វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 32 / 204
-
សប្ដាហៈ នាម
( ម . ព . សត្តាហៈ )។
-
សប្ដាហ៍ នាម
( ម . ព . សត្តាហៈ )។
-
សប្ដាហ័ន នាម
( ម . ព . សត្តាហៈ )។
-
សប្ដិ នាម
សុបិន, ស៊េរីនៃគំនិតរូបភាពនិងវិញ្ញាណដែលកើតឡើងក្នុងខួរក្បាលមនុស្សនៅពេលកំពុងដេកលក់។
-
សប្ប នាម
ពស់។
-
សប្បជាតិ នាម
ជាតិពស់, ពស់គ្រប់ប្រភេទ។
-
សប្បដិភាគ នាម
អ្វីៗដែលមានដំណើរជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា, ទីទៃពីគ្នា; វិសភាគ។
-
សប្បដិភ័យ នាម
ភ័យចំពោះមុខគឺហេតុឬសត្រូវដែលគួរភ័យចំប្រប់ស្រាប់តែលេចប៉ឹមមកនៅមុខតែម្ដងនាំឱ្យស្លុតស្លន់ភ័ន្តគំនិត, ភ័យដ៏ពន្លឹក
-
សប្បត្រកូល នាម
ពូជពស់។
-
សប្បទាឋា នាម
ចង្កូមពស់។
-
សប្បធន់ នាម
ឆត្រធំស្រដៀងនឹងក្លស់តែឥតរំភាយ ( ក្លស់ឥតរំភាយ ) សម្រាប់ឥស្សរជនមានព្រះរាជបុត្រជាដើមប្រើក្នុងសម័យពីដើម, សម័យឥឡូវក៏នៅមានប្រើខ្លះដែរ។
-
សប្បរាជ នាម
ស្ដេចពស់។
-
សប្បាយ នាម
ដំណើរនៅជាសុខ, ដំណើរមិនមានទុក្ខ, មិនមានព្រួយ, មិនមានជំងឺ
-
សប្បាយខ្លួន កិរិយាសព្ទ
ស្រួលខ្លួន។
-
សប្បាយចិត្ត កិរិយាសព្ទ
ស្រួលចិត្ត, រីករាយ។
-
សប្បាយដ្ឋាន នាម
ទី, កន្លែងដែលនាំឱ្យមានសប្បាយ។
-
សប្បាយភាព នាម
ភាព, ដំណើរនៃការនៅជាសុខ។
-
សប្បាយមន្ទីរ នាម
មន្ទីរ, ផ្ទះដែលស្រួលនៅ។
-
សប្បាយាហារ នាម
អាហារដែលបរិភោគទៅនាំឱ្យស្រួលខ្លួន។
-
សប្បិ នាម
ទឹកដោះថ្លា
-
សប្បុរស គុណនាមនាម
បុរសអ្នកស្ងប់គឺមនុស្ស ( ប្រុសក្ដីស្រីក្ដី ) អ្នកមិនធ្វើអំពើអាក្រក់ដោយកាយវាចាចិត្ត, អ្នកប្រព្រឹត្តល្អ, អ្នកត្រឹមត្រូវ
-
សប្បុរិស នាម
សប្បុរស។
-
សប្បុរិសកម្ម នាម
អំពើ, កិច្ចការរបស់សប្បុរស។
-
សប្បុរិសចរិយា នាម
ការប្រព្រឹត្តរបស់សប្បុរស។
-
សប្បុរិសជាតិ នាម
ជាតិរបស់សប្បុរស។
-
សប្បុរិសត្រកូល នាម
ត្រកូលអ្នកត្រឹមត្រូវ។
-
សប្បុរិសទាន នាម
ទានរបស់សប្បុរសគឺទានដែលគេឱ្យដោយគោរព ( មិនឱ្យដោយអាការខ្ជីខ្ជា )។
-
សប្បុរិសធម៌ នាម
ធម៌របស់សប្បុរស។
-
សប្បុរិសវាចា នាម
សម្ដីរបស់សប្បុរស, សម្ដីអ្នកត្រឹមត្រូវ។
-
សប្បុរិសវាទ នាម
( ម . ព . សប្បុរិសវាចា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។