វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 19 / 204
-
សណ្ឋាគារ នាម
ផ្ទះឬរោងសម្រាប់ទទួលភ្ញៀវ, ផ្ទះរាជការសម្រាប់ទទួលភ្ញៀវមកពីចម្ងាយឬមកពីនានាប្រទេស; សាលារៀនយុទ្ធសាស្ត្រ
-
សណ្ឋាគារដ្ឋាន នាម
( ម . ព . សណ្ឋាគារ )។
-
សណ្ឋាគារិក នាម
ម្ចាស់សណ្ឋាគារ។
-
សណ្ឋាន នាម
ទ្រង់, ទ្រង់ទ្រាយ, រូប, រូបរាង, រាងរៅ, ភាព, បែបភាព
-
សណ្ឋានដី នាម
ទ្រង់ទ្រាយរូបរាងលក្ខណៈឬប្រភេទរបស់ដី
-
សណ្ឋានវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីរូបរាងនិងទម្រង់របស់អ្វីមួយ។
-
សណ្ឋិត កិរិយាសព្ទ
ឋិតនៅស៊ប់, តាំងស៊ប់, ឈរ; ឈប់។
-
សណ្ឌច្ឆាយព្រឹក្យ នាម
ដើមឈើដែលមានម្លប់ត្រឈៃ
-
សណ្ឌាស នាម
ចន្ទាស
-
សណ្ហ គុណនាម
ល្អិត; សុភាព។
-
សណ្ហវាចា នាម
សម្ដីល្អិតគឺសម្ដីស្រទន់, ពីរោះ។
-
សណ្ហវាទិនី នាម
( ម . ព . សណ្ហវាទី )។
-
សណ្ហវាទី នាម
អ្នកមានសម្ដីសុភាព, អ្នកដែលនិយាយសម្ដីសុភាពជាប្រក្រតី។
-
សណ្ហសុខុម គុណនាម
ល្អិតសុខុម
-
សត គុណនាម
ចំនួនរយ, រយ (១០០) គុ . ច្រើន ( ជាអនេកត្ថសំខ្យា )។
-
សតង្គ នាម
( ម . ព . សត )។
-
សតតេជះ នាម
( ម . ព . សតរង្សី )។
-
សតទិន នាម
មួយរយថ្ងៃ
-
សតនាគនហុត នាម
នគរលានជាង ( ក្រុងហ្លួងព្រះបាង ), ហៅក្រុងស្រីសតនាគនហុត។
-
សតបត្ត នាម
ផ្កាដែលមានត្របកឬស្រទាប់ច្រើន; ជាឈ្មោះផ្កាឈូកមួយប្រភេទមានត្របកច្រើនស្រទាប់, អ្នកស្រុកខ្លះហៅឈូកមួយរយស្រទាប់។
-
សតបត្រ នាម
( ម . ព . សតបត្ត )។
-
សតបទី នាម
សត្វដែលមានជើងច្រើន, ក្អែប។
-
សតបទីជាតិ នាម
ជាតិសត្វមានជើងច្រើន, សត្វពួកក្អែប ( ហៅសតបទីសត្តឬសត្វក៏បាន )។
-
សតបទីសត្ត នាម
( ម . ព . សតបទីជាតិ )។
-
សតបទីសត្វ នាម
( ម . ព . សតបទីជាតិ )។
-
សតប្បមាណ នាម
ចំនួនមួយរយ។
-
សតប្រមាណ នាម
( ម . ព . សតប្បមាណ )។
-
សតពារ នាម
( ម . ព . សតទិន )។
-
សតមូលី នាម
វល្លិមានមើមច្រើន, វល្លិសាមសិប។
-
សតរង្សី នាម
អ្នកដែលមានរស្មីច្រើនឬមានតេជះច្រើន ( ព្រះអាទិត្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។