វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 72 / 204
-
សាច់ដុំកំភួន នាម
ញាតិជិត។
-
សាច់ថ្លៃ នាម
បងថ្លៃឬប្អូនថ្លៃ។
-
សាច់ធម៌ នាម
អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌។
-
សាច់បញ្ញើ នាម
កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត។
-
សាច់ប្រាក់ នាម
ក្រដាសប្រាក់កាក់ប្រាក់ឬបញ្ញើសាច់ប្រាក់ដែលត្រូវបានតម្កល់នៅក្នុងគណនីធនាគារឬស្ថាប័នហិរញ្ញវត្ថុ
-
សាច់ផ្ញើសាំ នាម
( ម . ព . សាច់បញ្ញើ )។
-
សាច់មិនបានស៊ីយកឆ្អឹងព្យួរក
( ព . ទ . បុ .) អត់បើអត់នាំឱ្យមានវល់ឥតប្រយោជន៍ឬប្រយោជន៍បានទៅគេខ្លួនបានតែខាងទទួលទុក្ខទោស
-
សាច់ល្អូកល្អិន នាម
សាច់ធាត់ទ្រលុកត្រជាក់ស្រួលសម្បុរស្រស់បស់។
-
សាច់សន្តាន នាម
ញាតិសន្តាន។
-
សាច់សាលោហិត នាម
បងប្អូន។
-
សាច់ស្ពឹក នាម
សាច់ដែលវាយឬក្ដិចមិនសូវឈឺ។
-
សាជី នាម
( ម . ព . សជី )។
-
សាជីវកម្ម នាម
ការមូលមតិគ្នាជាក្រុមក្នុងការបង្កើតអាជីវកម្មឬក្រុមហ៊ុនជាមួយគ្នា។
-
សាជូរ នាម
( ម . ព . សាច់ជូរ )។
-
សាញ គុណនាម
ដែលប្រទាក់ចាក់ស្រែះ, ដែលស៊កសៀតរវីមរវាម
-
សាញចាក់ស្មុគ គុណនាម
( ព . ប្រ .) ដែលសាញពេកហួសហេតុហួសទំនង
-
សាញប្រដាញ កិរិយាសព្ទគុណនាម
សាញក្រៃពេក, សាញមិនងាយនឹងដាច់ស្រេច
-
សាញ្ជនសត្វ នាម
សត្វពួកជីងចក់ឬពួកបង្គួយ
-
សាដក នាម
សំពត់; សំពត់ងូត។
-
សាដាន នាម
សំបុត្របង្កាន់ដៃពន្ធ ( ប្រើតែក្នុងសម័យពីដើមហៅថាសំបុត្រសាដាន )។
-
សាដៀវ នាម
ឈ្មោះគ្រឿងតន្ត្រីមួយប្រភេទមានខ្សែលួសស្ពាន់តែមួយមានសំបកឃ្លោកមូល ( ឃ្លោកសាដៀវ ) មួយកំណាត់ទ្រភ្ជាប់ពីក្រោមដងមានប៉ោលសម្រាប់រឹតឬបន្ធូរខ្សែ, ប្រើជាគ្រឿងដេញមានសូរសព្ទមូលរងំ
-
សាណ នាម
សំពត់សម្បកធ្មៃឬសរសៃវល្លិផ្សេងៗ
-
សាណពស្ត្រ នាម
( ម . ព . សាណព័ស្ត្រ )។
-
សាណិ នាម
វាំងនន, រនាង; ឆាក; ឡប់ឡែ។
-
សាណិយា នាម
( ម . ព . សាណិ )។
-
សាណី នាម
( ម . ព . សាណិ )។
-
សាត គុណនាម
ដែលសុខចិត្តសះជាលែងប្រកាន់គ្នាតទៅទៀត, ដែលទុកជាស្មើគ្នាមិនឈ្នះមិនចាញ់
-
សាតគ្រឹះ នាម
ផ្ទះដែលនៅបានសេចក្ដីសុខ, ដែលស្រួលនៅ។
-
សាតចិត្ត នាម
ចិត្តរីករាយ។
-
សាតដ្ឋាន នាម
ទីសប្បាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។