វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 33 / 204
-
សប្បុរិសវាទិនី នាម
( ម . ព . សប្បុរិសវាទី )។
-
សប្បុរិសវាទី នាម
អ្នកនិយាយត្រឹមត្រូវ។
-
សព នាម
ខ្មោចស្រស់, រូបបុគ្គលស្លាប់, សាកខ្មោច
-
សព៌ជ្ញ នាម
ព្រះសព្វញ្ញូ ( ម . ប្រ .; ច្រ . ប្រ . សព៌េជ្ញឬសរពេជ្ញជាង។
-
សព៌ាង្គ នាម
រូបរាងឬរូបអង្គទាំងមួល, រាងកាយទាំងមូល
-
សព៌េជ្ញ នាម
លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសព្វញ្ញូ )
-
សព៌េជ្ញតាញាណ នាម
ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ )។
-
សព៌េជ្ញសាស្ដា នាម
ព្រះសាស្តាចារ្យអ្នកត្រាស់ដឹងសព្វពោលគឺព្រះពុទ្ធជាម្ចាស់នេះឯង។
-
សព័្ទន គុណនាម
ដែលមានសូរ, ដែលលាន់សូរចេញមក។
-
សព្ទ នាម
សូរ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី; សម្រែក។
-
សព្ទចោរ នាម
អ្នកលួចសព្ទ, អ្នកលួចយកពាក្យឬរឿងរបស់អ្នកដទៃ ( ហៅចោរសព្ទក៏បាន )។
-
សព្ទជាតិ នាម
តួសព្ទ។
-
សព្ទព្រហ័្មន នាម
វេទ, ព្រះវេទ, ត្រៃវេទ។
-
សព្ទវិវាទ នាម
ការខ្វែងគំនិតគ្នាអំពីការប្រើប្រាស់ពាក្យ។
-
សព្ទសង្គ្រោះ នាម
អភិធានសព្ទ, វចនានុក្រម, បទានុក្រម។
-
សព្ទសស្ត្រ
( ម . ព . សទ្ទសស្ត្រ )។
-
សព្ទសាធុការ នាម
ការបញ្ចេញវាចាថាសាធុ! ឬថាសាធុសាធុ!។
-
សព្ទសាធុការពរ នាម
ការបញ្ចេញវាចាថាសាធុ! ព្រមទាំងឱ្យពរផង។
-
សព្ទសាស្ត្រ នាម
( ម . ព . សទ្ទសាស្ត្រ )។
-
សព្ទានុក្រម នាម
( ម . ព . សទ្ទានុក្រម )។
-
សព្ភិ គុណនាម
ដោយសប្បុរសទាំងឡាយ, ជាមួយនឹងពួកសប្បុរស, របស់ពួកសប្បុរស។
-
សព្ភិកម្ម នាម
អំពើរបស់ពួកសប្បុរស។
-
សព្ភិធម៌ នាម
ធម៌របស់ពួកអ្នកស្ងប់។
-
សព្ភិវាចា នាម
សម្ដីរបស់ពួកសប្បុរស។
-
សព្ភិវាទ នាម
( ម . ព . សព្ភិវាចា )។
-
សព្ភិវាទិនី នាម
( ម . ព . សព្ភិវាទី )។
-
សព្ភិវាទី នាម
អ្នកពោលពាក្យតាមលំអានធម៌របស់ពួកសប្បុរស។
-
សព្រហ្មចារិនី នាម
( ម . ព . សព្រហ្មចារី )។
-
សព្រហ្មចារី នាម
អ្នកប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា; អ្នកកាន់ធម៌ត្រូវ, អ្នករៀនផងគ្នា។
-
សព្វ កិរិយាសព្ទគុណនាមគុណកិរិយា
ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។