វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 66 / 204
-
សហ ធ.
មួយអន្លើ, ព្រម, ព្រមដោយ, ព្រមទាំង, ជាមួយ, ជាមួយគ្នា, ជាមួយនឹង, រួមគ្នា, រួមជាមួយ, ដំណាលគ្នា។
-
សហកម្ម នាម
ការងារដែលរួមគ្នាធ្វើ, ដំណើររួមគំនិតគ្នាធ្វើការ។
-
សហកម្មសិទ្ធិ នាម
កម្មសិទ្ធិតែមួយរបស់បុគ្គលច្រើននាក់
-
សហកម្មសិទ្ធិករ នាម
អ្នកដែលមានសហកម្មសិទ្ធិ។
-
សហករណ៍ នាម
មានអត្ថន័យដូចគ្នានឹងសហកម្មដែរប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុនឬអង្គការដែលប្រមូលផ្ដុំជនអ្នកបង្កើតផលផ្សេងៗឬអ្នកទទួលទិញដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើមដែលបានចូលហ៊ុនឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ ( ពុំមែនជាជំនួញទេ )
-
សហការ កិរិយាសព្ទនាម
ធ្វើកិច្ចការឬបំពេញការងាររួមគ្នា
-
សហការិនី នាម
( ម . ព . សហការី )។
-
សហការី នាម
អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម
-
សហកីឡា នាម
ការលេងជាមួយគ្នា, ការរួមល្បែងជាមួយ។
-
សហគមនាគមន៍ នាម
ការទៅមកជាមួយ។
-
សហគមន៍ នាម
ការទៅជាមួយ, ដំណើរជាមួយគ្នា។
-
សហគាមិនី
( ម . ព . សហគាមី )។
-
សហគាមី នាម
អ្នកដែលទៅជាមួយ។
-
សហគ្រាស នាម
គ្រឹះស្ថានឬអង្គការជារបស់រាជការឬរបស់ឯកជនសម្រាប់ទទួលធ្វើការធំៗដូចជាស្ថាបនាស្ពាន, ថ្នល់ជាដើម
-
សហគ្រាសធុនតូច នាម
សហគ្រាសដែលមានទុនសមមូលចន្លោះពី២០០លានរៀលទៅក្រោម២៥០លានរៀលឬមានបុគ្គលិកពេញម៉ោងចន្លោះពី១១ដល់៥០នាក់ឬមានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀលដល់៧០០លានរៀល។តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្មដែលមានអត្រាប្ដូរប្រាក់១ដុល្លារស្មើនឹង៤០០០រៀល។
-
សហគ្រាសធុនធំ នាម
សហគ្រាសដែលមានទុនសមមូលចាប់ពី២០០០លានរៀលឡើងទៅឬមានបុគ្គលិកពេញម៉ោងលើសពី១០០នាក់ឬមានផលរបរប្រចាំឆ្នាំលើសពី២០០០លានរៀល។តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្មដែលមានអត្រាប្ដូរប្រាក់១ដុល្លារស្មើនឹង៤០០០រៀល។
-
សហគ្រាសធុនមធ្យម នាម
សហគ្រាសដែលមានទុនសមមូលចន្លោះពី២៥០លានរៀលទៅក្រោម២០០០លានរៀលឬមានបុគ្គលិកពេញម៉ោងចន្លោះពី៥១ដល់១០០នាក់ឬមានផលរបរប្រចាំឆ្នាំចាប់ពី៧០០លានរៀលដល់២០០០លានរៀល។តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្មដែលមានអត្រាប្ដូរប្រាក់១ដុល្លារស្មើនឹង៤០០០រៀល។
-
សហគ្រាសសាធារណៈ នាម
សហគ្រាសមានដើមទុនទាំងអស់ឬភាគច្រើនជារបស់រដ្ឋមានទម្រង់ជាគ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ចក្រុមហ៊ុនរដ្ឋនិងក្រុមហ៊ុនចម្រុះដែលក្នុងនោះរដ្ឋកាន់កាប់លើសពី៥០ភាគរយនៃដើមទុនក្រុមហ៊ុនឬសិទ្ធិបោះឆ្នោត។
-
សហគ្រាសឯកជន នាម
អង្គភាពអាជីវកម្មមិនមែនជាកម្មសិទ្ធិរបស់រដ្ឋដែលបង្កើតឡើងដើម្បីស្វែងរកប្រាក់ចំណេញ។
-
សហគ្រាសឯកបុគ្គល នាម
សហគ្រាសអាជីវកម្មដែលជាកម្មសិទ្ធិ១០០ភាគរយរបស់រូបវន្តបុគ្គលណាម្នាក់ ( ក្នុងច្បាប់ស្ដីពីសារពើពន្ធប្ដីប្រពន្ធនិងកូនក្នុងបន្ទុកត្រូវចាត់ទុកជារូបវន្តបុគ្គលតែម្នាក់ )។
-
សហគ្រិន នាម
ម្ចាស់សហគ្រាស, ជនអ្នកកាន់កាប់សហគ្រាស។
-
សហគ្រិនភាព នាម
សមត្ថភាពនិងឆន្ទៈដើម្បីបង្កើតចាត់ចែងនិងគ្រប់គ្រងអាជីវកម្មណាមួយដែលអាចមានហានិភ័យក្នុងគោលបំណងទទួលបានប្រាក់ចំណេញនិងធានាបាននូវសុខុមាលភាពសង្គម។ចរិតនៃសហគ្រិនភាពកំណត់ដោយនវានុវត្តន៍និងការប្រឈមនឹងហានិភ័យ។
-
សហចរ នាម
អ្នកដើរជាមួយ, អ្នកដែលជាគ្នាក្នុងការដើរផ្លូវ។
-
សហចារិកា នាម
( ម . ព . សហចរ )។
-
សហចារិនី នាម
( ម . ព . សហចារី )។
-
សហចារី នាម
អ្នកប្រព្រឹត្តធម៌ឬច្បាប់ជាមួយ, អ្នកមានការប្រព្រឹត្តត្រូវគ្នា។
-
សហជា គុណនាមនាម
( ម . ព . សហជៈ )។
-
សហជាត នាម
អ្នកដែលកើតក្នុងថ្ងៃខែឆ្នាំដំណាលគ្នា។
-
សហជាតា នាម
( ម . ព . សហជាត )។
-
សហជីព នាម
អង្គការវិជ្ជាជីវៈរបស់កម្មករឬនិយោជិតដើម្បីការពារសិទ្ធិនិងអត្ថប្រយោជន៍សមាជិកខ្លួន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។