វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 22 / 204
-
សត្តលោក នាម
លោកគឺពពួកសត្វ, ដែលរាប់ថាជាលោកមួយ
-
សត្តវង្កជាតិ នាម
ពពួកសត្វមានសំបកឬស្នូកដូចជាក្ដាមបង្កងជាដើម។
-
សត្តវារៈ នាម
( ម . ព . សត្តទិន )។
-
សត្តវិជ្ជា នាម
វិជ្ជាសម្រាប់រក្សាសត្វ, វិជ្ជាពេទ្យសត្វ។
-
សត្តវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីសត្វនិងអត្តចរិតរបស់សត្វ។
-
សត្តសញ្ញា នាម
សេចក្ដីសម្គាល់ថាសត្វ; សញ្ញារបស់សត្វ។
-
សត្តសារ នាម
ខ្លឹមរបស់សត្វ; ( អ្នកមានបុណ្យអស្ចារ្យ, អច្ឆរិយមនុស្ស, ព្រះពុទ្ធ )។
-
សត្តាហករណីយកិច្ច នាម
( ម . ព . សត្តាហកិច្ច )។
-
សត្តាហកាលិក នាម
ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯងឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ ( ព . វិ .)។
-
សត្តាហកិច្ច នាម
កិច្ចធុរៈដែលភិក្ខុសាមណេរអ្នកកំពុងនៅចាំវស្សាត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់ ( ព . វិ .)។
-
សត្តាហៈ នាម
៧ថ្ងៃ; រវាង៧ថ្ងៃ, មួយខួប៧ថ្ងៃ
-
សត្ថចរ នាម
ក្រុមអ្នកដំណើរឬក្រុមយានធ្វើដំណើរផ្លូវឆ្ងាយ។
-
សត្យ គុណនាម
ដែលទៀង, ទៀងត្រង់, ពិត, ប្រាកដ, មែន
-
សត្យវតី នាម
( ម . ព . សត្យវ័ត )។
-
សត្យវ័ត នាម
ដែលមានពាក្យស័ត្យ។
-
សត្យា នាម
ពាក្យស័ត្យ
-
សត្យាក្រឹត្យ នាម
ដូចគ្នានឹងសច្ចការ។
-
សត្យាធិដ្ឋាន នាម
( ម . ព . សច្ចាធិដ្ឋាន )។
-
សត្យាធិស្ឋាន នាម
ដូចគ្នានឹងសច្ចាធិដ្ឋានដែរ។
-
សត្យានុមតិភាព នាម
វត្ថុវិស័យភាព, អត្ថិភាពពិតនៃអ្វីមួយដែលមិនផ្អែកលើចំណាប់អារម្មណ៍ឬគំនិតរបស់មនុស្ស
-
សត្យានុម័ត នាម
ហេតុការណ៍ពិតឬជាក់ស្ដែងនានាដែលមិនជះឥទ្ធិពលដោយជំនឿឬអារម្មណ៍របស់មនុស្សឬដែលមានអត្ថិភាពដោយឯករាជ្យពីសតិឬការយល់ដឹងរបស់មនុស្ស។
-
សត្យានុរក្ស នាម
( ម . ព . សច្ចានុរក្ស )។
-
សត្យាប័ន នាម
( ម . ព . សច្ចាប័ន )។
-
សត្យាវិប្បវាស នាម
( ម . ព . សតិអវិប្បវាស )។
-
សត្រសុស នាម
សម៉ដ្ឋប៉ផូរ, សផូរផង់។
-
សត្រា នាម
ពាក្យយារឃ្លាតមកពីពាក្យសស្ត្រាដែលក្លាយមកពីសស្ត្រ (< សំ . ឝស្ត្រ ) " គ្រឿងប្រហារមានមុខមុតផ្សេងៗ"
-
សត្រី នាម
ពាក្យយារក្លាយមកពីពាក្យស្ត្រី " ស្រី " ( ច្រើនប្រើក្នុងកាព្យបុរាណខ្លះ; ប្រើជាស្ត្រីត្រូវជាង )។
-
សត្រូវ នាម
អ្នកបៀតបៀនគេ, អ្នកដែលប្រទូស្ដ, ដែលចងទោសឬចងគំនុំរកគ្នា, ដែលមានបំណងនឹងធ្វើអាក្រក់ដល់គ្នា, ដែលរករឿងគ្នា, បច្ចាមិត្ត
-
សត្វ នាម
( ម . ព . សត្ត១)។
-
សត្វក្ស័យ នាម
( ម . ព . សត្តក្ខ័យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។