វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 81 / 204
-
សារបាន នាម
ប្រវត្តិនៃដើមហេតុដែលធ្វើឱ្យអ្វីកើត
-
សារបាប់ នាម
ឈ្មោះសំពត់មានសាច់ក្រាស់ធ្ងន់ត្បាញដោយសូត្រលាយចេសមាសឬចេសប្រាក់លើកជាគោមរំលេចដោយក្បាច់រចនា, ជាសំពត់មានតម្លៃច្រើន
-
សារប័ព្វ នាម
( ម . ព . សារបណ្ណ )។
-
សារប្បវត្តិ នាម
ដំណឹងពិត; ការសែត។
-
សារប្រយោជន៍ នាម
ប្រយោជន៍យ៉ាងសំខាន់ប្រយោជន៍ដ៏មានខ្លឹមសារ
-
សារពាង្គ នាម
( ម . ព . សព៌ាង្គ )។
-
សារពិនសព្ទ នាម
ប្រជុំបច្ចេកសព្ទ, ប្រជុំពាក្យបច្ចេកទេស។
-
សារពើ គុណកិរិយា
ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់សព្វ, សព្វគ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់
-
សារពើពន្ធ នាម
( សេ . ហិ .) ពន្ធគ្រប់ប្រភេទ។
-
សារពើយុត្ត នាម
ឈ្មោះការរចនាដែលប្រកបដោយលម្អឬក្បាច់រំលេចគ្រប់យ៉ាងលាយចម្រុះគ្នា
-
សារពើសូត នាម
( ម . ព . សរពើសូត្រ )។
-
សារពើសូត្រ នាម
ឈ្មោះភាពការរចនាមួយបែបមានសណ្ឋានរបត់ញោចជាបីជ្រុង
-
សារពេជ្ញ នាម
( ម . ព . សព៌េជ្ញ )។
-
សារព័ត៌មាន នាម
ព័ត៌មានមានសារៈគឺកាសែតដែលប្រាប់ដំណឹងគួរអានគួរដឹង។
-
សារព័ន គុណកិរិយាគុណនាម
សព្វ, សារពើ
-
សារព័ស្តុ នាម
វត្ថុជាសារៈ, របស់មានតម្លៃ។
-
សារព្រឹក្ស នាម
ដូចគ្នានឹងសារជាត។
-
សារភណ្ឌ នាម
ភណ្ឌៈមានតម្លៃ; ទំនិញមានតម្លៃ។
-
សារភាព នាម
ភាវៈពិត, ដំណើរឬសេចក្ដីពិត
-
សារភូត គុណនាម
ដែលជាសារៈ, ដើមចម, ជាគោល, ជាហ្ល័កឋាន។
-
សារមតិ នាម
គំនិតដែលយល់ធម៌ឬអ្វីមួយថាជាសារៈ។
-
សារមតិនី នាម
( ម . ព . សារមតី )។
-
សារមតី នាម
អ្នកដែលមានគំនិតយល់ថាជាសារៈ។
-
សារមន្ទីរ នាម
មន្ទីរដាក់របស់មានតម្លៃ; វិវិធភណ្ឌដ្ឋាន។
-
សារម្ភ នាម
ការប្រកួតប្រណាំង, ការប្រកួតប្រជែង។
-
សារម្ភកថា នាម
សម្ដីប្រណាំងប្រជែង, សម្ដីដណ្ដើមយកឈ្នះ, ពាក្យប្រកួតប្រណាំង
-
សារវត្ថុ នាម
( ម . ព . សារព័ស្តុ )។
-
សារវន្ត គុណនាម
ដែលមានសារៈ, ដែលមានប្រយោជន៍, ដែលសំខាន់, ប្រកបដោយខ្លឹមសារ។
-
សារវិទ នាម
អ្នកដឹងអ្វីៗដែលជាប្រយោជន៍ឬដែលមានតម្លៃ។
-
សារវិទូ នាម
( ម . ព . សារវិទ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។