វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 179 / 204
-
ស្ម័គ្រ គុណនាម
ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វគ្រប់; ដែលពេញលេញ, មិនខ្វះខាត; ដែលព្រមព្រៀងគ្នា, ដែលស្រុះចិត្តគ្នា; ដែលពេញចិត្តធ្វើពីខ្លួនឯង។
-
ស្ម័គ្រចិត្ត កិរិយាសព្ទគុណនាម
ពេញចិត្តដោយខ្លួនឯងឥតអ្នកណាបង្ខំ, ដែលពេញចិត្តដោយខ្លួនឯង
-
ស្ម័គ្របក្សពួក
ពួកដែលចូលគំនិតគ្នា។
-
ស្ម័គ្រស្មាគម នាម
សមាគមតាមស្ម័គ្រ។
-
ស្ម័គ្រស្មាន កិរិយាសព្ទ
ស្ម័គ្រចិត្តស្មើគ្នា, ស្រុះចិត្តគ្នា; ស្ម័គ្រអស់ពីចិត្ត; សោះសា។
-
ស្ម័គ្រស្មោះ គុណនាមកិរិយាសព្ទ
ស្ម័គ្រដោយស្មោះអស់ពីចិត្ត។
-
ស្យត គុណកិរិយា
យ៉ាងវែងចុះក្រោម។
-
ស្យា នាម
ឈ្មោះដំឡូងព្រៃមួយប្រភេទដើមមានបន្លាមើមធំៗសាច់ស្អិតមានសរសៃច្រើនមានសម្បូណ៌នៅទីភ្នំឬក្នុងព្រៃភ្នំ
-
ស្យាម គុណនាមនាម
ខ្មៅខៀវ, ខៀវសម្បុរធ្លះ, ខៀវផ្ទៃមេឃ។
-
ស្យាមប្រទេស នាម
ប្រទេសសៀម។
-
ស្យាមព័ណ៌ នាម
ព័ណ៌ស្យាម ( ព័ណ៌ផ្ទៃមេឃ )។
-
ស្យាមរដ្ឋ នាម
ដែនសៀម។
-
ស្យាមរាស្ត្រ នាម
( ម . ព . ស្យាមរដ្ឋ )។
-
ស្យុល គុណនាម
ដែលឡើងសាច់ស្តុលយុល, ស្ប៉ុល
-
ស្រ គុណកិរិយា
ឈូឆរ; សស្រាញ់; សស្រោកសស្រាំ
-
ស្រក កិរិយាសព្ទ
ថយចុះ, ថយស្រុតចុះ; អន់ហើមឬបាត់ហើម
-
ស្រកក់ គុណកិរិយាគុណនាម
ដែលទទឹកជោកចេញអាការកំប្រោន, ប្រុនៗ, ស្ញុល
-
ស្រករ គុណនាមគុណកិរិយា
ស្របាលគ្នា, ស្របាក់ស្របាលគ្នា, មុនក្រោយគ្នាបន្តិចបន្តួច
-
ស្រកសាច់ កិរិយាសព្ទ
ចុះសាច់។
-
ស្រកស្រុត កិរិយាសព្ទ
ស្រកទ្រុឌឬរលស់ចុះ។
-
ស្រកា នាម
សំបកឬបន្ទះតូចៗស្ដើងៗខ្លីៗដែលស្រោបជាប់ពីក្រៅស្បែកត្រីពួកខ្លះឬពស់ជាដើម
-
ស្រកាក គុណនាម
ដែលប្រឡាក់ប្រឡូសដោយកាក, ដែលប្រឡាក់ស្រមាមប៉ាក; គគ្រាត, គគ្រីតគគ្រាត
-
ស្រកាក្ដាម នាម
ឈ្មោះត្រីស្រកាទឹកសាបមួយប្រភេទមានសម្បុរសរូបស្រដៀងនឹងត្រីក្រុសឬត្រីច្រកែង។
-
ស្រកានាគ នាម
ឈ្មោះប្រទាលមួយប្រភេទស្លឹកមូលល្អិតៗដើមតូចៗមានបន្លាមានជ័រសផ្កាតូចព័ណ៌ក្រហម, កាត់ដាំរស់, គេច្រើនដាំក្នុងផើងប្រើជាគ្រឿងតាំងជាលម្អ។
-
ស្រកាពង្រូល
ស្រកាសត្វពង្រូល ( ធំៗក្រាស់ៗជាងស្រកាត្រីនិងពស់ )
-
ស្រកី នាម
អវយវៈមួយប្រភេទសណ្ឋានច្រាញៗនៅត្រង់ត្រចៀកត្រីសម្រាប់ដកដង្ហើម។
-
ស្រកីដូង នាម
សំបកផ្លែដូងជាបណ្ដុំសរសៃតូចៗពណ៌ក្រហម ( ដែលគេបកចេញ )
-
ស្រកីអណ្ដែង នាម
ឈ្មោះរោគមួយប្រភេទកើតនៅស្បែកមនុស្សជាពួករោគស្រែង
-
ស្រកូក គុណនាមគុណកិរិយា
ដែលមានសណ្ឋានកំពុងកណ្ដាលដូចយ៉ាងរាងស្នូកអណ្ដើក; ច្រើននិយាយថាស្រកូកៗ។ប្រើជាគុ . កិ . ក៏បាន
-
ស្រកេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រកាកថាស្រកេកស្រកាកគឺស្រកាកប្រតេកប្រតាក, ស្រកាកក្រៃពេក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។