វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 59 / 204
-
សរណទាយិកា នាម
( ម . ព . សរណទាយក )។
-
សរណធម៌ នាម
ធម៌ដែលជាទីពឹង ( ធម៌ជាកុសល )។
-
សរណភេទ នាម
ដំណើរដាច់ទីពឹង។
-
សរណវត្ថុ នាម
វត្ថុជាទីពឹង, វត្ថុមង្គល, វត្ថុដែលឱ្យនូវសេចក្ដីសុខចម្រើន។
-
សរណៈ នាម
ទីរឭក, ការរឭកដល់; ទីពឹង, ពំនាក់, ទីអាង, ទីជ្រកអាស្រ័យ; ផ្ទះ, លំនៅ; គ្រឿងការពារគ្រឿងគ្រប់គ្រងរក្សា; ព្រះនិញ្វន។
-
សរទកាល នាម
( ម . ព . សរទៈ )។
-
សរទរដូវ នាម
( ម . ព . សរទកាល )។
-
សរទៈ នាម
រដូវចុះអ័ព្ទឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; ហៅសរទកាលឬសរទរដូវ; ក៏បាន។
-
សរពាង្គ នាម
( ម . ព . សព៌ាង្គ )។
-
សរពើ នាម
( ម . ព . សារពើ )។
-
សរពេជ្ញ នាម
( ម . ព . សព៌េជ្ញ )។
-
សរព្រះ នាម
ឈ្មោះឈើអសារជាតមួយប្រភេទដើមតូចទាបស្លឹកឆែកៗសណ្ឋានស្រដៀងនឹងស្លឹកល្ហុងខ្ញែរតែតូចៗជាងសម្បុរបៃតងប្រផេះផ្កាសម្បុរក្រហមមានជ័រស, គេច្រើនដាំជាលំអឬប្រើជាគ្រឿងតាំង, ប្រើជាថ្នាំបញ្ចុះក៏បាន
-
សរភញ្ញ នាម
ដំណើរសូត្រតាមលំនាំឬទំនងសំឡេង ( ការសូត្របទ ) គឺសូត្ររលាក់រលែកសំឡេងតាមរយៈឃ្លាសង្កាត់របស់គាថាឬពាក្យរាយប៉ុន្តែសូត្រប្រយ័ត្នមិនឱ្យភ្លាត់អក្ខរប្បភេទទាំង១០យ៉ាង ( ហៅចំពោះតែការសូត្រភាសាបាលីនិងសំស្ក្រឹត )
-
សរភាណ នាម
( ម . ព . សរភញ្ញ )។
-
សរសន់ គុណនាម
រហើររហាយ, ដែលមានមារយាទមិនគត់មត់ ( ច្រើននិយាយចំពោះតែស្ត្រីឬចិត្តរបស់ស្ត្រី, ខាងបុរសម . ប្រ .)
-
សរសរពេជ្រ នាម
សរសររាងតូចស្រាវជាធម្មតាមានការរចនាលម្អដែលទ្រធ្នឹមមេទ្វារឬបង្អួចខាងលើ។
-
សរសើរ កិរិយាសព្ទ
និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ
-
សរសើរព្រះបាទ នាម
ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនាកើតមានក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ... មានដើមថាឧកាស, បាទយុគលំនមាមិហំខ្ញុំអរឱនអង្គក្រួញក្រាបអភិវាទព្រះបាទពុទ្ធពង្សទាំងគូរត្នរុងរឿងឫទ្ធិរង្សី។ល។
-
សរសេរ កិរិយាសព្ទ
គូស, វាសឱ្យដិតជាតួអក្សរឬលេខឬឱ្យដិតអក្សរកើតបានជាសេចក្ដី
-
សរសេរតាមសូត្រ នាម
( ម . ព . ឌិកតេ )។
-
សរសេរតាមអាន នាម
( ម . ព . ឌិកតេ )។
-
សរសេរវាល់បន្ទាត់ កិរិយាសព្ទ
សរសេរលៃបន្ទាត់ឱ្យស្មើគ្នានឹងច្បាប់ដើម។
-
សរសៃ នាម
អាការៈឬអវយវៈក្នុងខ្លួនមនុស្សសត្វមានសណ្ឋានជាវល្លិធំតូចវែងខ្លីប្រទាក់គ្នាជាគ្រឿងចងតសរីរកាយខ្លះជាផ្លូវឈាមនិងខ្យល់ខ្លះ។ល។
-
សរសៃឈាម នាម
សរសៃក្នុងខ្លួនមនុស្សសត្វមានសណ្ឋានជាបំពង់តូចធំជាផ្លូវសម្រាប់បញ្ជូនឈាមទៅកាន់សារពាង្គកាយ
-
សរសៃប្រសាទ នាម
ធម្មជាតិទទួលសម្ផស្សដឹងអារម្មណ៍របស់មនុស្សសត្វតាមរយៈសរីរាង្គឥន្ទ្រិយសម្រាប់ដឹងព័ត៌មាននិងបញ្ជូនសកម្មភាពទាំងឡាយទៅខួរក្បាល។
-
សរសៃពួរ
( ម . ព . ពួរសរសៃ )។
-
សរសៃអាក្រូម៉ាទិក នាម
សំណុំសរសៃតូចៗដែលភ្ជាប់ទៅប៉ូលទាំងពីរនៃកោសិកាពេលដែលវាចែកជាពីរ។
-
សរស្វតី នាម
( ម . ព . សរស្វ័ត )។
-
សរស្វ័ត នាម
ឈ្មោះនទីមួយក្នុងប្រទេសឥណ្ឌា ( ហៅក្នុងសម័យពីដើម ) ជាទីគោរពរាប់អានរបស់ពួកហិណ្ឌូព្រាហ្មណិក។
-
សរិល នាម
អត្តភាព, រាងកាយ, ខ្លួនប្រាណ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។