វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 45 / 204
-
សមុទ្រយាត្រា នាម
ការដើរសមុទ្រ។
-
សមុទ្រយាន នាម
ទូក, សំពៅ, កប៉ាល់សម្រាប់ដើរសមុទ្រ។
-
សមុទ្រសារ នាម
ខ្លឹមសមុទ្រគឺខ្យងសមុទ្រ, ខ្យងស័ង្ខ។
-
សមុទ្រស្ងប់ នាម
សមុទ្រឥតរលក។
-
សមុហបញ្ជី នាម
ខ្មែរយើងប្រើជាឋានន្តរមន្ត្រីអាណាចក្រខាងតុលាការក្នុងកម្ពុជរដ្ឋសម័យពីដើម, មានមុខងារជាអ្នកកាន់បញ្ជីផ្សេងៗ, សម័យសព្វថ្ងៃនេះប្រែហៅថាក្រឡាបញ្ជីវិញ។
-
សមុហ៍ នាម
ការប្រជុំ; ពួក, បន, ក្រុម, គណៈ, ហ្វូង។
-
សមូវ នាម
ឈ្មោះសម៉មួយប្រភេទផ្លែធំៗជាងសម៉បែបឯទៀតមានរសល្វីងជាងសម៉ឯទៀត។
-
សមូហ នាម
ការប្រជុំ; ពួក, បន, ក្រុម, គណៈ, ហ្វូង; ការរួបរួម, ការប្រមូល។
-
សមូហដ្ឋាន នាម
ទីសម្រាប់ប្រជុំ, ទីប្រជុំគ្នា។
-
សមូហនាម នាម
នាមនាមប្រាប់សេចក្ដីប្រជុំ, ប្រមូល, រួបរួម; ដូចពាក្យថាពួក, បន, ក្រុម, ហ្វូង, ... ជាសមូហនាម ( ព . វ .)។
-
សមូហនិយម នាម
ប្រព័ន្ធសេដ្ឋកិច្ចដែលឈរលើកម្មសិទ្ធិសមូហភាពខាងមធ្យោបាយផលិតកម្ម។
-
សមូហភណ្ឌ នាម
របស់ដែលប្រមូលរួបរួម, របស់មួយគ្រឿងឬមួយប្រដាប់។
-
សមូហភាព នាម
ភាពជាក្រុមឬភាពសម្ព័ន្ធមនុស្សដែលមានទំនាក់ទំនងរវាងគ្នានឹងគ្នាជារចនាសម្ព័ន្ធ។
-
សមូហភាវូបនីយកម្ម នាម
ធ្វើឱ្យទៅជាសមូហភាព។
-
សមូហវត្ថុ នាម
( ម . ព . សមូហភណ្ឌ )។
-
សមូហវិធី នាម
ការធ្វើឡើងនៅពេលតែមួយនិងដោយប្រមូលផ្ដុំ
-
សមូហស្ថាន នាម
( ម . ព . សមូហដ្ឋាន )។
-
សមោធាន នាម
ការប្រជុំ, ការប្រមូល, រួបរួម។
-
សមោសរ កិរិយាសព្ទ
ប្រជុំ, ភ្ជុំគ្នា, ចួបជុំ
-
សមោសរណដ្ឋាន នាម
ទីសម្រាប់ប្រជុំ។
-
សមោសរណៈ នាម
ការប្រជុំការចួបជុំ។
-
សម៉ នាម
ឈ្មោះឈើព្រៃផ្លែមានរសល្វីង, ប្រើជាថ្នាំបញ្ចុះឬប្រើបរិភោគផ្ទាប់នឹងផ្អកត្រីប្រៃជាដើមក៏បាន។សម៉មានឈ្មោះច្រើនយ៉ាងមានសម៉ក្អែក, សម៉ភ្លុក, សម៉ពិភេកឬសម៉ពិភេទក៍ជាដើម។
-
សម៉ូវ នាម
( ម . ព . សមូវ )។
-
សម័យ នាម
កាល, ពេលឬវេលា, គ្រា; រដូវ; វេលាដែលស្រួល, ដែលត្រូវទំនង; ឱកាស; លទ្ធិ; គតិ; ទំនៀម, ទម្លាប់; វិធី, បែប, បែបប្រើ; គ្រឿងសង្កេត; សញ្ញា; ពាក្យប្រៀនប្រដៅ; មុខការ; ហេតុ, ការណ៍, គោលចារឹក
-
សម័យកាល នាម
( ម . ព . កាលសម័យ )។
-
សម័យនិយម នាម
សេចក្ដីកំណត់តាមកាល
-
សម័យនិយាម នាម
( ម . ព . សម័យនិយម )។
-
សម័យប្រជុំ នាម
ការប្រជុំផ្លូវការឬុការប្រជុំជាប្រចាំតាមកាលកំណត់របស់អង្គភាពមួយដូចជាគណៈរដ្ឋមន្ត្រីព្រឹទ្ធសភារដ្ឋសភាជាដើម
-
សម្កក កិរិយាសព្ទ
រង់ចាំតាមផ្លូវ, ធ្វើឱ្យស្កកដំណើរ
-
សម្កាក កិរិយាសព្ទ
រំសាយឱ្យធ្លាក់ស្រកាក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។