វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 6 / 204
-
សង្កល នាម
គណៈ, ពួក, ក្រុម, បន, ហ្វូង; ការបូកឱ្យឃើញចំនួន, ការថែមចំនួនឱ្យច្រើនឡើង
-
សង្កល់ នាម
ឈ្មោះអណ្ដើកមួយប្រភេទមាត្រធំសម្បុរខៀវក្រមៅ
-
សង្កា នាម
សេចក្ដីសង្ស័យ; សេចក្ដីខ្លាចក្រែង; ការប្រុងប្រយ័ត្ន, ការប្រុងប្រយ័ត្នក្រែងខុសទាស់, ក្រែងមិនសម្រេចដូចបំណង
-
សង្កាត់ នាម
ប៉ែក, ឡែក, ផ្នែក, ខណ្ឌ
-
សង្កាធីន នាម
អ្នកដែលត្រូវបង់ពន្ធឬត្រូវបង់ភាស៊ី។
-
សង្ការ នាម
សង្ខារ; ...។
-
សង្ការកូដ នាម
គំនរឬពំនូកសំរាម។
-
សង្ការច្ឆទ្ទក នាម
អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម។
-
សង្ការច្ឆទ្ទិកា នាម
( ម . ព . សង្ការច្ឆទ្ទក )។
-
សង្ការដ្ឋាន នាម
កន្លែងចាក់សំរាម។កាព្យធៀបពុទ្ធភាសិតថា
-
សង្ការធាន នាម
( ម . ព . សង្ការដ្ឋាន )។
-
សង្ការី នាម
ស្ត្រីដែលទើបរៀបការហើយថ្មីៗ; កញ្ញាដែលអន់ល្អហើយ, ក្រមុំចាស់ឬចាស់ក្រមុំ
-
សង្កាស គុណនាម
ដែលដូចគ្នា, ដែលស្មើគ្នា; ដែលប៉ុនគ្នា។
-
សង្កាសភណ្ឌ នាម
របស់ឬវត្ថុដូចគ្នា, ប៉ុនគ្នា។
-
សង្កាសរូប នាម
រូបឬទ្រង់ទ្រាយដូចគ្នា, ប៉ុនគ្នា, ប្រហែលគ្នា។
-
សង្កាសវត្ថុ នាម
( ម . ព . សង្កាសភណ្ឌ )។
-
សង្កាសសណ្ឋាន នាម
( ម . ព . សង្កាសរូប )។
-
សង្កិណ្ណ គុណនាម
ដែលចង្អៀតថ្ដែ, ដែលញៀតញាត់, ណែនណាន់, តាន់តាប់; ដែលលាយគ្នា, ច្របូកច្របល់គ្នា។
-
សង្កិណ្ណគ្រឹះ នាម
ផ្ទះដែលចង្អៀតថ្ដែថ្ដុក។
-
សង្កិណ្ណជាតិ នាម
ជាតិលាយ ( ជាតិកាត់ ); មនុស្សដែលមានជាតិលាយ ( មនុស្សកាត់ជាតិ )។
-
សង្កិណ្ណដ្ឋាន នាម
ទីចង្អៀត, សម្ពាធដ្ឋាន។
-
សង្កិណ្ណបុត្រ នាម
បុត្រឬបុត្រីលាយជាតិ ( កូនកាត់ )។
-
សង្កិណ្ណបុត្រី នាម
( ម . ព . សង្កិណ្ណបុត្រ )។
-
សង្កិន កិរិយាសព្ទ
កិនហើយកិនទៀត, កិនរឿយៗ
-
សង្កិម នាម
ឈ្មោះសំពត់សូត្រត្បាញលើកជាផ្កាល្អិតៗផ្សេងៗព័ណ៌ភ្លឺរលើប, កំណើតមកពីប្រទេសក្រៅ
-
សង្កិលេស នាម
គ្រឿងសៅហ្មង, គ្រឿងសៅហ្មងចិត្ត; មន្ទិល; គ្រឿងនាំឱ្យអួអាប់, ឱ្យស្រអាប់
-
សង្កិលេសិក គុណនាម
ដែលសៅហ្មង; ដែលជាមន្ទិល; ដែលនាំឱ្យអួអាប់, ឱ្យស្រអាប់។
-
សង្កិលេសិកចិត្ត នាម
ចិត្តដែលមានសៅហ្មង។
-
សង្កិលេសិកធម៌ នាម
ធម៌សៅហ្មង។
-
សង្កិលេសិកសន្តាន នាម
សន្តានសៅហ្មង, សន្តានចិត្តមិនបរិសុទ្ធ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។