វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 178 / 204
-
ស្មៀន នាម
ស្មេរ។
-
ស្មៀនជំនួយ នាម
ស្មៀនអ្នកជួយធ្វើការ។
-
ស្មៀនត្រា នាម
ស្មៀនអ្នកកាន់រក្សាត្រា។
-
ស្មៀនរង នាម
ស្មៀនអ្នកធ្វើការរងពីស្មៀនធំមក។
-
ស្មៀនសាលា នាម
ស្មៀនអ្នកធ្វើការនៅសាលាខែត្រឬសាលាស្រុក។
-
ស្មៀនស្មេរ នាម
( ព . សា .) ស្មៀនអ្នកសរសេរ, ស្មៀនធម្មតា។
-
ស្មេ គុណនាម
ល្អិតញឹកស្អេក
-
ស្មេញ គុណនាម
ល្អិតញឹកសិញ
-
ស្មេរ នាម
អ្នកសរសេរ ( ស្មៀន )
-
ស្មែ នាម
ឈ្មោះឈើមួយប្រភេទច្រើនដុះតាមមាត់ព្រែកទឹកប្រៃឬតាមមាត់សមុទ្រគេច្រើនប្រើការធ្វើឧស។
-
ស្មែក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្មោកថាស្មែកស្មោកគឺស្មោកក្រៃពេក។
-
ស្មែង នាម
ប្រជុំទងជាចង្កោមផ្លែឈើពួកខ្លះដូចយ៉ាងស្លា, ទន្សែជាដើម
-
ស្មោក គុណនាម
ញៀតស្បាតញឹកជុកជិត
-
ស្មោកគ្រោក គុណនាម
គគ្រក់, កខ្វក់, ប្រឡាក់ប្រឡូសគួរខ្ពើម ( សោកគ្រោក ), ដែលខ្ជិលសម្អាតឬមិនចេះសម្អាតបណ្ដោយឱ្យកខ្វក់
-
ស្មោង នាម
ឈ្មោះស្មៅមួយប្រភេទពួកត្រែង
-
ស្មោញ នាម
ជលបក្សីមួយប្រភេទពួកក្អែកទឹកសម្បុរខ្មៅកវែងចំពុះវែងជើងជាប់ដូចប្រវឹកប៉ិនមុជទឹកចឹកចាប់មច្ឆជាតិជាអាហារ។
-
ស្មោះ គុណនាមគុណកិរិយា
ត្រង់អស់ពីចិត្តឥតកិច្ចកលមាយា, ត្រង់សុទ្ធសាធ
-
ស្មោះងារ គុណនាមគុណកិរិយា
ខ្ជីខ្ជាតាមតែរួចពីដៃ, តាមតែរួចពីមាត់, តាមតែប្រទះ, តាមតែបាន
-
ស្មោះចំពោះ គុណនាម
ស្មោះឆ្ពោះត្រង់។
-
ស្មោះត្រង់ គុណនាមគុណកិរិយា
ស្មោះពិត
-
ស្មោះសរ នាម
សេចក្ដីរីករាយរាក់ទាក់, សេចក្ដីរួសរាយ, សាទរ
-
ស្មោះស្មាន គុណនាម
សោះសា, ដែលជាស្រឡះហើយ, អស់ឈឺ
-
ស្មោះស្មើ គុណនាម
ស្មោះឥតល្អៀង។
-
ស្មោះស្ម័គ្រ គុណនាមកិរិយាសព្ទ
( ម . ព . ស្ម័គ្រស្មោះ )។
-
ស្មៅ នាម
ពូជពួកមួយដែលដុះឯងលើផែនដីឬក្នុងទឹកស្លឹកសណ្ឋានជាចម្រៀកតូចៗ ( ហៅរួមថាតិណជាតិទីទៃពីរុក្ខជាតិ, លតាជាតិ, ធញ្ញជាតិ ...) មានច្រើនយ៉ាងជាអនេក
-
ស្មៅកិលេស
( ព . ប្រ .) កិលេសឬតណ្ហាដែលទ្រុបទ្រុលក្នុងសន្តានបុថុជ្ជនដូចជាស្មៅដុះចាក់ឫសស្មូញស្មាញក្នុងដី។
-
ស្មៅតណ្ហា
( ម . ព . ស្មៅកិលេស )។
-
ស្មៅព្រៅ នាម
ស្មៅដែលដុះទ្រុបទ្រុលតាំងពីនៅខ្ចីដល់ចាស់ចេញផ្កាផ្លែឥតដែលមានសត្វតិណភ័ក្សណាស៊ី; ឬស្មៅសម្ទាយ។
-
ស្មៅស្រូបពិសពស់ នាម
ឈ្មោះស្មៅមួយប្រភេទស្លឹកស្រួចៗ, មានដើមទន់ល្មម, សន្តានស្មៅក្បាលកណ្ដៀរប៉ុន្តែត្រួយសម្បុរក្រហមប្រឿងៗកាច់ឬកាត់ដាំរស់, គេច្រើនដាំធ្វើចំណារសួនឬដាំគាបធ្វើរបងជាចំណារទាបៗគេកាត់តម្រឹមឱ្យមានកម្រាស់សមរម្យ; តាមពាក្យបរម្បរាថាជាស្មៅស្រូបពិសពស់ពីខ្លួនមនុស្សដែលពស់ចឹកឱ្យជារស់រានមានជីវិតបាន ( សៀមហៅស្មៅនេះថាលូកខេយតាយមេ់យាយជ័កប៉ក " កូនប្រសាប្រុសស្លាប់ម្ដាយក្មេកទាញគ្រប " មានរឿងតំណាលព្រេងនាយវែង ...)។
-
ស្ម៊ោកគ្រោក គុណនាម
( ម . ព . ស្មោកគ្រោក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។