វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 152 / 204
-
ស៊ីផឹក កិរិយាសព្ទ
ស៊ីផងផឹកស្រាផង។
-
ស៊ីផេះ កិរិយាសព្ទ
គ្មានអ្វីស៊ីទេមានតែផេះស៊ីតែផេះចុះ! ( ព . សា .)។
-
ស៊ីផ្ដាច់ស្រុក កិរិយាសព្ទ
យកប្រយោជន៍បានពីស្រុកមួយទាំងមូល។
-
ស៊ីផ្លេ កិរិយាសព្ទនាម
ចុចឧបករណ៍ក្នុងយានយន្តឱ្យឮសំឡេងឡើងដើម្បីឱ្យអ្នកដទៃទៀតបានឮជាមុន, ឧបករណ៍សម្រាប់ចុចស៊ីផ្លេនេះ
-
ស៊ីផ្លែត្នោត កិរិយាសព្ទ
ត្រូវគេបញ្ឆោតឬចាញ់បោកគេ។
-
ស៊ីផ្អែម កិរិយាសព្ទ
ស៊ីចំណីផ្អែម។
-
ស៊ីពីក្រោយខ្នង កិរិយាសព្ទ
យកបានពីក្រោយខ្នងឬបំបាត់យកបានមិនឱ្យដឹងខ្លួន។
-
ស៊ីពីមុខ កិរិយាសព្ទ
យកបានពីមុខឬបំបាត់យកពីមុខ។
-
ស៊ីពែ កិរិយាសព្ទ
( ព . ប្រ .) ប្លមស៊ី, ជំហមស៊ី
-
ស៊ីព្រោះលោះកម្លាំង
មិនធ្វើការនឿយហត់ព្រមទាំងបានសុខស្រួលដោយសារកូនឬកូនសិស្សចិញ្ចឹមរក្សា។
-
ស៊ីភីយូ នាម
( ប . ព .) ឧបករណ៍បណ្ដុំសៀគ្វីដែលធ្វើការងារបីយ៉ាងគឺត្រួតពិនិត្យដំណើរការកុំព្យូទ័រ, ធ្វើប្រមាណវិធីបែបតក្កវិទ្យានិងនព្វន្ត, ទទួលធាតុចូលនិងបង្កើតធាតុចេញ។
-
ស៊ីមណូស្ពែម នាម
រុក្ខជាតិមានគ្រាប់ដែលគ្មានសំបកការពារពីខាងក្រៅទេ
-
ស៊ីមិនមុត កិរិយាសព្ទ
ធ្វើការមិនកើតឬយកប្រយោជន៍មិនបាន។
-
ស៊ីមឹង កិរិយាសព្ទ
សម្ដែងអាការខ្មាំងមឹលរកគ្នា; តស៊ូឥតញញើត
-
ស៊ីមួយចំហៀងស្រុក
បានប្រយោជន៍ពីក្នុងស្រុកចំនួនពាក់កណ្ដាល។
-
ស៊ីមួយម៉ាត់មួយក
ស៊ីខ្លះ, ស៊ីបន្តិចបន្តួច ( ព . សា .)។
-
ស៊ីមេកូន កិរិយាសព្ទ
យកទាំងមេទាំងកូនឬយកទាំងម្ដាយទាំងកូន។
-
ស៊ីមេទ្រី គុណនាម
ដែលឆ្លុះគ្នា, ដែលឆ្លើយគ្នាពិតប្រាកដនៃទ្រង់ទ្រាយទំហំនិងទីតាំងនៃវត្ថុពីរដែលនៅទល់មុខគ្នាឬវិលជុំវិញអ័ក្ស។
-
ស៊ីម៉ងត៍ នាម
កំបោរវិសេសកាលណាសើមឬទទឹកឆាប់រឹងមានអាការជាថ្មសាច់រឹង។
-
ស៊ីម៉ងត៍អារម៉េ នាម
បាយអលាយផ្សំដោយស៊ីម៉ងត៍, ខ្សាច់, ក្រួស, ដែក
-
ស៊ីម៉ង់ កិរិយាសព្ទ
ស៊ីក្នុងមួយរន្ធបានតែគ្រាប់មួយម៉ង់ៗ ( ក្នុងល្បែងបាយខុំ )។
-
ស៊ីយាងយាវ កិរិយាសព្ទ
( ម . ព . ស៊ីទម្លាក់ )។
-
ស៊ីរាក់ គុណនាម
ដែលមានបាតរាក់ ( ចំពោះតែនាវា )
-
ស៊ីរូង នាម
( ម . ព . ស៊ីក្នុង )។
-
ស៊ីរះសងខាង
ចេះរេបែរលៃលកយកប្រយោជន៍ឱ្យបានពីមនុស្សទាំងពីរខាង
-
ស៊ីរ៉ា នាម
ថ្នាំក្រមួនមួយប្រភេទសម្រាប់ដុសខាត់ស្បែកជើងឱ្យភ្លឺរលាង
-
ស៊ីរ៉ឺត្រែត កិរិយាសព្ទ
( ម . ព . ស៊ីប្រាក់រ៉ឺត្រែត )។
-
ស៊ីរ៉ូប៍ នាម
ទឹកស្អិតមានរសផ្អែមលាយដោយមានគ្រឿងផ្សំមានស្ករសឬស្ករក្រាមនិងរសជាតិផ្លែឈើជាដើមប្រើជាគ្រឿងផឹក ( ភេសជ្ជៈ )
-
ស៊ីរ៉ែន នាមកិរិយាសព្ទ
ឧបករណ៍ម្យ៉ាងមានសំឡេងលាន់ឮខ្លាំងសម្រាប់ផ្ដល់ជាសញ្ញាប្រាប់អំពីបញ្ហាឬហេតុការណ៍ណាមួយ, ចុចឧបករណ៍នេះ
-
ស៊ីលៀសរអៀសខ្លួន
( ព . ទ . បុ .) គេឥតបើថាចំមកលើខ្លួនសោះទេប៉ុន្តែសម្ដីនោះត្រូវត្រង់រឿងខ្លួនក៏កើតរអៀសខ្លួនឯង, ចួនកាលឆ្លើយឆ្លងតបតទៅគេភ្លាមក៏មាន; ត្រូវគ្នានឹងសម្ដីថា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។