វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 16 / 204
-
សជ្ជិកម្ម នាម
ការចូលគ្នាការរួបរួមគ្នាការស្អិតជាប់គ្នា។
-
សជ្ជិកសមាជិក នាម
សមាជិកចម្រុះគ្នាសមាជិកដែលលាយចម្រុះគ្នា។
-
សជ្ជិភាព នាម
ភាពរលាយជាប់គ្នាភាពស្អិតជាប់គ្នា។
-
សជ្ឈ នាម
ប្រាក់។
-
សជ្ឈការ នាម
អ្នកធ្វើប្រាក់, អ្នកធ្វើគ្រឿងប្រាក់ ( ជាងប្រាក់ )។
-
សជ្ឈការី នាម
( ម . ព . សជ្ឈការ )។
-
សជ្ឈន្តិក គុណនាម
ដែលមានខាងក្នុងវត្ថុផ្ទាល់ដោយមិនទាក់ទងទៅនឹងកត្តានានាខាងក្រៅ។
-
សជ្ឈភណ្ឌ នាម
គ្រឿងប្រាក់។
-
សជ្ឈម័យ គុណនាម
ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
-
សជ្ឈាយនកម្ម នាម
ការស្វាធ្យាយន៍, ការរៀនទន្ទេញ, ការសូត្រឮៗ
-
សជ្ឈុការិកា នាម
( ម . ព . សជ្ឈការ )។
-
សជ្ឈុការិនី នាម
( ម . ព . សជ្ឈការ )។
-
សជ្ឈុការី នាម
( ម . ព . សជ្ឈការី )។
-
សជ្ឈុភណ្ឌ នាម
( ម . ព . សជ្ឈភណ្ឌ )។
-
សជ្ឈុម័យ នាម
( ម . ព . សជ្ឈម័យ )។
-
សញ្ចរ កិរិយាសព្ទ
ដើរត្រាច់ចរ, ដើរប្លើកចុះប្លើកឡើង; ដើរស្វែងរកប្រយោជន៍ស្ងាត់ៗ ( របស់ស្រីពេស្យាជាដើម )
-
សញ្ចរដ្ឋាន នាម
ទីសញ្ចរ។
-
សញ្ចររោគ នាម
រោគដែលកើតដោយឆ្លងអំពីស្រីអ្នកសញ្ចរ ( រោគស្ត្រី )។
-
សញ្ចរស្ថាន នាម
( ម . ព . សញ្ចរដ្ឋាន )។
-
សញ្ចារ នាម
ការត្រាច់ចរទៅមក; ការដើរលេងមិនមានកំណត់ទី
-
សញ្ចារិកា នាម
ស្រីអ្នកនាំការ, មេអណ្ដើក; ស្រីដែលជាមេនៃពួកពេស្យា។
-
សញ្ចេតនិយម នាម
ការផ្ដល់មនោសញ្ចេតនាការបញ្ចេញមនោសញ្ចេតនាការពោរពេញដោយមនោសញ្ចេតនា។
-
សញ្ចេតភាព នាម
ភាពមានសញ្ចេតនាភាពពោរពេញដោយមនោសញ្ចេតនា។
-
សញ្ច័យធន នាម
ប្រាក់សំចៃស្ដួចស្ដើងប្រាក់រង្វាន់ពលកម្មនៃអ្នកជាប់ឃុំឃាំងដែលគេប្រគល់ឱ្យសាមីជននៅពេលត្រូវចេញពីមន្ទីរឃុំឃាំងវិញ។
-
សញ្ជប់ កិរិយាសព្ទគុណកិរិយា
ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ
-
សញ្ជប់សញ្ជឹង កិរិយាសព្ទគុណកិរិយា
សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ។
-
សញ្ជាត នាម
ដែលកើតឯង, ដែលដុះឯង, ដែលកើតតាមធម្មតា។
-
សញ្ជាតព្រឹក្ស នាម
ឈើដែលដុះឯង។
-
សញ្ជាតវត្ថុ នាម
អ្វីៗដែលកើតតាមធម្មតា។
-
សញ្ជាតស្រះ នាម
ស្រះឬត្រពាំងដែលកើតឯងគឺកើតដោយសារទឹកហូរច្រោះជាដើម ( មិនមែនកើតដោយជីក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។