វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 155 / 204
-
ស៊ែវីស៊ីត នាម
រលាកមាត់ស្បូន, អាការៈអាំងហ្វិចស្យុងនៃមាត់ស្បូនដែលបណ្ដាលមកពីផ្សិត, បាក់តេរី,... មានលក្ខណៈរលាកក្រហមធ្លាក់សជួនកាលបង្កឱ្យរមាស់និងឈឺផ្សាផ្នែកខាងក្រៅនៃប្រដាប់បន្តពូជនិងអាចបង្កឱ្យធ្លាក់ឈាមតិចៗនៅពេលរួមសង្វាស។
-
ស៊ែសគ្រមែស គុណកិរិយាគុណនាម
ដែលចេញអាការអ៊ែសមមែសរឹងៗ, អ៊ែសមែសក្រៃពេក; ខ្ជីខ្ជាតាមតែបាន
-
ស៊ែះពភ្លែះ គុណកិរិយាគុណនាម
ដែលពភ្លែះក្រៃពេក; ខ្ជីខ្ជា
-
ស៊ោងអំពោង គុណនាម
ដែលសំពោងទើងមមើង
-
ស៊្លូ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅអឺរ៉ុប។
-
ស៊្វែ នាម
រាងធរណីមាត្រសណ្ឋានជាបាល់ហើយរាល់ចំណុចនៅលើផ្ទៃរបស់វាទៅផ្ចិតមានចម្ងាយស្មើគ្នា។
-
ស៊្វែមេឃ នាម
ស៊្វែសន្មតនៅជុំវិញផែនដីមានផ្ចិតរួមជាមួយនឹងផ្ចិតផែនដីដែលរួមមានព្រះអាទិត្យព្រះចន្ទនិងភពផ្សេងទៀត។
-
ស៊្អុយ គុណនាម
ស្គុយក្រាស់ប៉ុន្តែសមរម្យ
-
ស័ក នាម
កាល, សម័យ, យុគ; ការរាប់លំដាប់ឆ្នាំ; ពួកជនជាតំណវង្សដែលជាប់ទាក់ទងដោយក្សត្រិយ៍សកៈឬសាលិវាហនៈ។
-
ស័ក្ដិ នាម
( ម . ព . សក្ដិ )។
-
ស័ក្ដិយស នាម
អំណាចនិងបរិវារ, ទ្រព្យសម្បត្តិ, កេរ្តិ៍ឈ្មោះល្អ, សេចក្ដីរាប់អាននៃអ្នកដទៃ ( និយាយថាយសស័ក្ដិក៏បាន " បរិវារនិងអំណាច " ឬ " អំណាចលើបរិវារ ")។
-
ស័ក្ដិសម កិរិយាសព្ទ
សមដោយអំណាច។
-
ស័ក្ដិសិទ្ធិ គុណនាម
ដែលមានអំណាចឬដែលអាចឱ្យសម្រេចប្រយោជន៍បាន, ដែលវិសេសវិសាល; ដែលពូកែឆុតឆាប់, ដែលខ្លាំងពូកែ
-
ស័ក្ដិ៩ហ៊ូពាន់
( ម . ព . ហ៊ូពាន់ )។
-
ស័គ៌ៈ នាម
( ម . ព . សគ៌ៈ )។
-
ស័ងខ្យា នាម
( ម . ព . សង់ខ្យា )។
-
ស័ង្កសី នាម
លោហធាតុសុទ្ធមួយប្រភេទសម្បុរសដូចសំណសាច់រឹង, ប្រើការបានច្រើនបែប
-
ស័ង្ខ នាម
ខ្យងសមុទ្រមួយបែបគូទស្រួចមានស្នាមវិលស្រួលសម្បុរស, សម្រាប់ពួកបារគូផ្លុំឬសម្រាប់ដងទឹកស័ក្ដិសិទ្ធិស្រោចក្នុងព្រះរាជពិធីជាដើម
-
ស័ង្ខសិល្បជ័យ នាម
ឈ្មោះសាស្ត្រាល្បែងបុរាណ
-
ស័ត្យ នាម
( ម . ព . សត្យ )។
-
ស័ប្ដ គុណនាម
( ម . ព . សប្ដ )។
-
ស័ព្ទ នាម
( ម . ព . សព្ទ )។
-
ស័រពើ
( ម . ព . សារពើ ) ( សម្រាប់ប្រើក្នុងកាព្យ )។
-
ស្កក គុណនាម
ដែលមិនដាក់គ្រាប់, ដែលឥតគ្រាប់ព្រោះស្ងួតដី
-
ស្កកស្គឺ គុណនាម
ស្កកនិងស្គឺ
-
ស្កន្ទ នាម
សេចក្ដីវិនាស, ការរំលាងបង់; ឈ្មោះបុត្ររបស់សិវៈ; ឈ្មោះបិសាចពួកមួយជាអ្នកបណ្ដាលឱ្យកើតជំងឺ, ឱ្យកើតចម្បាំង, ឱ្យកើតជាពួកចោរ ( តាមលទ្ធិព្រាហ្មណ៍ ); ជំងឺដែលបិសាចពួកមួយបណ្ដាលឱ្យកើត; ...។
-
ស្កន្ទគ្រាះ នាម
ដំណើរចាប់ជំងឺដែលបណ្ដាលពីបិសាចស្កន្ទ, ជំងឺស្កន្ទចាប់, ស្កន្ទជាន់។
-
ស្កន្ទមារ នាម
មារចូលជ្រែក, មារជ្រែក
-
ស្កន្ទរោគ នាម
ជំងឺស្កន្ទ។
-
ស្កន្ធ នាម
( ម . ព . ខន្ធ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។