វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 166 / 204
-
ស្ថាពរ គុណនាម
មាំមួន, មាំទាំ; ខ្ជាប់ខ្ជួន; រឹងប៉ឹង; ឋិតថេរ, ដែលទុកជាបានការស្រេចឥតរើរុះ
-
ស្ថាពរកម្ម នាម
ដូចគ្នានឹងថាវរកម្ម ( ប្រើជាស្ថាវរកម្មក៏បាន )។
-
ស្ថាពរព័ស្ដុ នាម
ដូចគ្នានឹងថាវរវត្ថុ ( ប្រើជាស្ថាវរព័ស្ដុក៏បាន )។
-
ស្ថាវរកម្ម នាម
( ម . ព . ថាវរកម្ម )។
-
ស្ថាវរព័ស្ដុ នាម
( ម . ព . ថាវរវត្ថុ )។
-
ស្ថិត កិរិយាសព្ទ
ឋិត ( ម . ព . ឋិត )។
-
ស្ថិតស្ថេរ គុណនាមគុណកិរិយា
ដូចគ្នានឹងឋិតឋេរដែរ។
-
ស្ថិតិ នាម
ការឋិតនៅ, ទីតាំង; ទីតាំងនៃចិត្ត, ការរស់នៅ, ជីវិត; សភាព; សេចក្ដីឋិតថេរ; ច្បាប់; សណ្ដាប់, ទំនៀម, ទម្លាប់; ចំនួនដែលកត់ត្រា, បញ្ជី។
-
ស្ថិតិកាល នាម
ដូចគ្នានឹងឋិតិកាល។
-
ស្ថិតិភាព នាម
ដូចគ្នានឹងឋិតិភាព។
-
ស្ថិតិភេទ នាម
ការល្មើសច្បាប់។
-
ស្ថិតិលេខកៈ នាម
អ្នកសរសេរបញ្ជី, អ្នកចុះបញ្ជី។
-
ស្ថិតិលេខា នាម
ការសរសេរបញ្ជី, ការចុះបញ្ជី។
-
ស្ថិតិលេខិកា នាម
( ម . ព . ស្ថិតិលេខកៈ )។
-
ស្ថិតិវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីស្ថិតិ។
-
ស្ថិតិសមោធាន នាម
ការភ្ជុំបញ្ជី។
-
ស្ថិតិសាកល នាម
សំណុំនៃតម្លៃអង្កេតទាំងអស់ដែលគេលើកយកមកសិក្សាតាមបែបស្ថិតិមានដូចជាក្រុមមនុស្សសត្វរុក្ខជាតិវត្ថុជាដើម។
-
ស្ថិរ គុណនាម
ដែលឋិតនៅបានយូរ, ឋិតថេរ, មាំមួន, មាំទាំ; ខ្ជាប់ខ្លួន; រឹងប៉ឹង។
-
ស្ថិរកម្ម នាម
ការឋិតថេរ។
-
ស្ថិរចិត្ត នាម
ចិត្តខ្ជាប់ខ្ជួន; ចិត្តរឹងប៉ឹង។
-
ស្ថិរប្រាជ្ញា នាម
ប្រាជ្ញាខ្ជាប់ខ្លួន។
-
ស្ថិរភាព នាម
ភាពឋិតថេរ។
-
ស្ទក់ គុណនាម
ដែលឡើងសាច់ស្ពោតឬស្ទីកស្គុយដោយបុក, ដោយទង្គិច, ដោយប៉ះដល់ត្រូវខ្លាំង
-
ស្ទង គុណនាមនាម
ទងដែលទ្រទ្រង់ស្និតចេក ( ដោយសញ្ជាតិ )
-
ស្ទង់ កិរិយាសព្ទ
ដាក់គ្រឿងវាស់ឬគ្រឿងពិសោធគ្រឿងលៃឱ្យដឹងជម្រៅ, ឱ្យដឹងភាគខ្ពស់ទាប, ឱ្យដឹងទម្ងន់; លៃប្រមាណមើល
-
ស្ទង់មតិ កិរិយាសព្ទ
សាកសួរនិងប្រមូលទិន្នន័យពីសាធារណជនដើម្បីស្វែងយល់អំពីមតិយោបល់ឬឥរិយាបថរបស់ពួកគាត់អំពីបញ្ហាអ្វីមួយ
-
ស្ទន់ នាម
ប្រដាប់សម្រាប់ដុសជម្រះធ្មេញ
-
ស្ទប គុណនាម
ដែលមានសាច់សណ្ឋានដូចជាស្រទបគឺដែលមានសំបកនៅក្នុងសាច់នាំឱ្យសាច់មិនជាប់គ្នា
-
ស្ទប់ កិរិយាសព្ទ
ប៉ះទប់ផ្អប; យកបាតដៃប៉ះទប់ផ្អប
-
ស្ទប់ស្ទល់
ស្ទប់គាំពា, ទប់ទល់ ( ម . ប្រ ., ច្រ . ប្រ . ទប់ទល់ជាង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។