វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 3 / 204
-
សក់ស្កូវព្រោង នាម
សក់ដែលស្កូវសសំពោង។
-
សក់ស្កូវល្បាយ នាម
សក់ដែលមានស្កូវលាយចម្រុះប៉ុន្តែតិចជាងសក់ខ្មៅ។
-
សក់ស្កូវល្បាយអាចម៍ខ្លា នាម
សក់ដែលមានស្កូវច្រើនឬចម្រុះស្មើគ្នានឹងសក់ខ្មៅ។
-
សក់ស្លូត នាម
( ព . ប្រ .) សក់មិនរួញមិនក្រញាញ់មិនរបះរបើង។
-
សក់ស្វាយ នាម
រោមវែងៗដុះជាកញ្ចុំពីលើប្រជុំស្មាសេះ។
-
សក់ឡក់ គុណកិរិយាគុណនាម
ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម
-
សក្ក នាម
ពួកសាក្យៈ, សាក្យរាជ; ព្រះសក្យមុនីគោតម។ ( សំ . ឝក្រ ) ព្រះឥន្ទ្រ។
-
សក្កជនបទ នាម
ជនបទឬខេត្តដែនរបស់ពួកសាក្យៈ, ដែនជាជាតិភូមិរបស់ព្រះសក្យមុនីសម្ពុទ្ធ។
-
សក្កដភាសា នាម
ភាសាសំស្ក្រឹត។
-
សក្កទេវរាជ នាម
ព្រះឥន្ទ្រាធិរាជ។
-
សក្ករជាតិ នាម
ជាតិស្ករ, ស្ករអំពៅឬស្ករឆៃថាវ។
-
សក្ករដ្ឋ នាម
( ម . ព . សក្កជនបទ )។
-
សក្ការ នាម
ការធ្វើគោរព, សេចក្ដីគោរព, ការធ្វើបដិសណ្ឋារៈដោយគោរព; តង្វាយ, ជំនូន, គ្រឿងបូជា
-
សក្ការបូជា នាម
គ្រឿងបូជាដោយគោរព, គ្រឿងបូជាដ៏ផ្ចិតផ្ចង់។
-
សក្ការភាជនៈ នាម
ភាជនៈដាក់គ្រឿងសក្ការៈ។
-
សក្ការភាជន៍ នាម
( ម . ព . សក្ការភាជនៈ )។
-
សក្ការសម្មាន នាម
សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម
-
សក្ការៈ នាម
( ម . ព . សក្ការ )។
-
សក្កៈ នាម
( ម . ព . សក្ក )។
-
សក្ខរបាន នាម
( ម . ព . សក្ខរាបាន )។
-
សក្ខរា នាម
ក្រួស; ស្ករក្រាមឬស្ករតាំងស៊ិន។
-
សក្ខរាបាន នាម
ទឹកដែលលាយដោយស្ករក្រាម។
-
សក្ខី នាម
សាក្សី ( ស្ម, បន្ទាល់ )។
-
សក្ខីកម្ម នាម
ការផ្ដល់ភស្តុតាងការផ្ដល់អំណះអំណាង, ការផ្ដល់ចម្លើយក្នុងនាមជាសាក្សី, កិច្ចដែលបុគ្គលម្នាក់បញ្ជាក់ប្រាប់អំពីអត្ថិភាពនៃរឿងហេតុណាមួយដែលខ្លួនបានឃើញឬដឹងដោយផ្ទាល់
-
សក្ខីភាព នាម
ដំណើរជាសាក្សី។
-
សក្ខីភូត នាម
ដែលជាសាក្សី។
-
សក្ខីភូតា នាម
( ម . ព . សក្ខី )។
-
សក្ដា គុណនាម
ដែលអាច, អង់អាច, ដែលមានអំណាច, ក្លាហាន; មានកម្លាំង; មានព្យាយាមរឹងប៉ឹង; ពូកែ, ខ្លាំងពូកែ; ជំនាញ; ដែលប៉ិនធន់ទ្រាំ។
-
សក្ដាតេជ នាម
តេជះដ៏អង់អាច, ដ៏ក្លាហាន។
-
សក្ដាតេជះ នាម
( ម . ព . សក្ដាតេជ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។