វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 151 / 204
-
ស៊ីណូវីត នាម
រលាកទឹកសន្លាក់, ជំងឺមានសភាពស្រួចស្រាល់ឬរ៉ាំរ៉ៃដែលធ្វើឱ្យស្ងួតឬមានសារធាតុរាវមិនប្រក្រតីដូចជាឈាមទឹករងៃឬអាចមានឧស្ម័ន
-
ស៊ីតូច នាម
ចាយវាយតូចឬស៊ីម្ហូបតិចមុខ។
-
ស៊ីតូប្លាស នាម
ធាតុផ្សំនៃកោសិកាដែលជាសារធាតុថ្លាអន្ធិលហើយស្ថិតនៅចន្លោះភ្នាសនិងណ្វៃយ៉ូនៃកោសិកា
-
ស៊ីតែផេះ
( ម . ព . ស៊ីផេះ!)។
-
ស៊ីថោក កិរិយាសព្ទ
យកតម្លៃថោក, យកថ្លៃតិច។
-
ស៊ីថ្លៃ កិរិយាសព្ទ
យកថ្លៃច្រើន។
-
ស៊ីទម្លាក់ កិរិយាសព្ទ
និយាយពីទូកងមាឌរឹងបានតែអុំទម្លាក់ច្រវាឱ្យយាងយាវមួយៗទើបលឿន
-
ស៊ីទឹកជ្រៅ
( ម . ព . ស៊ីជម្រៅ )។
-
ស៊ីទឹករាក់
( ម . ព . ស៊ីរាក់ )។
-
ស៊ីទែន នាម
ធុងធំធ្វើអំពីលោហធាតុឬជ័រប្លាស្ទិកសម្រាប់ផ្ទុកវត្ថុរាវ
-
ស៊ីធំ កិរិយាសព្ទ
ស៊ីម្ហូបច្រើនមុខឬចាយវាយធំ។
-
ស៊ីនុយ កិរិយាសព្ទ
ត្របាក់នុយ, លេបនុយ។
-
ស៊ីនួន នាម
សម្បុរសលាយលឿងខ្ចីបន្តិចហើយផូរផង់
-
ស៊ីនេទិក នាម
ការសិក្សាពីចលនានៃអង្គធាតុនិងបុព្វហេតុដែលបណ្ដាលឱ្យវាមានចលនា។
-
ស៊ីនេទិកគីមី នាម
ការសិក្សាពីកម្រិតល្បឿននិងចលនការនៃបណ្ដាប្រតិកម្មគីមី។
-
ស៊ីនេម៉ាទិក នាម
ផ្នែកមួយនៃមេកានិកសិក្សាពីចលនានៃប្រព័ន្ធចំណុចរូបធាតុដោយមិនអាស្រ័យទៅនឹងកម្លាំងដែលមានអំពើលើប្រព័ន្ធឡើយ។
-
ស៊ីនៅមុខ កិរិយាសព្ទ
បំបាត់យកនៅមុខឬលួចនៅមុខ។
-
ស៊ីប នាម
វង់បាញ់, បន្ទះម្យ៉ាងមានរាងមូលសំប៉ែតសម្រាប់ឱ្យអ្នកធ្វើលំហាត់តម្រង់បាញ់ចំចំណុចគោលដៅដែលស្ថិតនៅចំកណ្ដាល
-
ស៊ីបញ្ជោរ គុណនាមកិរិយាសព្ទ
ដែលបានតែគេបញ្ជោរទើបគាប់ចិត្ត។
-
ស៊ីបាន កិរិយាសព្ទ
ស៊ីចូល, ស៊ីឆ្ងាញ់, ស៊ីឆ្អែតស្កប់ស្កល់។
-
ស៊ីបាយស្រូបទឹក កិរិយាសព្ទ
ស៊ីបាយដែលចាក់ទឹកលាយស្រូបគ្រូកៗ។
-
ស៊ីប៉ារេត កិរិយាសព្ទ
ដាក់កោយបោះលើផែនដីយឹតម្រាមដៃមួយផ្ទប់នឹងដីបាញ់តម្រង់ផ្ដួលកោយដាំ ( ក្នុងល្បែងអង្គញ់ )។
-
ស៊ីប្រាក់ កិរិយាសព្ទ
បំបាត់ប្រាក់ ( មានបំបាត់ប្រាក់រាជការជាដើម ) ឬយកប្រាក់សំណូក។
-
ស៊ីប្រាក់កម្រៃ កិរិយាសព្ទ
( ម . ព . ស៊ីរ៉ឺត្រែត )។
-
ស៊ីប្រាក់កាស កិរិយាសព្ទ
( ម . ព . ស៊ីប្រាក់ )។
-
ស៊ីប្រាក់ខែ កិរិយាសព្ទ
បានប្រាក់ដែលត្រូវបើកតាមកំណត់ពេញរៀងរាល់ខែ ( មាសិក )។
-
ស៊ីប្រាក់ថ្លៃ កិរិយាសព្ទ
បានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្លៃដែលធ្វើការ ( ទិនិក )។
-
ស៊ីប្រាក់រ៉ឺត្រែត កិរិយាសព្ទ
បានប្រាក់ដែលខ្លួនអ្នករាជការចាស់ត្រូវបានរៀងរាល់ខែ ( ដោយមិនបាច់ធ្វើរាជការគឺចូលនិវត្តន៍ )។
-
ស៊ីប្រាជ្ញា កិរិយាសព្ទ
( ម . ព . ស៊ីគំនិត )។
-
ស៊ីប្រេង កិរិយាសព្ទ
បង្អស់ប្រេង, ចុះប្រេង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។