វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 78 / 204
-
សាមយិក គុណនាម
( ម . ព . សាមាយិក )។
-
សាមយិកបត្រ នាម
( ម . ព . កាលិកបត្រ )។
-
សាមវេទ នាម
( ម . ព . វេទ )។
-
សាមសិប គុណនាមនាម
ដប់បីដង (៣០)។
-
សាមហាប នាម
ភោជនាហារបង្អែមចម្អាបបីអម្រែកដែលបុរសបីនាក់រែកដើរក្រឡឹងជើងថ្ករពោលពាក្យស្រែកហៅឆ្លើយគ្នា … ហើយប្រគេនភិក្ខុបីរូបឬប្រគេនសង្ឃឧទ្ទិសចំណែកបុណ្យឆ្ពោះទៅមតកបុគ្គល ..., ធ្វើក្នុងវេលាព្រឹកដែលប្រជុំគ្នារើសអដ្ឋិ ( ទំនៀមសៀម; ហៅជាខ្មែរថាបីអម្រែក )។
-
សាមាន្យ គុណនាម
សាធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់
-
សាមាយិក គុណនាម
ដែលកើតឬមានតាមសម័យ; ដែលត្រូវឬសមតាមសម័យ។
-
សាមាយិកបត្រ នាម
ទស្សនាវដ្ដីឬកាសែតដែលចេញផ្សាយក្នុងពេលកំណត់ណាមួយ។
-
សាមាយិកភាព នាម
ភាពដែលកើតឡើងត្រូវតាមពេលកំណត់ឬសមតាមពេលណាមួយ។
-
សាមាយិករោគ នាម
ជំងឺដែលកើតតាមកាលតាមសម័យ។
-
សាមាយិកលាភ នាម
លាភកើតក្នុងសម័យគឺលាភដែលកើតមានតាមកាលសម័យម្ដងៗ។
-
សាមាយិកាពាធ នាម
( ម . ព . សាមាយិករោគ )។
-
សាមិក នាម
ម្ចាស់, ម្ចាស់របស់; ប្ដី; ចៅហ្វាយ, នាយ
-
សាមិកភាព នាមគុណនាម
ភាពជាសាមិក។
-
សាមិនី នាម
ស្ត្រីជាម្ចាស់, ស្ត្រីម្ចាស់របស់។
-
សាមី នាម
ម្ចាស់, ម្ចាស់របស់; ប្ដី; ចៅហ្វាយ, នាយ។
-
សាមីការ នាម
ម្ចាស់ការ, អ្នកដើមការ។
-
សាមីខ្លួន នាម
ម្ចាស់ខ្លួន, ខ្លួនគេ។
-
សាមីចិ គុណនាម
ដែលត្រឹមត្រូវ, ប្រពៃ, សមគួរ, គួរគាប់, មិនឆ្គង។
-
សាមីចិកម្ម នាម
កិច្ចការត្រឹមត្រូវ; ការគោរព, ការគប្បី។
-
សាមីចិបដិបត្តិ នាម
បដិបត្តិត្រឹមត្រូវ។
-
សាមីចិបដិបទា នាម
បដិបទាប្រពៃ។
-
សាមីចិបដិបន្ន នាម
អ្នកបដិបត្តិត្រឹមត្រូវ។
-
សាមីចិបដិបន្នា នាម
( ម . ព . សាមីចិបដិបន្ន )។
-
សាមីចិវត្ត នាម
វត្តបដិបត្តិត្រឹមត្រូវ។
-
សាមីចិវាចា នាម
សម្ដីត្រឹមត្រូវ, ពាក្យគោរព, ពាក្យគួរសម។
-
សាមីចិវាទ នាម
( ម . ព . សាមីចិវាចា )។
-
សាមីចិវាទិនី នាម
( ម . ព . សាមីចិវាទី )។
-
សាមីចិវាទី នាម
អ្នកដែលប្រើសម្ដីគួរសមជានិច្ច។
-
សាមីចិសាសន៍ នាម
ពាក្យប្រៀនប្រដៅដែលគួរគោរព, ពាក្យប្រៀនប្រដៅត្រឹមត្រូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។