វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 184 / 204
-
ស្រមេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រមកថាស្រមេកស្រមក។
-
ស្រមេកស្រមក
ស្រមកក្រៃពេក, ស្រមកស្រកេកស្រកាក។
-
ស្រមេម ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រមាមថាស្រមេមស្រមាម។
-
ស្រមេមស្រមាម
ស្រមាមក្រៃពេក។
-
ស្រមេវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រមូវថាស្រមេវស្រមូវ។
-
ស្រមេវស្រមូវ
ស្រមូវក្រៃពេក។
-
ស្រមេះ គុណនាមគុណកិរិយា
ដែលមានទឹកមុខចេញអាការឱ្យឃើញថាអៀនខ្មាសខ្លាំងព្រោះទាល់ដំណើរ, ទាល់ផ្លូវ, ទាល់ច្រក
-
ស្រមែះ គុណនាមគុណកិរិយា
( ម . ព . ស្រមេះ )។
-
ស្រមៃ កិរិយាសព្ទ
ភ្នកដល់ឬផ្អូកដល់ហាក់ដូចជាឮឬឃើញឬថានឹងបានតាមបំណង
-
ស្រមោច នាម
សុខុមសត្វច្រើនពួកមានប្រភេទផ្សេងៗគ្នាជាសត្វមានសាមគ្គីស្រុះគ្នាច្រើនរកស៊ីជាពួកៗមូលគ្នា
-
ស្រមោចក្រវែលស្ករ
( ព . ទ . បុ .) បុរសក្រវែលស្ត្រី។
-
ស្រមោចវាររសេវរសាវ
ស្រមោចវាររសាវៗពេញពាស។
-
ស្រមោល នាម
ម្លប់; រូបភាពព្រាងៗដែលប្រាកដតាមរូបដើមដោយមានពន្លឺចាំងត្រូវ; រូបភាពក្នុងវត្ថុភ្លឺថ្លាមានកញ្ចក់និងទឹកថ្លាជាដើមប្រាកដតាមសណ្ឋានរូបដែលឆ្លុះត្រូវត្រង់
-
ស្រម៉ នាម
ដុំតូចៗរបស់ល័ក្ដឬផ្លែកប្បាស
-
ស្រយង់ កិរិយាសព្ទគុណនាម
រួយស្រពន់ងាស់គាំងសរសៃដោយប្រឹងចាប់កាន់លើក, ដោយទង្គិច, ទង្គុក, ប៉ះជល់ត្រូវជាដើម
-
ស្រយង់ចិត្ត កិរិយាសព្ទគុណនាម
( ព . ប្រ .) ស្រពន់ចិត្ត, អន់ចិត្ត, ងាស់ចិត្ត។
-
ស្រយម គុណនាមគុណកិរិយា
ដែលទន់ទោរសំយាកសំយុងចុះស្រួល
-
ស្រយាក គុណកិរិយា
ដែលបាក់ធ្លាក់សំយាកចុះក្រោម
-
ស្រយាល គុណនាម
ដែលធ្លាយរយាលក្រៃពេក, ឆ្ងាយដាច់សង្វែង
-
ស្រយាវ គុណនាមគុណកិរិយា
ដែលខ្ពស់លន្លឹម; ដែលធ្លាក់ដូចគេចោលផ្លែដូងពីទីខ្ពស់លន្លឹម
-
ស្រយឺល គុណកិរិយា
ដែលធ្លាក់ពីលើទីខ្ពស់ឆ្ងាយសន្លឹមឬដែលឡើងលឿនគ្រឿនៗទៅលើលន្លឹម
-
ស្រយុត គុណនាម
ទន់ល្វើយខ្សោយកម្លាំង, អស់សង្ឃឹម; ទន់គាំង
-
ស្រយុតស្រយង់ គុណនាម
ស្រយុតងាស់គាំង, ស្រយង់ទន់ល្វើយខ្សោយកម្លាំង។
-
ស្រយូវ នាម
ដែលមានរំពត់សម្រាប់ថ្ពក់
-
ស្រយូវសន្ទូច នាម
ដែកសម្រាប់ពត់ផ្លែសន្ទូច; រង្វង់ផ្លែសន្ទូច។
-
ស្រយើល គុណកិរិយា
( ម . ព . ស្រយឺល )។
-
ស្រលក គុណនាម
( ម . ព . ស្រឡក )។
-
ស្រលន គុណនាម
ស្រលួតស្រឡះ; ធំសម, ធាត់សមរម្យ; ទ្រលុក; ស្រស់បស់; សន្លាង
-
ស្រលាញ់ កិរិយាសព្ទ
គាប់ចិត្ត, ពេញចិត្ត, កួចកាន់ចិត្តឬជាប់ចិត្តដោយស្នេហា, ដោយមេត្តា ( សម័យបច្ចុប្បន្នច្រើនសរសេរស្រឡាញ់ជាង )
-
ស្រលាប កិរិយាសព្ទ
លាបទឹកសុទ្ធឬទឹកថ្នាំរម្ងាប់រោគឱ្យជោកសព្វ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។