វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 29 / 204
-
សន្ធឹង កិរិយាសព្ទ
ទាញ, លាត, លា, ត្រដាងឱ្យត្រង់ឱ្យតឹង
-
សន្ធៃ គុណនាម
ត្រឈៃ, ត្រឈឹងត្រឈៃ ( ចំពោះតែម្លប់ )
-
សន្ធោ គុណកិរិយាគុណនាម
ដែលភ្លឺធ្លោឡើង, ដែលភ្លឺរុងរឿងខ្លាំង
-
សន្ធោសន្ធៅ គុណនាម
សន្ធោធ្លោឡើងខ្លាំង, ភ្លឺសន្ធោខ្លាំង
-
សន្ធៅ គុណនាម
ដែលភ្លឺធ្លោឡើងរុងរឿងខ្លាំង
-
សន្ធំ នាម
ឈ្មោះជំងឺគ្រុនមួយប្រភេទដេកសន្លប់សន្លិនស្ដូកស្ដឹងមិននិយាយស្ដី
-
សន្ធ្យា នាម
( ម . ព . សញ្ឈា )។
-
សន្ធ្យាកាល នាម
( ម . ព . សញ្ឈា )។
-
សន្និច្ច័យ នាម
ការសន្សំ, ការសន្សំទុក
-
សន្និច្ច័យសង្គ្រោះ នាម
ការថែទាំបម្រុងទុក, ការធានារ៉ាប់រងសង្គម, របបសន្តិសុខសង្គម។
-
សន្និដ្ឋាន នាម
សេចក្ដីចូលចិត្ត, ការយល់ជាក់, ការយល់ឃើញស៊ប់, ការរួមគំនិតជាមួយ
-
សន្និដ្ឋានចេតនា នាម
ចេតនាដែលយល់ស៊ប់គឺគំនិតដែលចុះស៊ប់យល់ជាក់មិនភ្លេច។
-
សន្និធិ នាម
ការសន្សំទុក, ការសំចៃទុកឬការទុកសំចៃ
-
សន្និធិកាបូន នាម
បរិមាណកាបូននៅក្នុងអាងបង្ខាំងមួយដែលមានសមត្ថភាពប្រមូលផ្ដុំឬបញ្ចេញកាបូន
-
សន្និធិការកៈ នាម
វត្ថុដែលសន្សំទុក, ដែលសំចៃទុកដាក់ឱ្យកន្លងកាល
-
សន្និធិអាវុធ នាម
ការលាក់ទុកអាវុធដោយខុសច្បាប់។
-
សន្និបាត នាម
ការប្រជុំ, ការចួបជុំ; ការប្រមូលរួបរួមគ្នា; ការលាយផ្សំគ្នា
-
សន្និបាតជាតិ នាម
ជាតិមនុស្សផ្សេងៗគ្នាដែលរួបរួមទុកដូចជាជាតិមួយនៅក្នុងអំណាចច្បាប់រាជការតែមួយ
-
សន្និបាតដ្ឋាន នាម
ទីដែលប្រជុំគ្នា, ទីសម្រាប់ប្រជុំ។
-
សន្និបាតមាល នាម
រោងសម្រាប់ប្រជុំ។
-
សន្និបាតរោគ នាម
រោគច្រើនយ៉ាងដែលប្រជុំកើតដំណាលគ្នាតែក្នុងរូបមួយ ( ហៅសន្និបាតាពាធក៏បាន )។
-
សន្និបាតវិសាមញ្ញ នាម
សេចក្ដីរាយការណ៍វិសាមញ្ញ, ការប្រជុំវិសាមញ្ញ, សេចក្ដីរាយការណ៍វិសាមញ្ញ, ការប្រជុំវិសាមញ្ញគឺសន្និបាតពិសេស, សេចក្ដីរាយការណ៍ពិសេស, ការប្រជុំពិសេសខុសពីធម្មតា, ខុសពីប្រក្រតី ( ដែលផ្ទុយពីសាមញ្ញ )។
-
សន្និបាតសភា នាម
( ម . ព . សន្និបាតមាល )។
-
សន្និបាតសាលា នាម
( ម . ព . សន្និបាតសភា )។
-
សន្និបាតស្ថាន នាម
( ម . ព . សន្និបាតដ្ឋាន )។
-
សន្និបាតាពាធ នាម
( ម . ព . សន្និបាតរោគ )។
-
សន្និពន្ធ នាម
ការចងភ្ជាប់យ៉ាងមាំ; ការចងឬភ្ជាប់មេត្រីនឹងគ្នា
-
សន្និពន្ធន៍ នាម
( ម . ព . សន្និពន្ធ )។
-
សន្និភ គុណនាម
ដែលដូចគ្នា, ស្មើគ្នា, ប៉ុនគ្នា។
-
សន្និភប្រមាណ នាម
ចំនួនស្មើគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។