វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 64 / 204
-
សសូង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសរសៃថាសរសៃសសូង
-
សសូល កិរិយាសព្ទ
ដូចគ្នានឹងត្រសូលដែរ។
-
សសៀរ កិរិយាសព្ទ
សៀរសំរៀមៗ
-
សសេះ កិរិយាសព្ទ
តាំងចិត្តឱ្យឱនទៅរកសេចក្ដីសង្វេគស្ងួតស្ងប់, ប្រយោគរូប, ថ្នាក់ថ្នមរូប
-
សសោះ កិរិយាសព្ទ
សិតឬត្រដោះសម្រួលឱ្យស្លួតឱ្យរត់សរសៃរាបសាស្មើល្អ
-
សសោះអន្ទង កិរិយាសព្ទ
( ព . ប្រ .) និយាយលួងលោម, និយាយថ្នម, និយាយយោងអន្ទង
-
សសោះអន្ទងយោងចិត្ត កិរិយាសព្ទ
និយាយសម្រួលឱ្យមានចិត្តរីករាយឡើងវិញ។
-
សស៊្រឹម គុណកិរិយា
ដែលឮសូរព្រមៗគ្នាមិនដាច់
-
សស្គុស គុណនាម
សត្រសោល, សបរិសុទ្ធ។
-
សស្ងាច គុណនាម
សភ្លឺមើលទៅឃើញស្ងាច។
-
សស្ត្រ នាម
គ្រឿងប្រដាប់ធ្វើដោយដែកមានមុខមុតមានកាំបិត, ផ្គាក់, ដាវ, លំពែងជាដើម។ខ្មែរនិយាយក្លាយជាសស្ត្រាឬសត្រា ( ហៅចំពោះតែគ្រឿងប្រហារ )។
-
សស្ត្រការ នាម
អ្នកធ្វើគ្រឿងសស្ត្រា, ជាងសស្ត្រា។
-
សស្ត្រគ្រឹះ នាម
ឃ្លាំងសស្ត្រាវុធ, អាយុធាគារ។
-
សស្ត្រជីព នាម
អ្នកចិញ្ចឹមជីវិតដោយមុខការកាន់គ្រឿងសស្ត្រា ( យោធា, ទាហាន )។
-
សស្ត្រជីវិន នាម
( ម . ព . សស្ត្រជីវៈ )។
-
សស្ត្រជីវៈ នាម
( ម . ព . សស្ត្រជីព )។
-
សស្ត្រា នាម
ពាក្យប្រើក្លាយមកពីសស្ត្រ។
-
សស្ត្រាគារ នាម
( ម . ព . សស្ត្រគ្រឹះ )។
-
សស្ត្រាយុធ នាម
គ្រឿងសស្ត្រានិងអាវុធ ( ខ្មែរប្រើសស្ត្រាវុធជាង )។
-
សស្ត្រាវុធ នាម
( ម . ព . សស្ត្រាយុធ )។
-
សស្រាក់ គុណកិរិយា
ដែលហៀរ, ហូរ, ស្រក់ស្រាក់ៗមិនដាច់
-
សស្រាក់សស្រាំ គុណកិរិយា
ដែលធ្វើអ្វីមួយយ៉ាងសកម្ម, ដែលខំប្រឹងប្រែងធ្វើយ៉ាងពេញទំហឹង
-
សស្រាញ់ គុណកិរិយា
ដែលសស្រោកសស្រាំដោយសេចក្ដីរីករាយ
-
សស្រាំ គុណកិរិយា
ដែលព្រមៗស្រុះគ្នា
-
សស្រិក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសស្រាក់ថាស្រក់សស្រិកសស្រាក់ស្រក់សស្រាក់ពីសពាស។
-
សស្រិច គុណកិរិយា
ដែលស្រក់ស្រិចៗមិនស្រាក
-
សស្រិប គុណកិរិយា
ដែលសូរឮស្រិបៗឬស្រិបៗរឿយៗមិនដាច់
-
សស្រឹប គុណកិរិយា
( ម . ព . សស្រិប )។
-
សស្រូស គុណកិរិយា
សូរឮស្រូសៗឬស្រ៊ូសៗច្រើនដង។
-
សស្រូះ គុណកិរិយា
( ម . ព . សស្រូស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។