វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 8 / 204
-
សង្ខារក្ខន្ធ នាម
គំនរឬកងនៃគំនិត ( ដែលរាប់ជាខន្ធទី៤ក្នុងខន្ធទាំង៥)។
-
សង្ខារទុក្ខ នាម
សេចក្ដីព្រួយលំបាករបស់ជីវិតឬព្រោះជីវិត។
-
សង្ខារធម៌ នាម
ធម៌គឺសង្ខារឬសង្ខារដែលរាប់ថាធម្មតា។
-
សង្ខារនិរោធ នាម
ដំណើររលត់សង្ខារ, ដំណើរលែងមានសង្ខារតទៅទៀត។
-
សង្ខារបច្ច័យ នាម
ធម៌ដែលជាបច្ច័យឱ្យកើតវិញ្ញាណ។
-
សង្ខារបធាន នាម
ការតាំងនៅមាំរបស់សង្ខារ។
-
សង្ខារប្បច្ច័យ នាម
( ម . ព . សង្ខារបច្ច័យ )។
-
សង្ខារប្បធាន នាម
( ម . ព . សង្ខារបធាន )។
-
សង្ខារលោក នាម
លោកគឺសង្ខារ, លោកដែលទុកថាជាសង្ខារ; សេចក្ដីចម្រើននិងសេចក្ដីវិនាស។
-
សង្ខារុបេក្ខា នាម
ដំណើរជើយព្រងើយចំពោះអ្វីៗទាំងពួង។
-
សង្ខិត្ត កិរិយាសព្ទគុណនាម
បំប្រួញឱ្យខ្លី; បង្រួញ; ស្លេះទុក; ដែលរួញ, រួញរា; សង្ខេប
-
សង្ខិត្តកថា នាម
ពាក្យសង្ខេប។
-
សង្ខិត្តចិត្ត នាម
ចិត្តរួញ, ចិត្តរួញរា។
-
សង្ខិត្តន័យ នាម
ន័យសង្ខេប។
-
សង្ខុញ កិរិយាសព្ទ
ជំរុញ, រុញដោយប្រញាប់ឱ្យជ្រុលឬឱ្យលឿនទៅមុខ; បង្ខំខ្លាំងឱ្យទាន់ចិត្ត, បន្ទាន់ចិត្ត
-
សង្ខេប នាម
សេចក្ដីបំប្រួញ, សេចក្ដីយ៉
-
សង្ខេបកថា នាម
ពាក្យសង្ខេប។
-
សង្ខេបកម្ម នាម
ការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្ដាលឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះនិងអូសបន្លាយក្នុងរយៈពេល៦ខែទៅ១ឆ្នាំ
-
សង្ខេបន័យ នាម
ន័យសង្ខេប។
-
សង្ខេបបទ នាម
បទសង្ខេប។
-
សង្ខេបវត្ថុ នាម
រឿងសង្ខេប។
-
សង្ខោភ នាម
ការកម្រើក; សេចក្ដីរំជួល, ញាប់ញ័រ។
-
សង្ខោភការណ៍ នាម
ហេតុដែលនាំបណ្ដាលឱ្យមានសេចក្ដីរំជួល។
-
សង្ខោភចិត្ត នាម
ចិត្តដែលរំជួល។
-
សង្ខ្យា នាម
( ម . ព . សំខ្យា )។
-
សង្ខ្យានុគ្រោះ នាម
( ម . ព . សំខ្យានុគ្រោះ )។
-
សង្គតិ នាម
ការរាប់រកគ្នា, ការរាប់អានគ្នា, ការរួបរួមគំនិតគ្នា; ការចួបប្រសព្វគ្នា; សេចក្ដីស្មោះស្មើទៅវិញទៅមករកគ្នា; ការប្រជុំ, ការចួបជុំគ្នា; សមាគម។
-
សង្គតិភាព នាម
ភាពនៃសង្គតិ។
-
សង្គម នាម
ការជួបជុំគ្នា, ការប្រជុំគ្នា; ការរាប់រកគ្នា, ការប្រមូលរួបរួមផ្ដុំមនុស្សឬសត្វ
-
សង្គមកិច្ច នាម
កិច្ចការក្នុងសង្គមឬរបស់សង្គម; កិច្ចការដែលធ្វើឡើងដើម្បីជួយយឹតយោងសង្គមមនុស្សឱ្យបានសុខចម្រើន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។