វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 42 / 204
-
សមានចិត្ត នាម
ចិត្តស្មោះស្មើ, ចិត្តដែលមានសភាពទោរទន់រកគ្នាដោយសេចក្ដីស្រឡាញ់
-
សមានច្ឆន្ទ នាម
បំណងស្មើគ្នា; អ្នកដែលមានបំណងស្មើគ្នា។
-
សមានជន នាម
ជនស្មើភាពគ្នា, ជនស្មើស័ក្ដិ។
-
សមានជាតិ នាម
ជាតិស្មើគ្នា, ជាតិត្រូវគ្នា ( សមជាតិ )។
-
សមានជាតិក នាម
អ្នកដែលមានជាតិស្មើគ្នា។
-
សមានជាតិកា នាម
( ម . ព . សមានជាតិក )។
-
សមានជាតិកៈ នាម
( ម . ព . សមានជាតិក )។
-
សមានទុក្ខ នាម
ការសម្ដែងទុក្ខសោករបស់ខ្លួនដូចជាក្រុមគ្រួសារសព
-
សមាននាម នាម
ឈ្មោះត្រូវគ្នា, អ្នកដែលមានឈ្មោះត្រូវគ្នា។ ( ព . វ . សាធារណនាម )។
-
សមានសង្វាស នាម
( ម . ព . សមានសំវាស )។
-
សមានសំវាស នាម
សង្វាសស្មើគ្នាគឺការនៅរួមគ្នា។
-
សមានានុភាព នាម
អានុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា។
-
សមានាសនិក នាម
អ្នកដែលមានទីអង្គុយស្មើគ្នា, អ្នកដែលមានបង្គុយស្មើគ្នា ( មនុស្សស្មើស័ក្ដិគ្នា )។
-
សមានាសនិកា នាម
( ម . ព . សមានាសនិក )។
-
សមានាសនៈ នាម
កន្លែងអង្គុយស្មើគ្នា។
-
សមានុភាព នាម
អនុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា។
-
សមាបត្តិ នាម
ការដល់ព្រម; ការបណ្ដាលឱ្យកើតមានឡើង; ការសមប្រកប; ការចួបប្រទះ, ការចួបប្រសព្វ; ការបានសម្រេច។
-
សមាមាត្រ នាម
ទំហំរូបរាងប៉ុនគ្នា, មាត្រប៉ុនគ្នា។
-
សមាយិកភណ្ឌ នាម
របស់ឬអ្វីៗដែលកើតតាមសម័យ, ដែលសមតាមសម័យ។
-
សមាយិកវត្ថុ នាម
( ម . ព . សមាយិកភណ្ឌ )។
-
សមាយោគ នាម
សមាគម; ការរួបរួម; ការប្រុងប្រៀបចាំ; ការចាត់ចែងរបៀប។ ( ព . កា .)
-
សមារម្ភ នាម
ការផ្គងព្យាយាម; ការខ្នះខ្នែងធ្វើ; ដំណើរប្រារព្ធកិច្ចការ។
-
សមាស នាម
ការបង្រួមចូល; ការបំប្រួញឱ្យខ្លី, ឱ្យតិចចុះ, ឱ្យសង្ខេប។
-
សមាសកិរិយា នាម
កិរិយាសព្ទតន្តិភាសាដែលមានសព្ទដទៃរៀងភ្ជាប់ពីខាងដើមរួមជាមួយផង, ដូចជាមនសិ " ក្នុងចិត្ត " + ករោតិ " ( គេ ) ធ្វើ " > មនសិករោតិ ( គេ ) ធ្វើទុកក្នុងចិត្ត, ( គេ ) យកចិត្តទុកដាក់; សច្ឆិ " ជាក់ច្បាស់ " + កត្វា " ធ្វើហើយ " > សច្ឆិកត្វាធ្វើឱ្យជាក់ច្បាស់ហើយ, យល់ជាក់ហើយ ( ព . វ .)។
-
សមាសក្រិយា នាម
( ម . ព . សមាសកិរិយា )។
-
សមាសធាតុ នាម
ធាតុដែលរួមផ្សំដោយធាតុជាច្រើនបញ្ចូលគ្នា
-
សមាសធាតុសរីរាង្គ នាម
សមាសធាតុកាបូនជាមួយនឹងធាតុផ្សេងទៀតដូចជាអ៊ីដ្រូសែនអុកស៊ីសែនអាសូតស្ពាន់ធ័រជាដើម
-
សមាសភាគ នាម
ផ្នែកនៃប្រព័ន្ធឬកម្មវិធីដែលបង្កើតមុខងារពិសេសមួយហើយត្រូវបានរៀបចំតាមមធ្យោបាយមួយដើម្បីងាយស្រួលដំណើរការជាមួយផ្នែកដទៃទៀត។
-
សមាសភាព នាម
ភាពនៃការរួបរួមចូលជាមួយគ្នា, ដំណើររួមចូលជាមួយគ្នា
-
សមាស័ទ នាម
ការអង្គុយជាមួយគ្នា; ការខិតចូលទៅជិត; ការចូលទៅរក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។