វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 165 / 204
-
ស្ថានកុងស៊ុល នាម
( វិ . ន .) ការិយាល័យដែលបង្កើតឡើងដោយរដ្ឋមួយនៅក្នុងរាជ ( រដ្ឋ ) ធានីឬទីក្រុងសំខាន់ៗរបស់រដ្ឋមួយទៀតក្នុងគោលបំណងជួយគាំទ្រនិងការពារប្រជាពលរដ្ឋរបស់គេក្នុងការធ្វើដំណើរនិងស្នាក់នៅទីនោះ
-
ស្ថានទម្ងន់ទោស នាម
( ច្ប .) ស្ថានទោសដែលតុលាការប្រើបន្ថែមទៅលើកម្រិតនៃទោសចំពោះអ្នកប្រព្រឹត្តបទល្មើសទៅតាមករណីដោយឡែកខ្លះនៃបទល្មើសដូចជាបទល្មើសជាក្រុមមានការចាត់តាំងជាដើម។
-
ស្ថានទូត នាម
ទីតាំង, ការិយាល័យផ្លូវការរបស់អគ្គរាជទូតឬអគ្គរដ្ឋទូតជាតំណាងប្រទេសណាមួយនៅក្នុងប្រទេសណាមួយទៀត។
-
ស្ថានទោស នាម
ថ្នាក់ទោស, កម្រិតទោស។
-
ស្ថាននាម នាម
ឈ្មោះទីកន្លែងទីតាំងឬឋានណាមួយ។
-
ស្ថាននាមវិទ្យា នាម
ការសិក្សាអំពីឈ្មោះទីកន្លែងដោយផ្អែកលើជាតសព្ទប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ។
-
ស្ថានបាល នាម
អ្នកចាំទី, ឆ្មាំទី; អ្នកចាំប៉ែក។
-
ស្ថានភាព នាម
( ម . ព . ស្ថានការណ៍ )។
-
ស្ថានសម្រាលទោស នាម
( ច្ប .) កាលៈទេសៈនៃបទល្មើសឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទដែលញ៉ាំងឱ្យតុលាកាសម្រេចឱ្យជនជាប់ចោទទទួលបាននូវការបន្ធូរបន្ថយទោស។
-
ស្ថានសួគ៌ នាម
ឋានសួគ៌។
-
ស្ថានីយ នាម
ទីសម្រាប់សម្នាក់, សម្រាប់ឈប់; ទីចត, ទីសំចត; ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ស្រុក, ភូមិ, លំនៅ។
-
ស្ថានីយជលសាស្ត្រ នាម
ទីតាំងសម្រាប់សង្កេតនិងកត់ត្រាអំពីកម្ពស់សីតុណ្ហភាពល្បឿននៃចរន្តកម្រិតល្អក់និងបាតុភូតផ្សេងៗនៃទឹក
-
ស្ថានីយទូរទស្សន៍ នាម
កន្លែងផ្សាយកម្មវិធីតាមកញ្ចក់ទូរទស្សន៍
-
ស្ថានីយប្រេងឥន្ធនៈ នាម
កន្លែងដែលយានយន្តចូលចាក់ប្រេង ( សំាងម៉ាស៊ូត ...)
-
ស្ថានីយផ្កាយរណប នាម
កន្លែងតាំងឧបករណ៍ពិសេសសម្រាប់តាមដានចលនារបស់ផ្កាយរណបនិងទទួលព័ត៌មានពីទីនោះ។
-
ស្ថានីយរថភ្លើង នាម
ស្ថានីយអយស្ម័យយាន, ចំណតរថភ្លើង, កន្លែងសម្រាប់ទទួលអ្នកធ្វើដំណើរឬដឹកជញ្ជូនឥវ៉ាន់នានាតាមរថភ្លើង
-
ស្ថានីយវារីអគ្គិសនី នាម
ទីតាំងសម្រាប់ផលិតថាមពលអគ្គិសនីដោយទួប៊ីនដែលវិលដោយសារចរន្តទឹកហូរ
-
ស្ថានីយវិទ្យុ នាម
កន្លែងផ្សាយកម្មវិធីផ្សាយសំឡេងតាមរលកធាតុអាកាស
-
ស្ថានីយអវកាស នាម
យានដែលគេបាញ់បង្ហោះទៅទុកនៅតារាវិថីសម្រាប់ធ្វើជាមូលដ្ឋាននៃការស្រាវជ្រាវផ្សេងៗ
-
ស្ថានីយឧតុនិយម នាម
កន្លែងដែលទទួលប្រមូលទិន្នន័យនិងធ្វើរបាយការណ៍អំពីការសង្កេតផ្នែកឧតុនិយម
-
ស្ថាបត្យកម្ម នាម
( ស្ថាប .) សិល្បៈនិងវិទ្យាសាស្ត្រនៃការបង្កើតរចនាសម្ព័ន្ធអគារនិងការសាងសង់សំណង់ផ្សេងៗស្របតាមលក្ខណៈបច្ចេកទេសនិងតាមសំណុំសោភណភាពដែលបានគ្រោងទុកដោយឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិសង្គមនិងការការពារបរិស្ថាន។
-
ស្ថាបត្យករ នាម
( ស្ថាប .) អ្នកស្ថាបត្យកម្ម។
-
ស្ថាបនកម្ម នាម
ដូចគ្នានឹងស្ថាបនៈឬស្ថាបនា។
-
ស្ថាបនា នាម
( ម . ព . ស្ថាបនៈ )។
-
ស្ថាបនិក នាម
អ្នកតាក់តែង, អ្នកតែងតាំង; អ្នកសង់, អ្នកសាងសង់ឬអ្នកចាត់ការសាងសង់។
-
ស្ថាបនិកា នាម
( ម . ព . ស្ថាបនិក )។
-
ស្ថាបនៈ នាម
ការតាំង, ការតម្កល់; ការតាក់តែងឬតែងតាំង; ការសង់, ការសាងសង់
-
ស្ថាប័ន នាម
អង្គភាពដែលបង្កើតឡើងមានរយៈពេលវែងក្នុងគោលបំណងសម្របសម្រួលរៀបចំសង្គមឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការដឹកនាំនិងគ្រប់គ្រង
-
ស្ថាប័នវិទ្យាសាស្ត្រ នាម
គ្រឹះស្ថានដែលធ្វើការសិក្សាអំពីវិទ្យាសាស្ត្រមួយឬច្រើនផ្ដោតលើការស្រាវជ្រាវរកលទ្ធផលថ្មីៗ
-
ស្ថាប័នហិរញ្ញវត្ថុ នាម
( ម . ព . គ្រឹះស្ថានហិរញ្ញវត្ថុក្នុងគ្រឹះស្ថាន២)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។