វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 168 / 204
-
ស្ទុះស្ទា កិរិយាសព្ទ
ស្ទុះឆ្លាចុះឆ្លាឡើង, ប្រញាប់រួសរាន់រូតរះ
-
ស្ទូង កិរិយាសព្ទ
ដោតដាំឱ្យកើតជាសម្ទូង
-
ស្ទូច កិរិយាសព្ទ
ចាប់មច្ឆជាតិដោយសន្ទូចវាត់, ដោយសន្ទូចទាញឬសន្ទូចអន្ទង់
-
ស្ទូរ គុណកិរិយា
ដែលមើលទៅឃើញស្ទុងវែងដោយទុលខ្ពស់ឡើងដូចគេទទូរ
-
ស្ទួន គុណកិរិយាគុណនាម
ដែលលើសផ្ទួនដោយភាន់, ដោយច្រឡំ
-
ស្ទួយ កិរិយាសព្ទ
ទ្រដោយបាតដៃលើកជ្រោងឡើង
-
ស្ទើង គុណនាម
ធំទើងមើង
-
ស្ទើញ គុណនាម
ដែលរីកច្រពើសឡើងមិនរាបទាបតាមប្រក្រតី, សម្ទើញ
-
ស្ទើត គុណនាមគុណកិរិយា
ដែលងអើតឡើងឬដែលបះអើតខ្ពស់ឡើង
-
ស្ទើរ គុណនាម
ដែលមិនពេញ, មិនល្មម, មិនគ្រប់គ្រាន់; មិនទាន់ដល់កំណត់
-
ស្ទើរកោះ នាម
ផ្ទៃដីស្ដួចជ្រលមវែងដែលមានលំហសមុទ្រឬទន្លេព័ទ្ធស្ទើរនឹងជុំនៅសល់តែភាគតូចស្ដួចទ្រវែងជាប់នឹងផ្ទៃដីខាងត្រើយ, ស្ទើរនឹងទៅជាកោះ; ហៅតាមសំ ., បា ., ស . ថាទ្វីបសាទិស “ ភាគដីដែលស្ទើរឬរកកល់នឹងទៅជាកោះ ”។ហៅថាទៀបកោះក៏បាន
-
ស្ទើរកំណើត គុណនាម
ដែលស្ទើរតែនឹងមិនកើត, ដែលធ្វើកើតដោយខ្ជីខ្ជា; ដែលតិចស្ទើរពេកមិនល្មមដល់ការ
-
ស្ទើរចិត្ត កិរិយាសព្ទគុណកិរិយា
មិនល្មមដល់ចិត្ត, តិចនឹងចិត្ត។
-
ស្ទើរដៃ កិរិយាសព្ទគុណកិរិយា
មិនពេញដៃ, មិនអស់ពីដៃ។
-
ស្ទើរតែ គុណកិរិយា
រកកល់តែឬរកកល់នឹង
-
ស្ទើរនឹង គុណកិរិយា
( ម . ព . ស្ទើរតែ )។
-
ស្ទើរភ្លើង គុណនាមគុណកិរិយា
ដែលមិនដល់ភ្លើង
-
ស្ទើរស្លាប់ស្ទើររស់
( សំនួន .) ដែលមានអាការៈធ្ងន់ធ្ងរខ្លាំងណាស់, ដែលពិបាកខ្លាំងពេកស្ទើរនឹងស្លាប់
-
ស្ទើស្យូមេទ្រី នាម
( គីមី .) ផ្នែកទំនាក់ទំនងជាលេខនៅខាងមុខនៃអង្គធាតុប្រតិករនិងអង្គធាតុកកើតនៅក្នុងប្រតិកម្មគីមីដោយផ្អែកលើច្បាប់រក្សាម៉ាស។ 2Na+2H2O → 2NaOH+H2។
-
ស្ទៀង នាម
ជនជាតិដើមភាគតិចអម្បូរមួយនៅក្នុងកម្ពុជរដ្ឋ
-
ស្ទេង គុណកិរិយា
ដែលមើលទៅឃើញច្បាស់ទាំងស្រុង, ទាំងមូល, ទន្ទេង
-
ស្ទេញ គុណនាម
ក្ដៅសាច់ងំក្រស្រាក
-
ស្ទេះ គុណនាម
( ម . ព . ស្ទែះ )។
-
ស្ទែ គុណកិរិយាគុណនាម
ទាបក្រទាអ៊ែនស៊ែបន្តិច
-
ស្ទែត គុណកិរិយាគុណនាម
ទាបទ្រនាប់រាងសាយសមកម្ពស់, សមទំហំ
-
ស្ទែរ នាម
រង្វាស់អុស១ម៉ែត្រគូប
-
ស្ទែល គុណកិរិយាគុណនាម
ដែលលៀនឬលេចចេញលើសពីទីប្រក្រតី
-
ស្ទែះ គុណនាម
ដែលរបេះរេចបន្តិចៗ
-
ស្ទៃ កិរិយាសព្ទ
អុំគ្រលែងឱ្យគ្រាប់ញែកចេញដោយឡែកពីគ្នា
-
ស្ទោក គុណនាម
ដែលក្រំ, ទក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។