វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 157 / 204
-
ស្កឹមស្កៃ គុណនាម
ធំខ្ពស់សម្បើម; ធំធេងល្វឹងល្វើយ, ធំល្ហល្ហេវ
-
ស្កុង គុណកិរិយាគុណនាម
ស្រតូវ, ស្រខូវ; សស្រខូវ, សទទុង
-
ស្កុន កិរិយាសព្ទ
ទើសទាក់, ទាស់ការ, ទាស់ដំណើរ, នាំឱ្យរអាក់រអួលឬឱ្យអាក់ខាន, ឱ្យខកខាន, ឱ្យថ្លោះការ, ឱ្យខូចការ
-
ស្កុយ គុណកិរិយា
ដូចគ្នានឹងឆ្កុយ ( ប្រើតាមទម្លាប់និយាយតែច្រើនប្រើឆ្កុយជាង )។
-
ស្កុល គុណនាម
ដែលមានសណ្ឋានឬបែបភាពសម្កុលត្រសុស, ដែលត្រសុសខ្ពស់ឡើង
-
ស្កូញ គុណនាម
ដែលស្កាញជុកជិត
-
ស្កូញស្កាញ
ស្កូញក្រៃពេក, ស្មូញស្មាញ។
-
ស្កូវ គុណនាម
ដែលក្លាយពីខ្មៅទៅជាស, ស ( ចំពោះតែសក់, រោម, ពុកមាត់, ពុកចង្កា )
-
ស្កូវព្រោង
ស្កូវសព្រោង។
-
ស្កូវលលក គុណនាម
ដែលមានសាច់ផ្អូកពព្រុស ( ស្រដៀងនឹងសម្បុរក្បាលលលក ) រកកល់ពុក ( ឈើ )
-
ស្កូវល្បាយ
ស្កូវល្បាយអាចម៍ខ្លា ( ម . ព . ល្បាយផង )។
-
ស្កូឡាស្ទិកនិយម នាម
( ទស្សនៈ .) ប្រព័ន្ធសិក្សាបែបប្រពៃណីខាងទស្សនវិជ្ជានិងទេវវិទ្យាមជ្ឈិមសម័យដែលផ្អែកលើអំណាចរបស់សាំងអូហ្គូស្តាំងនិងអ្នកដឹកនាំដទៃទៀតនៃសហគមន៍គ្រិស្តសាសនាដំបូងនិងផ្អែកលើស្នាដៃជាច្រើនរបស់អារីស្តូតហើយទស្សនវិជ្ជានេះមានបំណងភ្ជាប់គម្លាតរវាងសាសនានិងហេតុផល
-
ស្កួយ គុណនាមនាម
ឈ្មោះដំណាំមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងពោតតែតូចជាង, ចេញផ្លែជាគ្រាប់រាយៗកាលនៅខ្ចីប្រើដាល់ជាអំបុកបានគ្រាប់ទុំមានសម្បុរសសាច់រឹងប្រើការដោតក្រងក៏បាន ( រាប់បញ្ចូលក្នុងពួកធញ្ញជាតិ )។
-
ស្កើក គុណនាម
ស្រាលពេក, ស្រាលណាស់ ( ស្ងើក )
-
ស្កៀប កិរិយាសព្ទគុណនាម
មានអាការស្ទើរប្រាត់ស្ទើររមាស់, ចេញអាការស្អុះស្អាប់រសឹបរសាវអស់ទាំងខ្លួន
-
ស្កៀបរមាស់
( ព . ប្រ .) មោះមៃ, ទាស់អធ្យាស្រ័យគ្នា
-
ស្កះ គុណនាម
ស្អេក, ដាសស្ទើរប្រគរលើគ្នា
-
ស្គន់ នាម
វល្លិទឹកមួយពួកសន្តានព្រលឹតតែដើមតូចៗខ្លះប្រើជាបន្លែឬអន្លក់បាន, មាន៤ប្រភេទ។
-
ស្គន់ជើងមាន់
ស្គន់ដើមរឹងច្រាញបន្តិចសម្បុរក្រហមក្រមៅ ( ប្រើជាអន្លក់បាន )។
-
ស្គន់ដំរី
ស្គន់ដើមថ្លោសស្លឹកធំជាងស្គន់ឯទៀតមានរសល្វីង ( ប្រើជាអន្លក់មិនកើត )។
-
ស្គន់ទំនប់ នាម
ឈ្មោះស្មៅទឹកមួយប្រភេទស្លឹកឆែកៗច្រើនដុះនៅទំនប់ឬភ្លឺស្រែ ...។
-
ស្គន់ស្គុះ
ស្គន់ដើមថ្លោសសណ្ឋានជាជ្រុង ( ប្រើជាអន្លក់បាន; ហៅត្រឹមតែស្គុះក៏បាន )។
-
ស្គន់អំបោះ
ស្គន់ដើមតូចឆ្មារទន់ល្មៃសម្បុរស ( ប្រើជាអន្លក់បានល្អជាងគេ )។
-
ស្គម គុណនាម
ដែលចុះសាច់, តិចសាច់
-
ស្គមស្បែកដណ្ដប់ឆ្អឹង
ស្គមកំព្រឹងឃើញតែឆ្អឹងរគាម។
-
ស្គរ នាម
គ្រឿងទួងវាយដំឱ្យលាន់ឮសូររំពងដាសដោយស្បែកតែម្ខាងឬទាំងពីរខាង។
-
ស្គរខ្មែរ នាម
ស្គរមានរាងធំម្ខាងតូចម្ខាងធ្វើដោយដីដុតដាសតែម្ខាងដោយស្បែកពស់ប្រមោយដំរីឬស្បែកពស់ឯទៀតក៏បានខ្លះ។
-
ស្គរជ័យ នាម
ស្គរសម្រាប់ទួងយកជ័យ, ស្គរទ័ព។
-
ស្គរធំ នាម
ស្គរមានរាងធំធ្វើដោយឈើលុងដាសស្បែកគោទាំងពីរខាងសម្រាប់វាយប្រាប់យាម, វាយឱ្យសញ្ញាគ្នាឬប្រើក្នុងវង់ភ្លេងពិណពាទ្យ។
-
ស្គរអារក្ស នាម
( ម . ព . ស្គរខ្មែរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។