វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 26 / 204
-
សន្តិកាល នាម
ពេល, សម័យប្រកបដោយសេចក្ដីសាន្តត្រាណ, កាលនៃស្រុកទេស, ដែលឋិតនៅក្នុងសេចក្ដីសុខស្ងប់។
-
សន្តិនិយម នាម
លទ្ធិឬជំនឿដែលប្រឆាំងនឹងសង្រ្គាម; ការស្រឡាញ់តែសន្តិភាព
-
សន្តិបទ នាម
ផ្លូវនៃសេចក្ដីស្ងប់ឬផ្លូវនៃសេចក្ដីស្ងប់ដ៏ប្រសើរ ( ព្រះនិញ្វន )
-
សន្តិបាល នាម
អ្នករក្សាសេចក្ដីស្ងប់រៀបរយ, អ្នករក្សាសេចក្ដីសុខសាន្តត្រាណដូចជាភ្នាក់ងារប៉ូលិសជាដើម។
-
សន្តិភាព នាម
ភាពឬដំណើរស្ងប់, សាន្តត្រាណ, រាបទាប; ដំណើរសះជានឹងគ្នា។
-
សន្តិភាពនិយម នាម
( ម . ព . សន្តិនិយម )។
-
សន្តិភាវូបនីយកម្ម នាម
ការនាំមកនូវសន្តិភាពឬការបញ្ចប់សង្រ្គាមនៅក្នុងតំបន់ណាមួយ
-
សន្តិវរបទ នាម
( ម . ព . សន្តិបទ )។
-
សន្តិវារបទ
( ម . ព . សន្តិបទ )។
-
សន្តិវិធី នាម
វិធីនៃសេចក្ដីសុខសាន្ត, មធ្យោបាយក្នុងការធ្វើឱ្យមានសេចក្ដីស្ងប់។
-
សន្តិសហវិជ្ជមាន នាម
ទ្រឹស្ដីដែលត្រូវបានតាក់តែងឡើងនិងអនុវត្តដោយសហភាពសូវៀតនៅចំណុចដៅនានាក្នុងអំឡុងពេលសង្រ្គាមត្រជាក់និងត្រូវបានប្រកាន់យកដោយបណ្ដារដ្ឋសង្គមនិយមក្រោមឥទ្ធិពលសូវៀតដែលថាពួកគេអាចរស់នៅដោយសុខសាន្តជាមួយប្លុកមូលធននិយម
-
សន្តិសុខ នាម
សុខដែលកើតអំពីសេចក្ដីស្ងប់។
-
សន្តិហេតុ នាម
ហេតុដែលនាំឱ្យកើតសេចក្ដីស្ងប់។
-
សន្តុដ្ឋី នាម
ដំណើរត្រេកអរ, ពេញចិត្តចំពោះវត្ថុឬអ្វីៗដែលជារបស់ខ្លួនគឺសេចក្ដីត្រេកអរពេញចិត្តចំពោះវត្ថុតាមមានតាមបាន, សេចក្ដីសន្តោស
-
សន្តុដ្ឋីធម៌ នាម
ធម៌សន្តោស។
-
សន្តុដ្ឋីភាព នាម
ភាពនៃសេចក្ដីសន្តោស។
-
សន្តុដ្ឋីសុខ នាម
សុខដែលកើតមានព្រោះសេចក្ដីសន្តោស។
-
សន្តុបាយ នាម
ឧបាយឱ្យកើតសេចក្ដីស្ងប់។
-
សន្តោស នាម
សេចក្ដីត្រេកអរ, ពេញចិត្តចំពោះវត្ថុ ... ជារបស់ខ្លួនគឺបានប៉ុន្មានក៏ល្មមចិត្តត្រឹមប៉ុណ្ណោះមិនរវះរវាម, មិនវាតអាទិ៍ហួសហេតុឬហួសទំនង
-
សន្ថត នាម
កម្រាលដេកឬសំពត់ដណ្ដប់ការពាររងា ( ភួយ )។ក្នុងវិន័យពុទ្ធសាសនាសំដៅចំពោះតែកម្រាលឬភួយដែលធ្វើដោយរោមចៀមសម្រាប់ភិក្ខុប្រើប្រាស់។
-
សន្ថវកិច្ច នាម
មេថុនសេវនកិច្ច។
-
សន្ថវមិត្ត នាម
មិត្រដែលមានសេចក្ដីស្និទ្ធជិតដិតយ៉ាងមាំ។
-
សន្ថវមិត្រ នាម
( ម . ព . សន្ថវមិត្ត )។
-
សន្ថវរតិ នាម
តម្រេកក្នុងការធ្វើសន្ថវកិច្ច។
-
សន្ថវៈ នាម
ដំណើរជិតដឹតនឹងគ្នា, ការស្និទ្ធជិតនឹងគ្នា។
-
សន្ថាគារ នាម
( ម . ព . សណ្ឋាគារ )។
-
សន្ថាគារដ្ឋាន នាម
( ម . ព . សណ្ឋាគារ )។
-
សន្ថ័ត នាម
( ម . ព . សន្ថត )។
-
សន្ទង់ នាម
ប្រមាណនៃការស្ទង់, ឬខ្នាតប្រវែងដែលគេបានស្ទង់ហើយ។
-
សន្ទនា នាម
ការនិយាយគ្នា, ការពោលពាក្យរួសរាយរកគ្នា; ការប្រឹក្សាគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។