វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 27 / 204
-
សន្ទនីយ គុណនាម
ដែលរាវ, ដែលអាចហូរបាន។
-
សន្ទនីយភាព នាម
សភាពដែលជាសន្ទនីយ។
-
សន្ទនីយវត្ថុ នាម
វត្ថុរាវ។
-
សន្ទនីយ៍ គុណនាម
ដែលងាយប្រែទ្រង់ទ្រាយដូចជាទឹកខ្យល់ជាដើម។
-
សន្ទស្សន៍ នាម
ភស្តុតាងសញ្ញាសម្គាល់ដែលបញ្ជាក់ថាអាចមានវត្តមានរបស់អ្វីមួយ។
-
សន្ទិដ្ឋភាព នាម
ការយល់ឃើញតាម, ការយល់ស្របតាម។
-
សន្ទិដ្ឋមិត្ត នាម
មិត្រដែលគ្រាន់តែបានចួបឃើញគ្នាមួយដងមួយកាលមិនសូវស្និទ្ធស្នាលប៉ុន្មាន, មនុស្សស្គាល់គ្នា
-
សន្ទិដ្ឋិក គុណនាម
ដែលឃើញខ្លួនឯង, ដែលឃើញច្បាស់ផ្ទាល់ខ្លួន។
-
សន្ទិដ្ឋិកធម៌ នាម
ធម៌ដែលអ្នកប្រតិបត្តិឃើញច្បាស់ខ្លួនឯង។
-
សន្ទិដ្ឋិកហេតុ នាម
ហេតុ, ដំណើរដែលជាក់ប្រាកដផ្ទាល់ខ្លួន។
-
សន្ទិដ្ឋិកៈ គុណនាម
( ម . ព . សន្ទិដ្ឋិក )។
-
សន្ទិដ្ឋិភាព នាម
ដំណើរព្រមព្រៀងគ្នាដោយរបៀបណាមួយ។
-
សន្ទិះ នាម
សេចក្ដីសង្ស័យ
-
សន្ទុះ នាម
( ម . ព . សម្ទុះនិងសំទុះ )។
-
សន្ទុះក្អែក នាម
( ម . ព . សម្ទុះក្អែក )។
-
សន្ទូង នាម
( ម . ព . សម្ទូង )។
-
សន្ទូច នាម
នេសាទុបករណ៍សម្រាប់ស្ទូចត្រីឬអន្ទង់, មាន៣យ៉ាងគឺសន្ទូចវាត់សន្ទូចមានដងមានខ្សែវែងវាត់ឡើងបាន; សន្ទូចរនងសន្ទូចមានខ្សែរនងប្រចីសម្រាប់ចងរាយតាមជើងកញ្ជោ; សន្ទូចអន្ទង់សន្ទួចឥតដងឥតរនងមានតែខ្សែវែងនិងផ្លែសម្រាប់ស្ទូចអន្ទង់។
-
សន្ទេសហារ នាម
ទូត, រាជទូត ( ប្រើជាសន្ទេសហារីក៏បាន )។
-
សន្ទេសហារកៈ នាម
( ម . ព . សន្ទេសហារ )។
-
សន្ទេសហារិកា នាម
( ម . ព . សន្ទេសហារ )។
-
សន្ទេសហារិនី នាម
( ម . ព . សន្ទេសហារ )។
-
សន្ទេសហារី នាម
( ម . ព . សន្ទេសហារ )។
-
សន្ទេហ នាម
សន្ទិះ, សេចក្ដីសង្ស័យ។
-
សន្ទេហការណ៍ នាម
ហេតុដែលនាំឱ្យមានសន្ទិះ។
-
សន្ទេហការិនី នាម
( ម . ព . សន្ទេហការី )។
-
សន្ទេហការី នាម
អ្នកដែលធ្វើឱ្យមានសន្ទិះ។
-
សន្ទេហចិត្ត នាម
ចិត្តដែលមានសេចក្ដីសង្ស័យ។
-
សន្ទេហភាព នាម
ភាព, ដំណើរនៃសេចក្ដីសង្ស័យ។
-
សន្ទេះ គុណនាមនាម
( ម . ព . សម្ទេះ )។
-
សន្ទៃ នាម
ឈ្មោះវល្លិរនាមមួយប្រភេទផ្លែស្រដៀងនឹងសណ្ដាន់តែតូចជាងផ្លែសណ្ដាន់ប្រើជាម្ជួរស្លបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។