វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 160 / 204
-
ស្ញប់ កិរិយាសព្ទ
កោតខាម, កោតខ្លាច, ស្ងៀមស្ងប់ដោយកោតខ្លាច
-
ស្ញប់ក្រញុល
( ម . ព . ស្ញប់ស្ញុល )។
-
ស្ញប់ស្ញុល
ស្ញប់ក្រញុល, ស្ញប់សំកុកសំកុលមិនហ៊ានងើបមុខ។
-
ស្ញប់ស្ញែង កិរិយាសព្ទ
ស្ញប់ខ្លាចក្រែងស្ញែងក្នុងចិត្ត
-
ស្ញយ គុណនាមគុណកិរិយា
សកម្ញ៉ក, គ្មានភាពក្លាហាន, រងៀករងួយ, ស្ពឹកៗ, ស្ទក់ៗ
-
ស្ញយៗ គុណនាមគុណកិរិយា
ស្ញយរឿយៗ។
-
ស្ញាច គុណនាម
( ម . ព . ស្ងាច )
-
ស្ញាញ គុណកិរិយាគុណនាម
ដែលមានអាការរីកឬច្រាញច្បាស់លាស់
-
ស្ញាញទ្រា កិរិយាសព្ទគុណនាម
ទាល់ប៉ុចទៅមិនរួច, រួញថយក្រោយក្រញាង
-
ស្ញិញ គុណកិរិយាគុណនាម
( ម . ព . ស្ញេញ )។
-
ស្ញុក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្ញែថាស្ញែស្ញុកស្ញែក្រៃពេក, ថ្ដែថ្ដុក
-
ស្ញុកស្ញូវ គុណនាម
ខ្ញីវខ្ញូវ, ខ្ញុកខ្ញូវ, ក្រញុកក្រញូវ; ស្ញែស្ញុកខ្ញីវខ្ញូវ
-
ស្ញុរ កិរិយាសព្ទ
សំកុកសំកុលជ្រប់ដោយមានជំងឺឬមិនស្រួលខ្លួន ( ចំពោះតែបក្សី )
-
ស្ញុល កិរិយាសព្ទ
( ម . ព . ស្ញុរ )។
-
ស្ញុលគំនិត
( ព . ប្រ .) រួញឬក្រាញគំនិត។
-
ស្ញុលមុខ
ជ្រប់ឬយុលមុខចុះ។
-
ស្ញុលស្ញប់
( ម . ព . ស្ងប់ស្ងុល )។
-
ស្ញូញ គុណនាម
ស្រពោនជូរហួញមិនរីករាយ, ស្រពាប់ស្រពោនជ្រួញជ្រីវ ( ចំពោះតែមុខ )
-
ស្ញូញស្ញាញ
ធ្វើមុខស្ញូញទូញទាញៗ; រួញថយក្រញាងធ្វើមុខស្ញូញ។
-
ស្ញើប កិរិយាសព្ទ
នឹកខ្លាចរសើបៗក្នុងចិត្ត, នឹកញញើតព្រឺសាច់ព្រឺរោម
-
ស្ញេញ គុណកិរិយាគុណនាម
ដែលហា, បែក, ប្រេះឃើញស្ញាញច្បាស់លាស់ ( ច្រើនសរសេរស្ញេញជាងស្ញិញ )
-
ស្ញែ គុណនាម
ដែលញឹកស្អេកដេរដាស ( ចំពោះតែអ្វីៗដែលតូចៗ, ល្អិតៗ)
-
ស្ញែង កិរិយាសព្ទ
ស្ញើប, ស្រៀវសាច់, ស្ញើបក្នុងចិត្ត; កោត, នឹកខ្លាច; នឹកអស្ចារ្យក្នុងចិត្ត; អៀនខ្មាសខ្លាំង
-
ស្ញែស្ញុក
( ម . ព . ស្ញុក )។
-
ស្ញោរ កិរិយាសព្ទ
សម្ដីក្លាយមកពីស្ញុរឬស្ញុល ( មិនសូវដែលសរសេរទេ )។
-
ស្ដ គុណនាមនាម
ដំរីឈ្មោលឥតភ្លុកមានតែចែ, បើដំរីឈ្មោលឥតភ្លុកឥតចែហៅគោត។
-
ស្ដង់ នាម
រោងតាំងក្នុងពិព័រណ៍; រានឬតូបលក់ដូរនៅតាមផ្សារជាដើម
-
ស្ដង់ដា នាម
កម្រិតនៃគុណភាពឬសមិទ្ធផលដែលសម្រេចបាន
-
ស្ដម្ភ គុណនាមនាម
សសរ។
-
ស្ដាប់ កិរិយាសព្ទ
ប្រុងត្រចៀកទទួលចាំឮ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។