វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 182 / 204
-
ស្រប គុណនាម
ដែលបណ្ដោយតាមគ្នា; ដែលមានសូរសម្ផស្សចុងចួនត្រូវគ្នា
-
ស្របក់ នាម
ខណៈ, វេលាតូច, រំពេច
-
ស្របក់ស្របាល គុណនាមគុណកិរិយា
ស្របាលៗគ្នា, បន្ទាប់ៗគ្នា
-
ស្របច្បាប់ គុណនាម
ដែលត្រឹមត្រូវតាមច្បាប់
-
ស្របាក់ស្របាល គុណនាមគុណកិរិយា
( ម . ព . ស្របក់ស្របាល )។
-
ស្របាល គុណនាមគុណកិរិយានាម
ដែលមិនតិចមិនច្រើនឬមិនលើសមិនខ្វះជាងគ្នាប៉ុន្មាន, ប្រដំប្រសងគ្នា; ស្រករគ្នា
-
ស្របាំង គុណនាម
ដែលបាំងគ្នាបានគឺដែលមិនធំមិនតូចមិនខ្ពស់មិនទាបជាងគ្នាប៉ុន្មាន, រលឿគ្នា
-
ស្រប៉ាប គុណនាមគុណកិរិយា
ដែលមានសណ្ឋានទាបរាបស្រពាប ( ដូចយ៉ាងរាងកន្ធាយ )
-
ស្រប៉ូប គុណកិរិយាគុណនាម
ដែលក្រាបចំកោងខ្លួនបន្តិច
-
ស្រប៉ើក គុណនាម
ដែលមានសណ្ឋានស្ដើងហើបឡើងជាងប្រក្រតី
-
ស្រប៉េក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រប៉ើកថាស្រប៉េកស្រប៉ើកឬស្រប៉ែកស្រប៉ើក។
-
ស្រប៉េកស្រប៉ើក
ស្រប៉ើកច្រើនអន្លើ។
-
ស្រប៉ែក ប.
( ម . ព . ស្រប៉េក )។
-
ស្រប៉ែកស្រប៉ើក
( ម . ព . ស្រប៉េកស្រប៉ើក )។
-
ស្រប់ កិរិយាសព្ទ
ឈរជ្រកម្លប់ ( ចំពោះតែដំរី )
-
ស្រព កិរិយាសព្ទ
ប្រស់ទឹកឱ្យសើម, ឱ្យជោក, ឱ្យនៅស្រស់
-
ស្រពន់ គុណនាម
ស្ពឹកស្រយង់មួយរំពេចៗ
-
ស្រពន់ចិត្ត កិរិយាសព្ទ
( ព . ប្រ .) ស្រយង់ចិត្តឬតូចចិត្តរវាតគំនិតបន្តិចៗ
-
ស្រពព្រះភក្ដ្រ
លុបឬលាងមុខ។
-
ស្រពាប គុណនាមគុណកិរិយា
ដែលមានរាងទាបស្រឡាប, យ៉ាងទាបស្រឡាប
-
ស្រពាប់ គុណនាម
ស្ងួតបន្តិចៗនៅសើមខ្លះឬនៅស្រស់ខ្លះ
-
ស្រពាប់ស្រពោន គុណនាម
( ម . ព . ស្រពោនស្រពាប់ )។
-
ស្រពិល គុណកិរិយា
ដែលឃើញព្រឹលៗមិនច្បាស់
-
ស្រពឹល គុណកិរិយា
( ម . ព . ស្រពិល )។
-
ស្រពេចស្រពិល គុណកិរិយាគុណនាម
ដែលមិនជាក់លាក់, មិនប្រាកដប្រជា, រហាក់រហៀង
-
ស្រពេចស្រពឹល គុណកិរិយាគុណនាម
( ម . ព . ស្រពេចស្រពិល )។
-
ស្រពោន គុណនាម
រញម
-
ស្រពោនមុខ
( ម . ព . មុខស្រពោន )។
-
ស្រពោនស្រពាប់ គុណនាម
ស្រពោនក្រៀមក្រំ, ស្រពោនជ្រប់
-
ស្រមក គុណនាម
ដែលប្រឡាក់កខ្វក់; ព្រលូស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។