វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 154 / 204
-
ស៊ុនគំនិត កិរិយាសព្ទ
ជ្រុលគំនិត។
-
ស៊ុនដៃ កិរិយាសព្ទ
លង់ដៃ។
-
ស៊ុនពេក គុណកិរិយា
ហួសពេក។
-
ស៊ុនមាត់ កិរិយាសព្ទ
ជ្រុលមាត់, ជ្រុលសម្ដី, លង់សម្ដី។
-
ស៊ុនសម្ដី កិរិយាសព្ទ
( ម . ព . ស៊ុនមាត់ )។
-
ស៊ុប នាម
ឈ្មោះសម្លទឹកមួយប្រភេទមានសញ្ជាតិអំពីប្រទេសអឺរ៉ុប
-
ស៊ុបខ្នរ នាម
គ្រឿងផ្សំស្រេចម្យ៉ាងផ្សំពីសាច់មាន់ឬសាច់ជ្រូកមានលក្ខណៈជាម្សៅឬដុំប្រើជាគ្រឿងស៊ុបឬសម្លជាដើមទុកប្រើតាមត្រូវការ
-
ស៊ុបទ្រុប គុណនាម
ស្លុប, យុលស្លុប; ទ្រុបទ្រុលឬទ្រុលទ្រុប
-
ស៊ុម នាម
ខ្លោងដែលរចនាដោយស្លឹកទន្សែឬដោយស្លឹកឈើស្រស់ជាដើមមានសណ្ឋានជាខ្លោងទ្វារធ្វើជាលំអក្នុងវេលាធ្វើបុណ្យឬទទួលឥស្សរជនជាដើម
-
ស៊ុមគ្រលុំ កិរិយាសព្ទ
សមគំនិតគ្នាបិទបាំងលាក់ទោសឬអំពើអាក្រក់
-
ស៊ុមទ្រុម នាម
ដើមឈើ, គុម្ពោត, ព្រៃដែលមានវល្លិរួបរឹតទ្រុបទ្រុលសុបប្រឡុប
-
ស៊ុលគឃុល គុណកិរិយាគុណនាម
ដែលស្លុយសោត្រោរយាកខ្ជីខ្ជា
-
ស៊ូ កិរិយាសព្ទនាម
ប្រថុយ, ហ៊ាន; ខំប្រឹងមិនលែង, តាំងព្យាយាមមាំ
-
ស៊ូណាមិ នាម
ឈ្មោះរលកដ៏ធំដែលកើតមកពីការរញ្ជួយដីការបាក់ស្រុតដីបន្ទុះភ្នំភ្លើងនៅបាតសមុទ្រឬការធ្លាក់អាចម៍ផ្កាយ
-
ស៊ូណាមី នាម
មហារលកសមុទ្រនៅតំបន់ឆ្នេរដែលកើតឡើងដោយសារការរញ្ជួយដីបំណាក់ស្រុតបន្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រឬដោយសារការបាក់រអិលដីតំបន់ឆ្នេរបណ្ដាលឱ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅតំបន់ឆ្នេរ។
-
ស៊ូទ្រូ គុណនាម
ដែលធំធូរៗ
-
ស៊ូប៉ទ្រូ គុណនាម
( ម . ព . ស៊ូទ្រូ )។
-
ស៊ើកពពើក គុណនាម
ដែលខ្សោយមានដំណើរឬឫកពារំងើកៗ
-
ស៊ើកពភ្លើក គុណនាម
ដែលមានលំនាំឬអាការមើកៗភ្លើកៗសាបរលាប
-
ស៊ើកមមើក គុណនាម
ដែលមានលំនាំមើកៗខ្សោយៗ
-
ស៊ើកៗ គុណកិរិយាគុណនាម
ដែលមានលំនាំឬដំណើរមើកៗសាបរលាប
-
ស៊ើងទ្រើង គុណនាម
កន្ទ្រើងទើងមើង; កន្ទ្រើងស៊ុបទ្រុប
-
ស៊ើងមើង គុណនាម
ទើងមើង, ធ្មើង
-
ស៊ើប កិរិយាសព្ទ
ឈ្លបសង្កេតស្ដាប់ឬសួរពិនិត្យបញ្ជាក់ដោយសម្ងាត់ឱ្យដឹងការណ៍ពិត
-
ស៊ើបសួរ កិរិយាសព្ទ
សួរដំណើរទំនងពីនេះទៅនោះឱ្យដឹងការណ៍ជាក់។
-
ស៊ើមគគ្រើម គុណនាម
គគ្រើមក្រៃពេក, គគ្រើមគគ្រាំង
-
ស៊ើសគ្រមើស គុណកិរិយាគុណនាម
លំៗ, ច្បោលៗ, ខ្ជីខ្ជា, ច្រកាចច្រកូវ; លែនលន, ស៊សគ្រលស
-
ស៊េរី នាម
ឈុត, ជួរ; ធុន, ភាពបន្តគ្នានៃរបស់ឬព្រឹត្តិការណ៍; របស់ដែលប្រមូលរួមចូលជាមួយគ្នាជាមួយពួកជាមួយគ្រឿង
-
ស៊ែ គុណនាមនាម
ប្រដាប់ធ្វើដោយសំណុំសក់កន្ទុយសេះមានដងសម្រាប់កាន់វាយវាត់កម្ចាត់សុខុមសត្វមានស្លាបមានមូស, រុយជាដើម។
-
ស៊ែម កិរិយាសព្ទគុណនាម
ដាក់នែបថែម, សៀតថែម; ដាក់ថែមលើ, ដាក់បន្តុកពីលើ, កែមថែម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។