វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 77 / 204
-
សាប៊ូបន្ទន់សក់ នាម
សាប៊ូម្យ៉ាងសម្រាប់ធ្វើឱ្យសក់ទន់មិនជំពាក់គ្នា។
-
សាប៊ូលាងមុខ នាម
សាប៊ូសម្រាប់សម្អាតមុខ។
-
សាប់ កិរិយាសព្ទ
កាប់ចិញ្ច្រាំស្រាលៗញាប់ៗឱ្យដាច់ជាចំណិតតូចៗស្ដើងៗ
-
សាពិភ័ក្ដិ នាម
ដំណើរត្រឡប់សះសានឹងគ្នាហើយទំនុកបម្រុងរក្សាគ្នាតទៅ
-
សាមគ្គី នាម
សេចក្ដីព្រមព្រៀង, សេចក្ដីព្រមព្រឹសជាមួយគ្នា, ដំណើរស្រុះគ្នា
-
សាមគ្គីធម៌ នាម
ធម៌ព្រមព្រៀង, សេចក្ដីព្រមព្រៀងដែលទុកជាធម៌ ( ដ៏សំខាន់ ); វិធីឬរបៀប, បែបបទដែលបង្វឹកគ្នាឱ្យមានសាមគ្គី។
-
សាមគ្គីភាព នាម
ភាពនៃសាមគ្គី; បែបបទ, ចរិយាសណ្ដាប់ធ្នាប់នៃសាមគ្គី ( ដែលកើតអំពីសាមគ្គីធម៌ )។
-
សាមគ្គីភេទ នាម
ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានះគឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋានមានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដួល់សេចក្ដីទុក្ខឱ្យជាដរាប
-
សាមគ្គីមិត្ត នាម
មិត្រមានសាមគ្គី។
-
សាមគ្គីមិត្រ នាម
( ម . ព . សាមគ្គីមិត្ត )។
-
សាមគ្គីរស នាម
រសនៃសាមគ្គី។
-
សាមគ្គីរសានិសង្ស នាម
អានិសង្សនៃសាមគ្គីរស។
-
សាមចូក នាម
ឈ្មោះបបរគ្រឿងមានលាយសាច់ច្រើនប្រភេទថែមខ្ញីនិងគ្រឿងផ្សំដទៃទៀត។
-
សាមញ្ញ គុណនាមនាម
សាធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់
-
សាមញ្ញកម្ម នាម
( សេ . ហិ .) ការធ្វើឱ្យសាមញ្ញ
-
សាមញ្ញគុណ គុណនាមនាម
គុណនៃសមណភាព។
-
សាមញ្ញនាម នាម
សាធារណនាម ( ព . ផ្ទវិសាមញ្ញនាម )។
-
សាមញ្ញប្បដិបត្តិ នាម
បដិបត្តិតាមសមណភាព។
-
សាមញ្ញភាសា នាម
ភាសានិយាយតាមធម្មតាតាមទម្លាប់របស់អ្នកស្រុកនីមួយៗដែលភាសានេះនិយាយត្រូវតាមក្បួនវេយ្យាករណ៍ខ្លះមិនត្រូវខ្លះ។
-
សាមញ្ញលក្ខណៈ នាម
សេចក្ដីកំណត់ឃើញស្មើគឺឃើញថាអនិច្ចំ, ទុក្ខំអនត្តាជាសភាពប្រព្រឹត្តទៅស្មើគ្នាទួទៅគ្រប់រូបសត្វលោក។
-
សាមញ្ញសាសនា នាម
សាសនារបស់ព្រះពុទ្ធដែលមានភាពជាសមណៈពិត, សាសនាស្រោចស្រង់សត្វ ( ពុទ្ធសាសនា )។
-
សាមណេរ នាម
បព្វជិតពុទ្ធសាសនិកអ្នកកាន់សីល១០ ... ( លោកនេន )។
-
សាមណេរគ្រោង នាម
សាមណេរធំ, សាមណេរបួសឯចាស់។
-
សាមណេរសិក្ខា នាម
សិក្ខាសម្រាប់សាមណេរ ( ព . វិ .)។
-
សាមណេរី នាម
( ម . ព . សាមណេរ )។
-
សាមន្ត គុណនាម
ជិត, ដែលនៅជិតគ្នា
-
សាមន្តគ្រាម នាម
ស្រុកជិតគ្នា។
-
សាមន្តប្រទេស នាម
ប្រទេសជិតគ្នា, ប្រទេសជិតខាង។
-
សាមន្តរដ្ឋ នាម
ដែនជិតខាង, ដែនដែលមានព្រំប្រទល់គ្នា។
-
សាមន្តរាជ នាម
ព្រះរាជាក្នុងប្រទេសជិតខាង; ប្រទេសរាជ ( ស្ដេចចំណុះគេ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។