វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 174 / 204
-
ស្បៃរោយ នាម
ឈ្មោះភ្ញីភ្លើងមួយប្រភេទឆេះរោយភ្លឺព្រោងព្រាតស្រដៀងនឹងគោហៀ។
-
ស្បោង នាម
ការុងត្បាញដោយស្លឹកត្នោតឬចចូតជាដើមរាងតូចខ្លីសម្រាប់ច្រកអំបុកឬអង្ករ ( ច្រើនមានប្រើក្នុងខែត្រស្វាយរៀង )។
-
ស្ប៉ នាម
កោសិកាបន្តពូជទោលរបស់បណ្ណង្គជាតិ
-
ស្ប៉ត គុណនាម
ដែលមានសាច់ផតខូងយុរខុសប្រក្រតី
-
ស្ប៉ាស់ នាម
( វេជ្ជ .) អាការៈឈឺចុកចាប់ភ្លាមៗដោយសារការកន្ត្រាក់សាច់ដុំដោយឯកឯង
-
ស្ប៉ិច នាម
ស៊េរីនៃលក្ខណៈសម្គាល់របស់ប្រេកង់អេឡិចត្រូម៉ាញ៉េទិកដែលសាយឬស្រូបដោយសារធាតុណាមួយ។
-
ស្ប៉ិចអេឡិចត្រូម៉ាញ៉េទិក នាម
បច្ចេកសព្ទដែលអ្នកវិទ្យាសាស្ត្រប្រើសម្រាប់ពណ៌នាអំពីកាំរស្មីទាំងឡាយដែលកើតមាន។
-
ស្ប៉ឹម គុណកិរិយា
ដែលឋិតនៅប៉ឹម, កំប្លឹម
-
ស្ប៉ុត នាម
អត្ថបទខ្លីសម្រាប់ឃោសនាពាណិជ្ជកម្មអប់រំ ...។
-
ស្ប៉ុរ គុណនាម
ដែលឡើងសាច់ស្យុល, ស្ពុរ ( ច្រើននិយាយថាស្ប៉ុលជាង )
-
ស្ប៉ុល គុណនាម
( ម . ព . ស្ប៉ុរ )។
-
ស្ប៉ែត ប.
ពាក្យបរិវាររបស់ពាក្យស្ប៉តថាផតស្ប៉ែតស្ប៉តផតស្ប៉តយុរខ្ពស់ខ្លះទាបខ្លះ។
-
ស្ប័ស្ដ គុណកិរិយាគុណនាម
ប្រាកដ, ជាក់, ជាក់ស្ដែង, ជាក់ស្បាន់ ( ខ្មែប្រើក្លាយជាច្បាស់; សព្វថ្ងៃមានមនុស្សខ្លះនិយាយថាស្ប័ស្ដដែរប៉ុន្តែគេទុកថាជាសម្ដីមិនត្រូវទៅវិញ )។គួរប្រើច្បាស់តាមទម្លាប់ប្រើយូរណាស់ហើយនោះវិញ។
-
ស្ពក នាម
ថាសឈើឬតុឈើសម្រាប់ថ្កល់ចានដាក់ភោជនាហារ
-
ស្ពង់ នាម
ឈ្មោះឈើធំមួយប្រភេទសាច់ក្រហមប្រឿងស្រដៀងនឹងដូងចែម។
-
ស្ពាន នាម
សំណង់ដែលឆ្លងកាត់ទទឹងលើផ្លូវទឹកមានអូរ, ព្រែក, ស្ទឹងជាដើមសម្រាប់ឆ្លងពីទីម្ខាងទៅទីម្ខាង
-
ស្ពានមេត្រី នាម
( ព . ប្រ .) មេត្រីដូចជាស្ពានគឺសេចក្ដីរាប់អានគ្នាជាមិត្រស្និទ្ធ; ការចងពន្ធនឹងគ្នា
-
ស្ពានយោល នាម
ស្ពានមួយប្រភេទប្រើខ្សែកាបភ្ជាប់នឹងកម្រាលនិងបង្កាន់ដៃនៅពីលើហើយតភ្ជាប់ទៅនឹងបង្គោលគល់ស្ពានទាំងសងខាង
-
ស្ពានរំលង នាម
ស្ពានឆ្លងផ្ទៃដីសម្រាប់ចម្លងចរាចរណ៍ពីទីតាំងមួយទៅទីតាំងមួយដោយរំលងផ្លូវថ្នល់ឬផ្លូវរថភ្លើងនៅទីតាំងតែមួយ។
-
ស្ពានអាកាស នាម
ស្ពានឆ្លងផ្ទៃដីសម្រាប់ចម្លងចរាចរណ៍ពីទីតាំងមួយទៅទីតាំងមួយទៀតដោយរំលងសំណង់គ្រប់ប្រភេទនៅទីតាំងខុសៗគ្នាកម្រិតកម្ពស់ខុសៗគ្នា។
-
ស្ពាន់ នាម
លោហធាតុមួយប្រភេទសម្បុរលឿង, ស្នឹមសម្បុរខៀវ, សម្រាប់ប្រើការបានច្រើនយ៉ាង
-
ស្ពាន់ក្រាប នាម
ធាតុផ្សំមានបន្ទះស្ដើងស្រួយសម្បុរភ្លឺផ្លេកសម្រាប់ដាប់ជាក្បាច់រំលេចបិទក្ដារមឈូសជាដើម។
-
ស្ពាន់ក្រាប់ នាម
( ម . ព . ស្ពាន់ក្រាប )។
-
ស្ពាន់ធ័រ នាម
ធាតុមួយប្រភេទមានសម្បុរលឿងខ្ចីសាច់ស្រួយក្លិនស្អុយឆួល, ដុតឆេះ, សម្រាប់ប្រើការផ្សំជារំសេវព័ណ៌ឬផ្សំជាថ្នាំជាដើម។
-
ស្ពាន់ស នាម
ធាតុផ្សំមួយប្រភេទមានសម្បុរសសាច់រឹងជាងស្ពាន់
-
ស្ពាយ កិរិយាសព្ទ
ពាក់បង្វេចឬគ្រឿងព្យួរលើស្មា
-
ស្ពាយឆៀង កិរិយាសព្ទ
បង់កសំពត់ស្មាម្ខាងព័ទ្ធចុងសំពត់ទាំងពីរខាងសំយុងទៅភ្ជាប់ខាងក្រោម
-
ស្ពាយលៀង កិរិយាសព្ទគុណកិរិយា
ដើរលឿនជាងគូដែលទឹមក្នុងនឹម
-
ស្ពីង គុណនាម
ដែលហើមធំតឹងពេញទំហឹង
-
ស្ពឹក គុណនាម
ដែលមិនរួស, មិនរហ័ស; ដែលស្រពន់វាយ, ដំ, ក្ដិចមិនឈឺ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។