វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 180 / 204
-
ស្រកោក គុណកិរិយា
ទទេឥតបានអ្វី; រខោក
-
ស្រក់ កិរិយាសព្ទ
ជ្រុះឬលេចធ្លាក់ចេញជាតំណក់
-
ស្រខក់ គុណកិរិយាគុណនាម
( ម . ព . ស្រកក់ )។
-
ស្រខុក គុណកិរិយាគុណនាម
( ម . ព . ស្រកក់ )។
-
ស្រខូវ គុណកិរិយា
ដែលមើលទៅឃើញស្រតូវ, ស្កុង
-
ស្រគត់ស្រគំ គុណនាមគុណកិរិយា
ដែលសង្រួមឥន្ទ្រិយរម្យទម, នឹងនួន
-
ស្រគាល គុណនាម
ដែលជិតនឹងទុំ, ដែលរកកល់ទុំគឺដែលទើបផ្ដើមទុំបន្តិចៗមិនទាន់សព្វសាច់
-
ស្រគាំ គុណនាម
ប្រឿង, ស្រទន់, ដែលខ្ចីស្ទើរមិនច្បាស់ព័ណ៌
-
ស្រគិលស្រគុល គុណកិរិយាគុណនាម
( ម . ព . ស្រឃិលស្រឃុល )។
-
ស្រគុក គុណនាម
ដែលធាត់ទាំងមានទម្ងន់ផង
-
ស្រគុល គុណកិរិយាគុណនាម
( ម . ព . ស្រឃុល )។
-
ស្រគែល គុណនាម
ដែលត្រមែង; ដែលរួញថយ
-
ស្រគោម នាម
សុខុមសត្វមួយប្រភេទខ្លួនទ្រវែងជើងឆ្មារវែងៗតាវរ៉ាវសម្បុរបៃតងច្រឡំនឹងស្មៅស្រស់, បើគោ, ក្របី, សេះស៊ីស្មៅដោយចូលទៅផងបណ្ដាលឱ្យពុលហើមពោះ
-
ស្រគំ នាម
ឈ្មោះឈើធំមួយប្រភេទផ្លែតូចស្រួចៗមានជ័រស្អិតវេលាទុំបរិភោគបានមានរសផ្អែមត្រជាក់។
-
ស្រឃិលស្រឃុល គុណកិរិយាគុណនាម
ស៊ុលគឃុល, រយីករយាក, ខ្ជីខ្ជា
-
ស្រឃុល គុណកិរិយាគុណនាម
ស៊ុលគឃុល
-
ស្រង កិរិយាសព្ទគុណនាម
ជ្រើមចង់ឡើងច្រាសទឹក ( ចំពោះតែមច្ឆជាតិ )
-
ស្រងក នាម
កណ្ដាប់ឬផ្នត់ដែលឡើងខ្ពស់ត្រង់ក, កអាវដែលឡើងខ្ពស់
-
ស្រងល់ គុណកិរិយា
ងឿងគាំងនៅធ្មឹងដោយត្រូវដំណំឬដោយទញ់ទាល់គំនិត, ទាល់សម្ដី
-
ស្រងាក គុណនាមគុណកិរិយា
ដែលផ្ងាកមកក្រោយ; ដែលរួញរសាយចិត្តងាកថយក្រោយដោយមានទោមនស្ស
-
ស្រងាកស្ដាប់ផ្គរ នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេអ្នកច្រៀងផ្ដើមទំនុកថាស្រងាកស្ដាប់ផ្គរ ... ផ្គរលាន់គ្រុមៗ ...។
-
ស្រងាត់ គុណនាម
ដែលមានសម្បុរខៀវឬបៃតងស្រងាំហាក់ដូចជាឆ្លុះពន្លឺស្រទំដល់ភ្នែក
-
ស្រងាំ គុណនាម
ដែលមានសម្បុរស្រទំប្រឿងមិនចាំងភ្នែក
-
ស្រងឹម គុណនាម
ដែលពភ្លឹម, ពព្រឹមបើកមិនសូវស្រឡះ ( ចំពោះតែភ្នែក )
-
ស្រងូត គុណនាម
ដែលស្រពោនស្រពាប់មិនស្រស់បស់ ( ចំពោះតែទឹកមុខ )
-
ស្រងូតស្រងាត់ គុណនាម
ស្រងូតស្ងៀមស្ងាត់, សញ្ជប់សញ្ជឹងគួរឱ្យអាណិត។
-
ស្រងើ គុណនាម
ដែលងើបមុខបន្តិចចេញអាការឱ្យឃើញថាមានបើឆ្ងល់មិនជាក់លាក់ឬដែលមានមុខងើបបន្តិចយ៉ាងជើយសមរម្យ ( តាមធម្មតាពីកំណើត )
-
ស្រងៀវ កិរិយាសព្ទ
ធ្មេចភ្នែកម្ខាងបើកភ្នែកម្ខាងផ្ទៀងតម្រង់ឱ្យចំទីឬអ្វីៗដែលសំដៅ
-
ស្រងេវ គុណនាម
ដែលមានភ្នែកតូចម្ខាង ( តាមធម្មតាពីកំណើតឬដោយប្រឹងធ្វើ )
-
ស្រងេះស្រងោច កិរិយាសព្ទ
នឹកភ្នកដល់ទីដែលធ្លាប់ឃើញ, ធ្លាប់នៅមកពីដើមឬនឹកភ្នកដល់រឿង, ហេតុដែលធ្លាប់ដឹងមកពីមុនយូរហើយក៏ស្រណោះលន្លង់លន្លោច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។