វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 46 / 204
-
សម្កុង កិរិយាសព្ទគុណកិរិយានាម
ឈ្មោះឈើមួយប្រភេទមែកយុលស្លុបជាដរាបស្លឹកស្រដៀងនឹងសណ្ដាន់ប្រើស្ងោរយកទឹកជ្រលក់សូត្រជាដើមបាន។
-
សម្កុល គុណនាម
ដែលឡើងស្កុល
-
សម្កូញ គុណនាមនាម
ដែលស្កូញ; អ្វីៗដែលស្កូញ។
-
សម្កូវ គុណនាមនាម
ដែលស្កូវ; មនុស្សឬសត្វដែលមានសក់ឬរោមស្កូវ ( ព . គ .) ស្កូវ )។
-
សម្គម គុណនាមនាម
ដែលស្គម; មនុស្សឬសត្វដែលស្គម
-
សម្គាល់ កិរិយាសព្ទ
ចំណាំ, ចំណាំទុកឱ្យស្គាល់
-
សម្គាល់ហេតុ នាម
សេចក្ដីដែលសរសេរនៅភាគខាងក្រោមដោយឡែកមានយោងលេខមួយគូស្របគ្នាជាគ្រឿងសម្គាល់ហេតុឬសេចក្ដីផ្សេងៗ ( ហៅនយលក្ខណៈក៏បាន )។
-
សម្គាំង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យថា
-
សម្គាំងសម្គម គុណនាម
ដែលស្គាំងស្គមខ្លាំង។
-
សម្គីម ប.
( ម . ព . សំគីម )។
-
សម្គុល គុណនាមនាម
ដែលស្គុល; អ្វីៗដែលរីកស្គុល។
-
សម្គោក គុណនាមនាម
ដែលស្គោក; អ្វីៗដែលស្គោក។
-
សម្គោកសម្គាំង គុណនាម
ដែលស្គោកស្គាំងខ្លាំង។
-
សម្ងាច កិរិយាសព្ទ
ចេញឱ្យគេឃើញ
-
សម្ងាត់ កិរិយាសព្ទ
ធ្វើឱ្យស្ងាត់, មិនឱ្យឮមាត់
-
សម្ងើច នាម
សម្ដីស្ងើច; ដំណើរដែលខ្លួនស្ងើច
-
សម្ងំ កិរិយាសព្ទ
( ម . ព . សំងំ )។
-
សម្ញាញ គុណនាម
ដែលមើលទៅឃើញស្ញាញ
-
សម្ញេញ គុណនាម
ដែលមើលទៅឃើញស្ញេញ
-
សម្ញែង កិរិយាសព្ទ
ធ្វើឱ្យគេស្ញែង, បញ្ចេញឱ្យគេស្ញែង
-
សម្ដត គុណនាមនាម
ដែលយារស្ដត; អ្វីៗដែលយារស្ដត
-
សម្ដាប់ស្ទង់ នាម
ការស្ដាប់សំឡេងសរីរាង្គក្នុងសព៌ាង្គកាយដូចជាសួតបេះដូងពោះវៀនជាដើមដើម្បីធ្វើរោគវិនិច្ឆ័យដោយប្រើត្រចៀកផ្ទាល់ឬដោយប្រើឧបករណ៍វេជ្ជសាស្ត្រ។
-
សម្ដី នាម
ពាក្យដែលស្ដី, ដែលនិយាយ, ភាសា
-
សម្ដីជាឯកលេខជាទោអក្សរជាត្រី នាម
( ព . ទ . បុ .) ចេះសម្ដីទុកជាទី១ចេះវិជ្ជាលេខទុកជាទី២ចេះសរសេរអក្សរល្អជាទី៣គឺការពូកែសម្ដីប្រសើរជាងការពូកែវិជ្ជាលេខនិងការពូកែសរសេរអក្សរល្អ
-
សម្ដីថ្លោស នាម
ពាក្យព្រហើន។
-
សម្ដីថ្វីមាត់ នាម
សម្ដីដ៏ជំនាញអាចឱ្យសម្រេចការបាន។ ( រ . ស .) ថាថ្វីព្រះឱស្ឋ។
-
សម្ដីបំពោត គុណនាម
សម្ដីបញ្ឆោត។
-
សម្ដីប៉ាចរហាច នាម
សម្ដីភរភាយរហាចរហឥតមានចប់។
-
សម្ដីផ្អែម នាម
សម្ដីស្រទន់ហាក់ដូចជាមានរសផ្អែម។
-
សម្ដីពាំសំបក នាម
( ព . ប្រ .) សម្ដីមិនអស់អាថ៌សេចក្ដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។