វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 52 / 204
-
សម្ពោធិ នាម
ការដឹងព្រម, ការត្រាស់ដឹង, ប្រាជ្ញាឱ្យបានត្រាស់ច្បាស់ជាព្រះពុទ្ធ
-
សម្ពោធិញ្ញាណ នាម
ញាណឬប្រាជ្ញារបស់ព្រះពុទ្ធ។
-
សម្ពោធិប្រាប្ដ កិរិយាសព្ទ
បានត្រាស់ឬដែលបានត្រាស់ជាព្រះពុទ្ធប្រាកដហើយ។
-
សម្ព័ន្ធ នាម
( ម . ព . សម្ពន្ធ )។
-
សម្ព័ន្ធគីមី នាម
កម្លាំងទំនាញភ្ជាប់រវាងអាតូមអ៊ីយ៉ុងឬម៉ូលេគុលដើម្បីបង្កជាសមាសធាតុគីមីមួយ។
-
សម្ព័ន្ធវិទ្យា នាម
ផ្នែកមួយនៃវេយ្យាករណ៍ដែលក្នុងនោះសទ្ទតាវិទ្យានិងវចនវិទ្យាជាផ្នែកពីរទៀត។សម្ព័ន្ធវិទ្យាសិក្សាអំពីវិធីចងក្រងពាក្យឱ្យទៅជាល្បះដែលក្នុងនោះប្រភេទពាក្យឥតមានលំដាប់ដូចគ្នាទេពីភាសាមួយទៅភាសាមួយ។សម្ព័ន្ធវិទ្យាសិក្សាអំពីល្បះហើយល្បះមានច្រើនប្រភេទ។
-
សម្ភត្តមិត្ត នាម
មិត្តជិតដិតទុកចិត្តស្និទ្ធស្នាលយ៉ាងមាំ ( ទឡ្ហមិត្ត )
-
សម្ភព នាម
ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា ( ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌ )
-
សម្ភពវិទ្យា នាម
( ម . ព . ប្រសូតិវិទ្យា )។
-
សម្ភវរាគ នាម
( ម . ព . សម្ភាវរាគ )។
-
សម្ភវេសិនី នាម
( ម . ព . សម្ភវេសី )។
-
សម្ភវេសី នាម
អ្នករកដំណើរកើតគឺសត្វដែលនៅក្នុងគ័ភ៌ឬនៅក្នុងស្រោមស៊ុតបម្រុងនឹងសម្រាលឬញាស់តាមកាលកំណត់ ( ចំពោះជលម្ពុជៈនិងអណ្ឌជៈ ); សត្វដែលផ្ដើមចាប់កំណើតក្នុងខណៈចិត្តទី១ឬដែលផ្ដើមចាប់កំណើតឡើងដោយឥរិយាបថណានៅមិនទាន់ផ្លាស់ឥរិយាបថនោះ ( ចំពោះសំសេទជៈនិងឧបបាតិកៈ ); សត្វដែលកំពុងស្វែងរកទីកើតតៗទៅទៀត ( និយាយដោយរួបរួម )
-
សម្ភាពន៍ នាម
សេចក្ដីសរសើរ, ការស្ងើចសរសើរ។
-
សម្ភារ នាម
ការសន្សំ, ការសាងសន្សំកុសល; ការសាងសន្សំបន្ទុំបារមី ( របស់ពោធិសត្វ ); តេជះ, អំណាច; សេចក្ដីទំនុកបម្រុង; ការស្រោចស្រង់, សេចក្ដីសង្គ្រោះ; ការរួបរួម; របស់ដែលត្រូវរួបរួម, ដែលត្រូវផ្សំជាមួយគ្នា; គ្រឿងផ្សំ; គ្រឿងផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់ដែលត្រូវតែមានខានពុំបាន, គ្រឿងប្រើប្រាស់; ...
-
សម្ភារបារមី នាម
បារមីដែលបានសាងសន្សំឬអប់រំទុកមក។
-
សម្ភារភ្លឹក នាម
ឈ្មោះក្បួនឬតម្រាសម្រាប់មើលខែឆ្នាំនិងកម្រិតព្រេងសំណាងជាដើម
-
សម្ភារៈ នាម
គ្រឿងទ្រទ្រង់។
-
សម្ភាវកថា នាម
ពាក្យសរសើរ, ពាក្យស្ងើច
-
សម្ភាវនៈ នាម
( ម . ព . សម្ភាពន៍ )។
-
សម្ភាវរាគ នាម
តម្រេកដែលជាហេតុឱ្យសត្វកើតសំដៅចំពោះសុក្កៈរបស់បុរសស្ត្រីឬសត្វញីឈ្មោលដែលឃ្លាតចេញដោយការធ្វើមេថុនសេវនៈ។
-
សម្ភាវិត គុណនាម
ដែលបានចម្រើនហើយ; ដែលធ្វើឱ្យលូតលាស់ហើយ; ដែលបានបង្វឹកឬបង្ហាត់ត្រឹមត្រូវហើយ, ថ្នឹកហើយ; ដែលស្គាល់ចិត្តគំនិតគ្នា; ដែលស្រួលទាំងគ្រប់។
-
សម្ភាវិតចិត្ត នាម
ចិត្តដែលហាត់ថ្នឹក។
-
សម្ភាវិតមិត្ត នាម
មិត្រដែលស្គាល់ចិត្តគំនិតគ្នា, មិត្រទំនុកទុកចិត្ត។
-
សម្ភាវិតមិត្រ នាម
( ម . ព . សម្ភាវិតមិត្ត )។
-
សម្ភាស នាម
ការនិយាយបំភ្លឺ, ការនិយាយរកគ្នា, ការរាក់ទាក់រកគ្នា; ពាក្យសសោះអន្ទង; សម្ដីឆ្លើយឆ្លងឬសាសងដោយលំអុត; សល្លាបកថា, សង្កថា។សព្វថ្ងៃប្រើសំដៅយកការសុំចួបនឹងជនណាមួយដើម្បីសន្ទនាសាកសួរអំពីកិច្ចការ, អំពីយោបល់ឬគោលបំណងជាដើមរបស់ជននោះ
-
សម្ភាសន៍ នាម
( ម . ព . សម្ភាស )។
-
សម្ភាសបណ្ណ នាម
( ម . ព . សម្ភាសបត្រ )។
-
សម្ភាសបត្រ នាម
សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា។
-
សម្ភាសសិក្សា នាម
ការហាត់និយាយឱ្យត្រូវបែបបទ។
-
សម្ភាសា នាម
សម្ដីនិយាយរកគ្នា; សម្ដីសួរឆ្លើយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។