វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 67 / 204
-
សហជីវិន នាម
អ្នកដែលមានអាយុស្របគ្នា, គូកន; ជនអ្នកចូលសមាគមជាមួយគ្នា។
-
សហជីវិនី នាម
( ម . ព . សហជីវិន )។
-
សហជីវី នាម
( ម . ព . សហជីវិន )។
-
សហជៈ គុណនាមនាម
ដែលកើតនៅពេលជាមួយគ្នាឬដំណាលគ្នា; អ្នកកើតរួមផ្ទៃជាមួយ។
-
សហត្ថាករណ៍ នាម
ការធ្វើដោយដៃ, ការកាន់ការលាយការរៀបចំការច្របាច់ដោយដៃ។
-
សហថាមពល នាម
ការធ្វើកិច្ចការរួមគ្នាឬការរួមបញ្ចូលកម្លាំងគ្នារវាងប្រទេសក្រុមហ៊ុនស្ថាប័នភ្នាក់ងារឬបុគ្គលពីរឬច្រើននឹងទទួលបានលទ្ធផលខ្ពស់ជាងផលបូកនៃលទ្ធផលរបស់ប្រទេសក្រុមហ៊ុនស្ថាប័នភ្នាក់ងារឬបុគ្គលនីមួយៗបញ្ចូលគ្នា
-
សហទាយាទ នាម
អ្នកដែលត្រូវចូលរួមក្នុងការចែកមត៌កណាមួយ។
-
សហធម៌ នាម
ធម៌ឬច្បាប់សម្រាប់កាន់ត្រូវគ្នា។សហបានការផឹកជាមួយគ្នា។
-
សហធម្មចារិនី នាម
( ម . ព . សហធម្មចារី )។
-
សហធម្មចារី នាម
អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកកាន់ច្បាប់ត្រូវគ្នា ( សហចារី )។
-
សហធម្មិក នាម
អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកប្រព្រឹត្តធម៌ត្រូវគ្នា
-
សហនិពន្ធន៍ នាម
ស្នាដៃរឿងប្រលោមលោកអត្ថបទសិក្សាកថាអត្ថបទស្រាវជ្រាវ ... ដែលកើតចេញពីការតែងនិពន្ធរៀបរៀងចងក្រងដោយអ្នកនិពន្ធច្រើននាក់រួមគ្នា
-
សហបណ្ដឹង នាម
បណ្ដឹងដែលមានដើមចោទនិងចុងចម្លើយច្រើននាក់។
-
សហបាលន៍ នាម
ការរួមរក្សា, ការគ្រប់គ្រងរួមគ្នា។
-
សហបាលី នាម
( ម . ព . សហបាលន៍ )។
-
សហបាលីប្រទេស នាម
ប្រទេសឬដែនផ្សេងៗគ្នាដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា។
-
សហបុត្ត នាម
ព្រមទាំងកូន, ជាមួយនឹងកូន
-
សហបុត្រ នាម
( ម . ព . សហបុត្ត )។
-
សហប្បវេណី នាម
បវេណីជាមួយគ្នា, ទំនៀមទម្លាប់ត្រូវគ្នា; ស្រុកឬប្រទេសដែលមានទំនៀមទម្លាប់ត្រូវគ្នា។
-
សហប្រតិបត្តិការ នាម
ការបំពេញកិច្ចការរួមការពួតដៃគ្នាយ៉ាងជិតស្និទ្ធជួយធ្វើកិច្ចការណាមួយ
-
សហប្រពៃណី នាម
( ម . ព . សហប្បវេណី )។
-
សហប្រាណ នាម
ភាវៈរស់ពីរឬច្រើនប្រភេទដែលរស់នៅជាមួយគ្នាហើយទាញប្រយោជន៍ពីគ្នាទៅវិញទៅមក
-
សហពន្ធន៍ នាម
ការចងភ្ជាប់ជាមួយគ្នា។
-
សហពន្ធុ នាម
ព្រមទាំងផៅពង្ស; ផៅពង្សជាមួយគ្នា។
-
សហព័ទ្ធ នាម
ប្ដីឬប្រពន្ធឬទាំងប្ដីទាំងប្រពន្ធ។
-
សហព័ន្ធ នាម
អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយការរួបរួមគ្នាដោយស្ម័គ្រចិត្តពីសំណាក់ក្រុមសង្គមនានាដែលមានវិជ្ជាជីវៈដូចគ្នាឬប្រហាក់ប្រហែលគ្នា
-
សហព័ន្ធន៍ នាម
( ម . ព . សហពន្ធន៍ )។
-
សហភាព នាម
ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្ដុំជាមួយគ្នា។
-
សហភាពអឺរ៉ុប នាម
ក្រុមប្រទេសចំនួន២៧នៅទ្វីបអឺរ៉ុបដែលធ្វើការសហប្រតិបត្តិការគ្នាផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ប្រទេសនីមួយៗជាប្រទេសឯករាជ្យហើយក្នុងនោះមានប្រទេសចំនួន១៩ប្រើរូបិយវត្ថុរួមគ្នាគឺអឺរ៉ូ
-
សហភោជ នាម
ការបរិភោគជាមួយគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។