វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 163 / 204
-
ស្តា កិរិយាសព្ទ
ដែលចេញលំនាំខ្ទែត
-
ស្តាទិក នាម
ផ្នែកមួយនៃមេកានិកដែលសិក្សាអំពីលក្ខខណ្ឌលំនឹងរបស់អង្គធាតុក្រោមអំពើនៃកម្លាំង។
-
ស្តាឡាក់ទីត នាម
ថ្មស្រួចៗមួយប្រភេទដុះចេញពីពិតាននៃល្អាងភ្នំ។
-
ស្តាឡាក់មីត នាម
ថ្មស្រួចៗមួយប្រភេទទីទៃពីស្តាឡាក់មីតដែលដុះចេញពីបាតគុហាភ្នំ។
-
ស្តឹក កិរិយាសព្ទ
ស្រតឹកជ្រលៀក
-
ស្តុក កិរិយាសព្ទនាម
សន្និធិ; ចំនួនទំនិញដែលតម្កល់ទុកបម្រុងលក់, គំនរទំនិញផ្សេងៗដែលនៅសល់តម្កល់ទុកក្នុងឃ្លាំង, ក្នុងផ្សារ
-
ស្តុតិ នាម
សេចក្ដីសរសើរ, សេចក្ដីស្ងើច។
-
ស្តុតិកថា នាម
ពាក្យពោលសរសើរ, សម្ងើច។
-
ស្តុតិបាឋកៈ នាម
អ្នកសូត្រពាក្យសរសើរ, អ្នកពោលពាក្យសរសើរគុណ; អ្នកកត់កំណត់ហេតុសរសើរ។
-
ស្តុតិបាឋិកា នាម
( ម . ព . ស្តុតិបាឋកៈ )។
-
ស្តុតិវាទិន នាម
អ្នកឧស្សាហ៍ពោលសរសើរគេ, អ្នកឧស្សាហ៍ស្ងើចគេ, អ្នកហៃស្ងើចគេ។
-
ស្តុតិវាទិនី នាម
( ម . ព . ស្តុតិវាទិន )។
-
ស្តុល គុណកិរិយាគុណនាម
ដែលហើមឬប៉ោងត្រមុល
-
ស្តូប នាម
គំនរឬពំនូកដីជាដើមដែលមានប៉ែកខាងលើខ្ពស់ស្រួច។
-
ស្តូបៈ នាម
( ម . ព . ស្តូប )។
-
ស្តេក នាម
( ម . ព . ប៊ិហ្វតិក )។
-
ស្តេត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្ដតថា
-
ស្តេរីលកម្ម នាម
( វេជ្ជ .) វិធីសម្លាប់មីក្រូសរីរាង្គដោយកម្ដៅកាំរស្មីឬសារធាតុគីមី ...
-
ស្តែក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្តោកថា
-
ស្តែត ប.
( ម . ព . ស្តេត )។
-
ស្តោ គុណកិរិយា
តែតោសោត្រោ
-
ស្តោក គុណកិរិយា
ដែលយារឬសម្ដោកចុះក្រោម
-
ស្តោមនាការ នាម
ដូចគ្នានឹងថោមនាការដែរ។
-
ស្ត្រី នាម
ស្រី ( ព . ខ្ព .) ជាគូគ្នានឹងបុរស, ត្រូវប្រើឱ្យស្របគ្នាថាបុរសស្ត្រី, ប្រុសស្រី; កុំប្រើបុរសស្រី, ប្រុសស្ត្រីដូច្នេះឡើយ។
-
ស្ត្រីកាម នាម
អ្នកស្រឡាញ់ស្ត្រី, អ្នកងប់ចិត្តទៅរកស្ត្រី។
-
ស្ត្រីការ្យ នាម
ការរបស់ស្ត្រី; ស្ត្រីអ្នកបម្រើ។
-
ស្ត្រីក្សីរ នាម
ទឹកដោះស្ត្រី ( ទឹកដោះមនុស្ស )។
-
ស្ត្រីក្សេរ នាម
( ម . ព . ស្ត្រីក្សីរ )។
-
ស្ត្រីគ្រប់លក្ខណ៍ នាម
ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ។ល។ ( សរសេរជាល័ក្ខណ៍ឬល័ក្សណ៍ក៏បាន។
-
ស្ត្រីចរ្យា នាម
ចរិយារបស់ស្ត្រី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។