វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 147 / 204
-
សំរែ គុណនាមគុណកិរិយានាម
ដែលមានសម្បុរឆ្នូតខ្មៅវែងៗ
-
សំរោង នាម
ឈ្មោះឈើធំមួយប្រភេទផ្កាមានក្លិនស្អុយ, គ្រាប់ផ្លែប្រើស្លប្រេងបាន
-
សំលៀង កិរិយាសព្ទ
ចាប់សស្ត្រាសង្កត់មុខដុះលើថ្មរឿយៗឱ្យមានមុខមុត
-
សំលៀងមាត់ចាំ
( ព . ប្រ .) ប្រុងមាត់ចាំនិយាយឬចាំឆ្លើយជាដើម។
-
សំលោហៈ នាម
លោហៈដែលកើតឡើងដោយការលាយលោហៈពីរប្រភេទបញ្ចូលគ្នាឬដោយការលាយលោហៈជាមួយនឹងសារធាតុមួយផ្សេងទៀត
-
សំវរ នាម
( ម . ព . សង្វរ )។
-
សំវរសុទ្ធិ
បរិសុទ្ធិព្រោះការសង្រួម។
-
សំវរី នាម
រាត្រី, យប់ ( ព . កា .)។
-
សំវរីកាល
ពេលយប់។
-
សំវរីចរ
រត្តិចរឬរាត្រីចរ។
-
សំវាទវិធី នាម
( អ . សិ .) វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដោយធ្វើឱ្យតួអង្គជជែកសន្ទនាឆ្លងឆ្លើយគ្នាទៅវិញទៅមក
-
សំវាស នាម
( ម . ព . សង្វាស )។
-
សំវាសត្ថេនកៈ
ការលួចសង្វាសគឺសាមណេរដែលបួសត្រឹមត្រូវតាមច្បាប់ហើយក្លែងខ្លួនជាភិក្ខុចូលធ្វើកិច្ចផ្សេងៗស្មើគ្នានឹងពួកភិក្ខុ។
-
សំវាសនាសនា នាម
( ម . ព . នាសនង្គ )។
-
សំវិធានការ នាម
ការទំនុកបម្រុងការចាត់ចែងទុកការផ្ដល់នូវស្បៀង។
-
សំវេគ នាមកិរិយាសព្ទ
( ម . ព . សង្វេគ )។
-
សំវេគភាព
ភាពនៃសង្វេគ។
-
សំវេគសមុដ្ឋាន
ហេតុដែលនាំបណ្ដាលឱ្យកើតសង្វេគ។
-
សំវេជនីយ គុណនាម
ដែលគួរសង្វេគ។
-
សំវេជនីយដ្ឋាន
ទីដែលគួរឱ្យកើតសង្វេគ។
-
សំវេជនីយទស្សនីយដ្ឋាន
ទីដែលគួរទៅមើល ( លុះបានឃើញ ) គួរឱ្យកើតសង្វេគគឺទីដំណែលរបស់បុគ្គលដែលគួរគោរព។
-
សំសន្ទនា នាម
( ម . ព . សន្ទនា )។
-
សំសយត្ថនិបាត នាម
( ម . ព . សំសយត្ថវាចក )។
-
សំសយត្ថវាចក នាម
ពាក្យប្រាប់សេចក្ដីសង្ស័យ, ប្រាប់សេចក្ដីឆ្ងល់ឬ?, ដែរឬ?, អ្វី?, ដែរឬអ្វី?, ទេដឹង?, ទេដឹងឬ?, ... ជាសំសយត្ថវាចក ( ព . វ .) ហៅសំសយត្ថនិបាតក៏បាន។
-
សំសារ នាម
ឈ្មោះក្រូចមួយប្រភេទពួកក្រូចចងសក់
-
សំសារៈ នាម
ដូចគ្នានឹងសង្សារ ( ម . ប្រ ., ច្រ . ប្រ . សង្សារជាង )។
-
សំសេទជ គុណនាម
ដែលកើតពីញើសក្អែល។
-
សំសេទជសត្ត
សត្វដែលកើតពីញើសក្អែលឬពីទីដែលស្មោកគ្រោកអាប់អួ
-
សំសេទជៈ គុណនាម
( ម . ព . សំសេទជ )។
-
សំសែ នាម
គ្រឿងសស្ត្រាមួយប្រភេទមានមុខទាំងពីរខាងចុងស្រួចរលែមទ្រង់ទ្រាយផ្លែស្រដៀងនឹងលំពែងតែមានទ្រនុងចំកណ្ដាលទាំងពីរខាងដងខ្លី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។