វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 204 / 204
-
ស្អាតស្អំ
( ម . ព . ស្អំ៣ប .)។
-
ស្អាន ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យស្អាតថាស្អាតស្អានគឺស្អាតប្រពៃស្អាតបាត
-
ស្អាប់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្អុះថាស្អុះស្អាប់គឺស្អុះព្រោះអួអាប់, ស្អុះខ្លាំង
-
ស្អិត គុណនាមគុណកិរិយា
ដែលជាប់ល្មួតពិបាកបេះចេញឬនៅជាប់រហូត
-
ស្អិតស្អាង កិរិយាសព្ទ
ស្អាងដោយប្រពៃ, ស្អាងដោយផ្ចិតផ្ចង់, ស្អាងឱ្យអស់ពីចិត្ត
-
ស្អី សព្វនាម
( ព . សា .) ពាក្យជាបុច្ឆាសព្វនាមប្រើឃ្លាតក្លាយមកពីសត្វអ្វី? មានអត្ថន័យថាសត្វអ្វី?, ការណ៍អ្វី?, អ្វី?, ច្រើននិយាយថាស្អីហ្នឹង?, មិនដឹងជាស្អីទេ?, តាមតែស្អីក៏ដោយ។
-
ស្អុក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្អីថាស្អីស្អុកឬស្អុកស្អី
-
ស្អុង នាម
សត្វល្អិតមួយប្រភេទពួកម្រោមពួកយុកនៅអាស្រ័យមូលគ្នាក្នុងរូងឬរន្ធឈើ, មានជ័រធុំក្លិនឈ្ងៀមឆ្អិតខ្លាំង, រំងាស់ចំហុយយកញើសធ្វើជាថ្នាំលាបកមរមាស់ឆាប់ជា, កាកឬដុំជ័រប្រើការធ្វើចន្លុះបានហៅថាចន្លុះស្អុងមានក្លិនឈ្ងៀមណាស់។
-
ស្អុយ គុណនាមគុណកិរិយា
ដែលមានក្លិនអសោចិ៍
-
ស្អុយឈ្មោះ
( ព . ប្រ .) លេចឮកេរ្តិ៍ឈ្មោះមិនល្អ, អាក្រក់ឈ្មោះ។
-
ស្អុយមាត់
ធុំស្អុយពីក្នុងមាត់។
-
ស្អុះ គុណនាមគុណកិរិយា
ក្ដៅក្នុងម្លប់, ក្នុងទីហប់ព្រោះបណ្ដាលអំពីធាតុទឹកនិងធាតុភ្លើងឯអាកាសប៉ះប្រទះគ្នាខ្លាំង
-
ស្អុះស្អាប់
( ព . ប្រ .) រង្កៀសចិត្ត, ស្កៀបរមាស់ចិត្ត
-
ស្អូច នាម
ឈ្មោះឆវីរោគមួយប្រភេទកើតផេរនៅស្បែកបណ្ដាលឱ្យស្កៀបខ្លាំង
-
ស្អៀច គុណកិរិយា
ដែលមានភាពទ្រលុកទ្រលន់រាបស្រពាបជិតឥតរបេះរបើង
-
ស្អេក គុណនាមគុណកិរិយា
ញឹកជិតជាប់គ្នាណាស់
-
ស្អេកស្កះ គុណនាមគុណកិរិយា
ញឹកប្រគរស្កះលើគ្នា; ដែលកកកុញ, តាន់តាប់
-
ស្អែក គុណកិរិយា
ថ្ងៃមួយតបន្ទាប់ពីថ្ងៃនេះទៅ
-
ស្អែកជាស្អែក
ស្អែកច្រើនដង
-
ស្អែល គុណនាម
ដែលច្បាស់លាស់ដោយសម្ទែលឱ្យឃើញ ( ចំពោះតែពោះដែលធំ )
-
ស្អំ កិរិយាសព្ទនាមប.
កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំដើម្បីឱ្យស្រកឬកុំឱ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឱ្យបាត់ឈឺឱ្យរួញ, ឱ្យស្វិត; ប្រើមធ្យោបាយផ្សេងទៀតដើម្បីបំបាត់ការឈឺចាប់
-
ស្អ៊ែល គុណនាម
( ម . ព . ស្អែល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។