វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 49 / 204
-
សម្បរាយ នាម
អនាគតកាល; បរលោក
-
សម្បរាយិក គុណនាម
ដែលនឹងមានទៅក្នុងអនាគតកាលឬទៅក្នុងបរលោកនាយ, ខាងអនាគតកាល, ខាងបរលោកនាយ។
-
សម្បរាយិកប្រយោជន៍ នាម
ប្រយោជន៍ទៅខាងមុខ។
-
សម្បរាយិកសុខ នាម
សុខដែលនឹងបានទៅក្នុងអនាគតកាលឬបរលោកនាយ។
-
សម្បរិវត្តនភាព នាម
( ម . ព . សម្បរិវត្តន៍ )។
-
សម្បរិវត្តនាការ នាម
អាការៈនៃសម្បរិវត្តន៍។
-
សម្បរិវត្តន៍ នាម
ការប្រែត្រឡប់, ការប្រែប្រួល, ប្រែខ្វែ; ការរើរុះពាក្យសម្ដី; ការផ្លាស់ប្ដូរ; ប្រើជាសម្បរិវត្តនភាព ( វ័តតៈន៉ៈភាប ) ក៏បាន។
-
សម្បសាទ នាម
សេចក្ដីជ្រះថ្លាខ្លាំង; សេចក្ដីជឿទុកចិត្តឥតរង្កៀស
-
សម្បសាទន៍ នាម
( ម . ព . សម្បសាទ )។
-
សម្បហារ នាម
ការតយុទ្ធគ្នា, ការចូលប្រឡូកកាប់សម្លាប់គ្នា; សង្គ្រាម។
-
សម្បហារភូមិ នាម
សមរភូមិ។
-
សម្បា គុណកិរិយា
ដែលឆាប់បាត់, ឆាប់រសាយ។
-
សម្បាច់ គុណនាម
ដែលជាកេរ្តិ៍, ជាដំណែល, ជាមរតក
-
សម្បារ នាម
ចម្រៀកស្រទបចេកដែលច្រៀកធ្វើជាចំណងចងអ្វីៗ, ច្រើនហៅពេញថាសម្បារចេក។
-
សម្បុក នាម
លំនៅរបស់សត្វតិរច្ឆានពួកខ្លះ ( ដែលកធ្វើឡើង ) សម្រាប់ដាក់ស៊ុត, ដាក់កូនឬសម្រាប់ជ្រកអាស្រ័យ
-
សម្បុកកាត់ នាម
សម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ។
-
សម្បុកចាប នាម
ឈ្មោះនំក្រៀមមួយប្រភេទមានសណ្ឋានសុកមម៉ុករហោសៗស្រដៀងនឹងសំបុកចាប, មានស្នូលក្នុង
-
សម្បុកទ្រយុក នាម
សណ្ដាប់ធ្នាប់ទ្រព្យធនក្នុងផ្ទះមួយគ្រួ
-
សម្បុកពោះ នាម
( ព . ប្រ .) ទំហំឬសម្រុងថ្នក់ពោះ
-
សម្បុកសម្បត្តិ នាម
សម្បត្តិដែលទុកក្នុងទីកំបាំង, សម្បត្តិក្នុងផ្ទះ។
-
សម្បុដ នាម
( ម . ព . សំបុត្រ )។
-
សម្បុរ នាម
ព័ណ៌ ( សម្រាប់ប្រើចំពោះមនុស្សនិងសត្តនិករទាំងពួង )
-
សម្បុរថ្ងៃ នាម
សម្បុរស្បែកខាងក្រៅ, ឆវិ ( និយាយចំពោះបានតែមនុស្ស )
-
សម្បុរល្វែង នាម
ឈ្មោះឈើមួយប្រភេទសំបកមានក្លិនក្រអូបប្រហើរសម្រាប់ប្រើជាថ្នាំក្ដៅ, ជាគូគ្នានឹងសំបកទេពទារូ
-
សម្បុរស្បែក នាម
( ម . ព . សម្បុរថ្ងៃ )។
-
សម្បូងសង្រូង នាម
( ម . ព . សំបូងសង្រូង )។
-
សម្បូណ៌ គុណនាមនាម
ដែលពេញពាស, បរិបូណ៌ណាស់, ច្រើនលើសលន់។
-
សម្បូណ៌សោភិនី គុណនាម
( ព . សា .) សម្បូណ៌គរគោកយកមិនអស់។
-
សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ នាម
អំណាចព្រះមហាក្សត្រដែលសម្រេចកិច្ចការតាមព្រះតម្រិះដោយអង្គឯង។
-
សម្បូណ៍សោភិនី
( ព . សា .) សម្បូណ៍គរគោកយកមិនអស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។