វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 17 / 204
-
សញ្ជាតិ នាម
ការកើតឯង, ការដុះឯង, ការកើតតាមធម្មតា
-
សញ្ជាតិញ្ញាណ នាម
សេចក្ដីដឹងដែលកើតតាមធម្មតាខ្លួនឯង។
-
សញ្ជាតូបនីយកម្ម នាម
ការផ្ដល់ឱ្យតាមអំណាចឆន្ទានុសិទ្ធិដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋណាមួយនូវសញ្ជាតិនៃរដ្ឋនោះទៅជនណាម្នាក់តាមការស្នើសុំ។
-
សញ្ជារកម្ម នាម
អំពើទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងពេស្យាចារ។
-
សញ្ជារិក នាម
បុរសឬស្ត្រីដែលប្រព្រឹត្តសញ្ជារកម្ម។
-
សញ្ជីព នាម
ឈ្មោះឋាននរកធំមួយ
-
សញ្ជីវនកម្ម នាម
ការធ្វើឱ្យមានអាយុតទៅទៀត
-
សញ្ជីវ័ន នាម
ការមានជីវិតរស់នៅ។ការបន្តអាយុ, ការចម្រើនអាយុ
-
សញ្ជឹង កិរិយាសព្ទគុណកិរិយា
ទ្រឹងជញ្ជឹងគិតដោយអាការក្រៀមក្រំ
-
សញ្ជឹងសញ្ជប់ កិរិយាសព្ទគុណកិរិយា
( ម . ព . សញ្ជប់សញ្ជឹង )។
-
សញ្ជែក កិរិយាសព្ទ
បែក, រយះ, បែកខ្ញែក។
-
សញ្ជ័យ នាម
ការឈ្នះស្រេចបាច់; ការប្រាបសត្រូវបាន; អ្នកដែលឈ្នះសត្រូវឬដែលប្រាបសត្រូវបាន។ព្រះនាមព្រះវរបិតានៃព្រះវេស្សន្តរ ( ក្នុងវេស្សន្តរជាតក ), ច្រើនហៅ
-
សញ្ឈា នាម
វេលាព្រះអាទិត្យអស្ដង្គត, ពេលថ្ងៃលិច
-
សញ្ញា នាម
សេចក្ដីសម្គាល់, ការចំណាំ, ការចងចាំបាន
-
សញ្ញាខន្ធ នាម
ពួកឬកងសញ្ញាដែលរាប់ថាជាខន្ធមួយក្នុងខន្ធទាំង៥ ( ព . អ .)។
-
សញ្ញាចង្អុល នាម
( ប . ព .) កុំព្យូទ័រជាទូទៅមានរាងដូចជាក្បាលព្រួញដែលគ្រប់គ្រងដំណើរការដោយកណ្ដុរ។
-
សញ្ញាចរាចរ នាម
សញ្ញាសម្រាប់ចង្អុលបង្ហាញប្រាប់អ្នកដំណើរក្នុងការធ្វើចរាចរណ៍។សញ្ញាចរាចរបែងចែកជាប្រាំប្រភេទដូចជាផ្លាកសញ្ញាចរាចរបង្គោលសញ្ញាចរាចរភ្លើងសញ្ញាចរាចរនិងសញ្ញាបញ្ញារបស់នគរបាលចរាចរ
-
សញ្ញាចេតសិក នាម
សញ្ញាដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក៥២ ( ព . អ .)។
-
សញ្ញាជាតិ នាម
និមិត្តសញ្ញាឬត្រាដែលប្រើសម្រាប់សម្គាល់ជាតិរបស់ប្រទេសណាមួយ
-
សញ្ញាណ នាម
សេចក្ដីដឹងជាក់, ការយល់ច្បាស់, សេចក្ដីចូលចិត្តស៊ប់; គ្រឿងសម្គាល់, អ្វីៗដែលប្រើជាគ្រឿងសម្គាល់កិច្ចការនីមួយ; យីហោ។
-
សញ្ញាណប័ដ នាម
ដំបារឬបន្ទះស្ពាន់ជាដើមដែលឆ្លាក់ឬសរសេរអក្សរជាគ្រឿងសម្គាល់ការអ្វីមួយ, ដែលឆ្លាក់ឬសរសេរយីហោ។
-
សញ្ញានិរោធ នាម
ដំណើររលត់សញ្ញា, សេចក្ដីរលត់ការចងចាំ។
-
សញ្ញាបណ្ណ នាម
មូលបត្រឥណទេយ្យរយៈពេលវែងបោះផ្សាយដោយរដ្ឋឬដោយក្រុមហ៊ុនណាមួយដើម្បីបង្ហាញថារដ្ឋឬក្រុមហ៊ុននោះបានខ្ចីប្រាក់ពីអ្នកទិញមូលបត្រនោះហើយអ្នកទិញទទួលបានការប្រាក់ថេរមួយ។
-
សញ្ញាបត្រ នាម
ក្រដាសកំណត់ហេតុសម្គាល់ចំណេះវិជ្ជាចេញជាត្រាតាំងឱ្យជាព័ស្តុតាងដល់អ្នករៀនដែលប្រឡងជាប់មានអំណាចត្រូវទទួលយក ( តាមលក្ខណប្បញ្ញត្តិ )
-
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាម
សញ្ញាបត្របញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ។
-
សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នាម
សញ្ញាបត្របញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ។
-
សញ្ញាប័ដ នាម
ដំបារ, ផ្ទាំង, បន្ទះ ( ស្ពាន់, ឈើឬប្រាក់, មាស, ...) ដែលមានអក្សរកត់ត្រាសេចក្ដីជាគ្រឿងសម្គាល់មុខការឬសម្គាល់ជាត្រាតាំង។
-
សញ្ញាប័ត្រ នាម
( ម . ព . សញ្ញាបត្រ )។
-
សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
សញ្ញាប័ត្រសម្រាប់ផ្តល់ឱ្យអ្នកប្រឡងជាប់ថ្នាក់ទី១២
-
សញ្ញាព្រមាន នាម
សំឡេងភ្លើងរំញ័រតួលេខឬសារជាអក្សរដែលបង្ហាញដោយគ្រឿងឧបករណ៍ណាមួយសម្រាប់ប្រាប់ឱ្យដឹងជាមុននូវគ្រោះភ័យដែលអាចនឹងកើតមានឡើងឆាប់ៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។