វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 55 / 204
-
សម្រាត កិរិយាសព្ទ
ធ្វើឱ្យស្រាត, ចាប់ទាញសម្លៀកចេញពីខ្លួនអ្នកដទៃឱ្យអាក្រាត
-
សម្រាន្ត កិរិយាសព្ទ
ធ្វើឱ្យស្រាន្ត។
-
សម្រាប់ គុណនាម
ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ
-
សម្រាប់ទោ នាម
សម្រាប់ក្សត្រិយ៍ឧភយោរាជ; ... ( ក្នុងសម័យពីដើម )។
-
សម្រាប់ឯក នាម
សម្រាប់ទីមួយឬតំណែងទីមួយ
-
សម្រាយ នាម
ពាក្យឬសេចក្ដីដែលប្រែស្រាយពីភាសាដទៃមកជាភាសាសម្រាប់ជាតិ ( ច្រើនហៅចំពោះពាក្យឬសេចក្ដីដែលប្រែពីបាលីឬពីសំស្ក្រឹតមកជាភាសាខ្មែរ )
-
សម្រាយបំភ្លឺ នាម
ការស្រាយបំភ្លឺសម្រាយបញ្ជាក់សេចក្ដីស្រាយបំភ្លឺ
-
សម្រាល កិរិយាសព្ទ
ធ្វើឱ្យស្រាល, ជួយរំលែក, រម្លោះ, រំដោះឱ្យស្រាល
-
សម្រាលកូន កិរិយាសព្ទ
ផ្ដល់កំណើតកូន, សម្ភព, កើតកូន។
-
សម្រាស់ នាម
មែកឈើឬមែកឫស្សីជាដើមដែលស្រាស់ខាំងរាំងផ្លូវឬច្រកល្ហកលើគោកឬក៏ក្នុងទឹក
-
សម្រាំង កិរិយាសព្ទ
ធ្វើឱ្យស្រាំង
-
សម្រាំងនិយម នាម
គោលជំហរដែលប្រមូលផ្ដុំនិងសំយោគនូវទស្សនៈល្អៗពីសាសនានិងទស្សនវិជ្ជាដទៃទៀត
-
សម្រិត កិរិយាសព្ទ
ធ្វើឱ្យស្អាត, ឱ្យបរិសុទ្ធ; សិតទឹកឬផាត់ទឹកសម្រេងមិនឱ្យដោយកករជាដើម
-
សម្រិតសម្រាំង
( ម . ព . សម្រិត )។
-
សម្រិល កិរិយាសព្ទ
ធ្វើឱ្យឡើងព័ណ៌ខ្មៅស្រិល ( ម . ប្រ .)។
-
សម្រឹង កិរិយាសព្ទ
សម្លឹងធ្មឹងទ្រឹងរំពឹងជញ្ជឹងគិត
-
សម្រុក កិរិយាសព្ទ
រុករុលចូលពេញទំហឹង
-
សម្រុង នាម
ភាគឬប៉ែកដែលស្រុងចុះ
-
សម្រុញ កិរិយាសព្ទ
ធ្វើឱ្យស្រុញ, ចាប់រុញឱ្យស្រុញ, សង្កត់ឱ្យស្រុញ
-
សម្រុត កិរិយាសព្ទ
ធ្វើឱ្យស្រុតចុះក្រោម
-
សម្រុះ កិរិយាសព្ទ
ធ្វើ, នាំឱ្យស្រុះគ្នា ( ម . ប្រ .)។
-
សម្រុះសម្រួល កិរិយាសព្ទ
ធ្វើឱ្យស្រុះស្រួលធ្វើឱ្យត្រូវរ៉ូវផ្សះផ្សា
-
សម្រូត កិរិយាសព្ទ
បណ្ដោយឱ្យរអិលខ្លួនចុះក្រោម, ឱ្យរបូតចុះមកក្រោម
-
សម្រូប នាម
ការស្រូប, ការបឺតចូល
-
សម្រួច កិរិយាសព្ទ
ធ្វើឱ្យស្រួច, បិតឱ្យស្រួច
-
សម្រួចសម្រាំង កិរិយាសព្ទ
សម្រាំងគំនិតស្មារតីប្រុងទុកស្រេច។
-
សម្រួត កិរិយាសព្ទ
ធ្វើឱ្យស្រួតសរសៃ
-
សម្រួល កិរិយាសព្ទ
ធ្វើ, នាំឱ្យស្រួល; កែឱ្យបានស្រួលឡើង
-
សម្រើប កិរិយាសព្ទ
នាំឱ្យស្រើប
-
សម្រើបសម្រាល នាម
សេចក្ដីស្រើបស្រាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។