វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 54 / 204
-
សម្មតិសង្ឃ នាម
ភិក្ខុសង្ឃបុថុជ្ជនដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា ( ព . ពុ .)។
-
សម្មា គុណនាម
ប្រពៃ, ពិត, មែន, ត្រូវ, ត្រឹមត្រូវ ( ព . ផ្ទ .) មិច្ឆា )។
-
សម្មាចារ នាម
ការកាន់ត្រូវ; មារយាទត្រឹមត្រូវ; មារយាទល្អ។
-
សម្មាទស្សនៈ នាម
ការយល់ឃើញត្រូវ។
-
សម្មាន នាម
សេចក្ដីរាប់អាន, ការរាប់រក; សេចក្ដីគោរព, សេចក្ដីគួរសម។
-
សម្មានភាព នាម
ដំណើររាប់អានគ្នា
-
សម្មាបដិបត្តិ នាម
ការប្រតិបត្តិត្រូវ។
-
សម្មាបដិបទា នាម
( ម . ព . សម្មាបដិបត្តិ )។
-
សម្មាមគ្គ នាម
ផ្លូវត្រូវគឺសេចក្ដីប្រតិបត្តិត្រូវមានសម្មាទិដ្ឋិជាដើម។
-
សម្មាមតិ នាម
គំនិតត្រូវយោបល់ត្រូវ។
-
សម្មាសង្កប្ប នាម
តម្រិះត្រូវ។
-
សម្មាសមាធិ នាម
សមាធិត្រូវផ្លូវត្រូវទំនង។
-
សម្មាសម្ពុទ្ធ នាម
លោកអ្នកត្រាស់ដឹងឯងដោយប្រពៃ ( ព្រះសព្វញ្ញុពុទ្ធ )
-
សម្មុខីកម្ម នាម
ការប្រទល់មុខការទូរគ្នាការប្រឈមមុខ។
-
សម្មុខីភូត គុណនាម
ដែលមានឬដែលនៅក្នុងទីចំពោះមុខ, ដែលប្រទះឃើញនៅមុខ, ដែលប្រាកដនៅមុខ
-
សម្មោទនកថា នាម
សម្ដីដែលនាំឱ្យមានសេចក្ដីរីករាយ, ឱ្យមានអំណរ; សម្ដីរាក់ទាក់, រួសរាយ, រអាករពាយ
-
សម្មោទនីយកថា នាម
សម្ដីដែលគួររីករាយ, គួរត្រេកអរ; សម្ដីរាក់ទាក់, រួសរាយ, រអាករពាយ
-
សម្មោសា កិរិយាសព្ទ
( រ . ស .) ភ្លេច
-
សម្រក កិរិយាសព្ទនាម
ធ្វើឱ្យស្រក
-
សម្រក់ កិរិយាសព្ទ
ធ្វើឱ្យស្រក់
-
សម្រង់ គុណនាម
ដែលស្រង់យកមក, ដែលបានដោយស្រង់
-
សម្រន់ កិរិយាសព្ទ
ធ្វើឱ្យស្រន់គឺគ្រាន់តែទប់ទល់ឱ្យអន់សិន
-
សម្រប កិរិយាសព្ទ
ធ្វើឱ្យស្រប, ឱ្យអែបស្របគ្នា
-
សម្របសម្រួល កិរិយាសព្ទ
ធ្វើឱ្យស្របស្រួលនឹងគ្នាធ្វើឱ្យអ្វីៗប្រព្រឹត្តទៅដោយរលូន
-
សម្រស់ កិរិយាសព្ទ
ធ្វើឱ្យស្រស់ទឹក
-
សម្រាក កិរិយាសព្ទ
ធ្វើឱ្យស្រាក, ឈប់ឱ្យស្រាកនឿយ
-
សម្រាកសម្រន់ កិរិយាសព្ទ
ធ្វើឱ្យស្រាកស្រន់។
-
សម្រាកសម្រាន្ត កិរិយាសព្ទ
ធ្វើឱ្យស្រាកស្រាន្ត។
-
សម្រាកសម្រាល កិរិយាសព្ទ
ធ្វើឱ្យស្រាកស្រាល។
-
សម្រាជ នាម
អធិរាជ, មហារាជ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។