វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 57 / 204
-
សម្លាប់កង្កែប នាម
ឈ្មោះពស់ឥតពិសមួយប្រភេទពួកពស់ព្រលឹតចូលចិតស្វែងរកកង្កែបជាអាហារ
-
សម្លាប់មុខ គុណកិរិយា
ដែលពិបាកស្រាយ
-
សម្លាប់រង្គាល កិរិយាសព្ទ
( ម . ព . ប្រល័យពូជសាសន៍ )។
-
សម្លិច នាម
ល្បិចសម្ងាត់, ឧបាយស៊ើបការសម្ងាត់ឱ្យលេចជាក់ច្បាស់ឬអ្នកដែលស៊ើបឱ្យលេចការសម្ងាត់
-
សម្លី នាម
ប៉ុយកប្បាស; គ, រកាជាដើមដែលថ្ពេចរួចហើយ
-
សម្លឹង កិរិយាសព្ទ
មើលស្លឹង, មើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក
-
សម្លឹងប្រយោជន៍ កិរិយាសព្ទ
រំពឹងគិតចំពោះប្រយោជន៍។
-
សម្លឹងពុត កិរិយាសព្ទ
មើលពុត។
-
សម្លឹងមុខ កិរិយាសព្ទ
បើកភ្នែកធំមើលចំមុខអ្នកដទៃ។
-
សម្លឹងអារម្មណ៍ កិរិយាសព្ទ
ពិនិត្យអារម្មណ៍ឱ្យឃើញជាក់តាមការណ៍ពិត។
-
សម្លុក ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យសម្លថា
-
សម្លុត កិរិយាសព្ទ
ធ្វើឱ្យស្លុត, គំរាមកំហែងឱ្យតក់ស្លុត, ឱ្យខ្លាច
-
សម្លុយ កិរិយាសព្ទគុណកិរិយា
ស្លៀកសំពត់ឱ្យស្លុយគឺស្លៀកសំពត់ទម្លាក់ជាយម្ខាងចុះក្រោមទាំងអស់ ( បែបយ៉ាងស្លៀកស្បង់, ស្លៀកសារុង )
-
សម្លូត នាម
ដំណើរស្លូត, ភាវៈស្លូត
-
សម្លើត គុណនាមនាម
ដែលមានភ្នែកស្លើត; អ្នកដែលមានភ្នែកត្របាំងបះស្លើត
-
សម្លៀក នាម
គ្រឿងសម្រាប់ស្លៀក, គ្រឿងសម្រាប់បិទបាំងរាងកាយចាប់ពីចង្កេះចុះក្រោម
-
សម្លៀកបំពាក់ នាម
គ្រឿងសម្រាប់ស្លៀកពាក់, គ្រឿងសម្រាប់បិទបាំងឬតុបតែងលម្អរាងកាយដូចជាសំពត់ខោអាវជាដើម
-
សម្លេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសម្លក់ថា
-
សម្លេច នាម
( ម . ព . សម្លិច )។
-
សម្លេះ កិរិយាសព្ទ
សម្លាប់ដោយអាថ៌កំបាំងបញ្ឈប់សកម្មភាពមិនឱ្យមានដំណើរការតទៅទៀត។ពាក្យនេះច្រើននិយាយសំដៅទៅលើការសម្លាប់បំបាត់ជីវិត។សម្លេះបំបាត់ចេញកុំឱ្យមានមុខតទៅទៀត
-
សម្លែវ គុណនាមនាម
ដែលមានភ្នែកស្លែវ; អ្នកដែលមានភ្នែកស្រលៀងស្លែវ
-
សម្លោក នាម
ពាក្យស្លោក។
-
សម្អក គុណនាមនាម
ដែលស្អក; អ្នកដែលមានសំឡេងស្អក ( ព . ព; ( ព . គ .) ស្អក )។សរ . ជាសំអកក៏បាន។
-
សម្អប់ គុណនាមនាម
ដែលជាទីស្អប់; មនុស្ស, សត្វឬអ្វីៗដែលជាទីស្អប់
-
សម្អប់ពុត កិរិយាសព្ទ
ប្រមើលពុតគេដោយសេចក្ដីស្អប់; បង្ខូចកេរ្តិ៍ឈ្មោះគេ, បំផ្លាញប្រយោជន៍គេ, ជំនានីសគេ
-
សម្អាង គុណនាម
ដែលសម្រាប់ស្អិតស្អាង
-
សម្អាត កិរិយាសព្ទ
ធ្វើឱ្យស្អាត, ឱ្យអស់មន្ទិល
-
សម្អិត កិរិយាសព្ទនាម
ធ្វើឱ្យស្អាតហ្មត់ហ្មង, សម្អាតដោយប្រពៃ។
-
សម្អិតខះ នាម
ការស្អិតខះជាប់គ្នារបស់កោសិកាឬមីក្រូសព៌ាង្គកាយដោយសារអន្តរកម្មរវាងអង់ទីហ្សែននិងអង់ទីករនៅពេលជួបគ្នា។
-
សម្អិតសម្អាង កិរិយាសព្ទ
ស្អិតស្អាងដោយប្រពៃ, ស្អិតស្អាងផ្ចិតផ្ចង់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។