វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 202 / 204
-
ស្វិតស្វាញ គុណនាម
កំណាញ់ស្វិតស្អិតល្មួតមិនងាយនឹងចាយទ្រព្យ, កំណាញ់ក្រៅតម្រា
-
ស្វីករណ៍ នាម
ការទទួលយក; ការទទួលព្រម; ការយល់ព្រមជាមួយ
-
ស្វីការ នាម
ការទទួលយក; សញ្ញា, សន្យា, ការធ្វើប្ដេជ្ញា, ពាក្យប្ដេជ្ញា
-
ស្វីការគ្រោះ នាម
ការកំហែង; ការរំលោភលើ; ការរុករានចូលយក
-
ស្វីក្រឹតិ នាម
( ម . ព . ស្វីករណ៍ )។
-
ស្វីក្រឹតិ៍ នាម
( ម . ព . ស្វីករណ៍ )។
-
ស្វេត គុណនាម
ស
-
ស្វេតកុញ្ជរ នាម
( ម . ព . សេតហត្ថី )។
-
ស្វេតច្ឆត្រ នាម
( ម . ព . សេតច្ឆត្ត )។
-
ស្វេតបុស្ប នាម
( ម . ព . សេតបុប្ឆា )។
-
ស្វេតព័ណ៌ នាម
( ម . ព . សេតវណ្ណ )។
-
ស្វែង កិរិយាសព្ទ
ស្វះពន្លះរក; សង្វាតរក; ខំប្រឹងរកឱ្យបានដូចបំណង
-
ស្វែងយល់ កិរិយាសព្ទ
ខំប្រឹងសង្កេតឬសិក្សាស្រាវជ្រាវដើម្បីយល់ដឹងអំពីអ្វីមួយឱ្យច្បាស់លាស់
-
ស្វែងរក កិរិយាសព្ទ
ខំប្រឹងស្រាវជ្រាវឱ្យបានដូចបំណង, សង្វាតរក, រុករក, ខំប្រឹងស្វះពន្លះរកគ្រប់ច្រកល្ហក
-
ស្វែងស្វះ កិរិយាសព្ទ
( ម . ព . ស្វះស្វែង )។
-
ស្វែត គុណនាមប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្វតថាៈស្វែតស្វតគឺស្វតខ្លាំង, ស្វតក្រៃពេក
-
ស្វៃរិន នាម
( ម . ព . សេរី )។ — បេក្ខជនស្វៃរិន។
-
ស្វៃរិនី នាម
ដូចគ្នានឹងសេរិនីដែរ។
-
ស្វៃរី នាម
( ម . ព . ស្វៃរិន )។
-
ស្វៃរីប្រទេស នាម
( ម . ព . សេរីបទេស )។
-
ស្វៃរីភាព នាម
( ម . ព . សេរីភាព )។
-
ស្វោយ កិរិយាសព្ទ
ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ, សោយ
-
ស្វះ កិរិយាសព្ទ
ខំប្រឹងរកក្នុងទីឆ្ងាយៗ
-
ស្វះពន្លះ កិរិយាសព្ទ
លះកិច្ចការឯទៀតហើយខំប្រឹងសង្វាតស្វែងរកអ្វីមួយដែលត្រូវការមិនគិតដល់ទីឆ្ងាយៗ
-
ស្វះស្វែង កិរិយាសព្ទ
ខំប្រឹងស្វះពន្លះរកក្នុងទីឆ្ងាយៗ; សង្វាតរក, ខំប្រឹងរក
-
ស្វ៊ែ នាម
( គណិត .) ផ្ទៃបិទជិតដែលគ្រប់ចំណុចនៃផ្ទៃស្ថិតនៅស្មើចម្ងាយពីចំណុចកំណត់មួយ ( ផ្ចិតរបស់វា )។
-
ស្វ័យកម្ម នាម
ពាក្យដែលមានន័យសម្គាល់ស្ថានភាពឯកឯងឬការធ្វើអំពើដោយខ្លួនឯងការរងអំពើខ្លួនឯង
-
ស្វ័យការពារ នាម
កិច្ចការពារដោយខ្លួនឯង
-
ស្វ័យគ្រប់គ្រង នាម
របៀបគ្រប់គ្រងដោយស្វយ័តដូចជារបស់បុគ្គលគ្រួសារសហគមន៍អង្គការស្ថាប័នសហគ្រាសជាដើម
-
ស្វ័យចល័ត គុណនាម
ដែលចល័តដោយខ្លួនឯង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។