វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 25 / 204
-
សទ្ធាសម្បន្នា នាម
( ម . ព . សទ្ធាសម្បន្ន )។
-
សទ្ធាសម្បយុត្ត នាម
ចិត្តដែលប្រកបដោយសទ្ធា; បុគ្គលអ្នកប្រកបដោយសទ្ធា។
-
សទ្ធិន្ទ្រិយ នាម
ឥន្ទ្រិយគឺសទ្ធា ( សទ្ធាដែលរាប់ថាជាធំមួយរបស់សត្វលោក )។
-
សទ្ធិវិហារិក នាម
អ្នកនៅជាមួយគឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ត្រូវនៅក្នុងអំណាចឧបជ្ឈាយ៍ឱ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច
-
សទ្ធិវិហារិកវត្ត នាម
វត្តគឺការមើលថែទាំនិងការទំនុកបម្រុងដែលឧបជ្ឈាយ៍ត្រូវធ្វើដល់សទ្ធិវិហារិក ( ព . វិ .)។
-
សទ្ធឹវិហារិកវត្ត នាម
( ម . ព . សទ្ធិវិហារិកវត្ត )។
-
សនិទាន នាម
ហេតុផល, សនិទានភាព។
-
សនិទានកម្ម នាម
ការអនុវត្តឬការសម្រេចអ្វីមួយផ្អែកទៅលើហេតុផលសមស្របឬវិចារណញ្ញាណដើម្បីបង្កើនប្រសិទ្ធភាពការងារនិងកាត់បន្ថយនូវអ្វីៗដែលមិនចាំបាច់។
-
សនិទានកម្មចំណាយ នាម
ការវិភាគពិចារណាដោយសមហេតុផលក្នុងការសម្រេចចិត្តលើមុខចំណាយណាមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងនិរន្តរភាពសារពើពន្ធ។
-
សនិទាននិយម នាម
ការប្រកាន់យកភាពត្រឹមត្រូវតាមវិចារណញ្ញាណឬតាមហេតុផល។
-
សនិទានភាព នាម
គោលការណ៍ឬភាពសមហេតុផលដែលឈរលើមូលដ្ឋាននៃការពិចារណាហ្មត់ចត់និងត្រឹមត្រូវ
-
សនិទានិក នាម
អ្នកសនិទាននិយម។
-
សនិទានីយ គុណនាម
ដែលមានហេតុផល, គួរធ្វើសនិទាន, នៃសនិទាន។
-
សន្តតិ នាម
វង្ស, ត្រកូល, វង្សត្រកូល, ពូជពង្ស; ជាតិ; បុត្រដែលតៗគ្នាមក
-
សន្តតិកម្ម នាម
ការផ្ទេរសិទ្ធិនិងករណីយកិច្ចរបស់មរតកជនឱ្យសន្តតិជនម្នាក់ឬច្រើននាក់តាមឆន្ទៈ ( តាមបណ្ដាំ ) ឬតាមច្បាប់។
-
សន្តតិជន នាម
ជនដែលទទួលបន្តសិទ្ធិនិងករណីយកិច្ចរបស់មរតកជនតាមរយៈសន្តតិកម្ម។
-
សន្តតិវង្ស នាម
សែព្រះមហាក្សត្រដែលសោយរាជ្យនៃរាជត្រកូលតែមួយ
-
សន្តាន នាម
វង្ស, ពង្ស, ពូជ, ពូជពង្ស; តំណវង្ស។ចិត្ត, អធ្យាស្រ័យ។
-
សន្តានពាក្យ នាម
( ភាសា .) ពាក្យទាំងឡាយដែលមានប្រភពដើមជាមួយគ្នាឬបានកម្លាយចេញពីប្រភពដែលមានទំនាក់ទំនងគ្នា
-
សន្តានព្រៀងលាន នាម
( ម . ព . ព្រៀងលាន )។
-
សន្តានសន្ធិ នាម
តំណវង្សតៗមក, ក្រសែវង្ស, សន្តតិវង្ស
-
សន្តាប គុណនាម
ដែលក្ដៅខ្លាំង។
-
សន្តាបចិត្ត នាម
ចិត្តក្ដៅក្រហាយខ្លាំង។
-
សន្តាបទុក្ខ នាម
ទុក្ខក្ដៅខ្លាំង។
-
សន្តាបរោគ នាម
រោគដែលបណ្ដាលឱ្យឈឺក្ដៅអន្ទះអន្ទែង។
-
សន្តាបវេទនា នាម
ដំណើរទទួលរងទុក្ខលំបាកយ៉ាងខ្លាំង។
-
សន្តិ នាម
សេចក្ដីស្ងប់; សេចក្ដីសាន្តត្រាណ; សេចក្ដីរាបទាប
-
សន្តិករ នាម
អ្នកធ្វើសន្តិភាព។
-
សន្តិការកៈ នាម
( ម . ព . សន្តិករ )។
-
សន្តិការិកា នាម
( ម . ព . សន្តិករ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។