វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 142 / 204
-
សំណុំឈីប នាម
( ប . ព .) ក្រុមឈីបដែលធ្វើការរួមគ្នាក្នុងកិច្ចការណាមួយ។
-
សំណុំដងខ្លួន នាម
ទំហំដងខ្លួន។
-
សំណុំដើម នាម
ទំហំដើម ( ឈើ ...)។
-
សំណុំបែបបទ នាម
( ម . ព . នីតិវិធី )។
-
សំណុំរឿង នាម
ចំនួនរឿងឬសំបុត្រចុតហ្មាយដែលប្រមូលរួបរួមមួយដុំដាក់ជាមួយគ្នា
-
សំណុះ គុណនាម
ដែលចុះតាមទឹកស្រក ( ចំពោះតែមច្ឆជាតិ )
-
សំណូក នាម
ប្រាក់ឬរបស់ដែលសូក
-
សំណូម នាម
ការសូម, សេចក្ដីសូម
-
សំណូមពរ នាម
ការស្នើសុំ, សេចក្ដីដែលបានស្នើសុំ
-
សំណួរ នាម
ពាក្យសួរ; សេចក្ដីសួរសុខទុក្ខដោយសរសេរសំបុត្រឬផ្ដាំនឹងអ្នកដទៃ ( ច្រើនសរសេរសំនួរជាង )
-
សំណើ នាម
ពេល, វេលាដីខ្លីមានរយៈប្រហែលដូចគេសើឱ្យឃើញស្នើឃើញស្រទាប់
-
សំណើច នាម
អំពើឬដំណើរដែលសើច
-
សំណើចអ្នកផង
សំណើចអ្នកទាំងពួង, សំណើចសាធារណជន។
-
សំណើម នាម
ភាវៈសើម, សភាពសើម; កន្លែងដែលសើម
-
សំណេរ នាម
ការសរសេរ, អ្វីដែលគេបានសរសរកត់ទុក
-
សំណេះ នាម
ទំនើង; អំពើ
-
សំណេះសំណាល គុណកិរិយាគុណនាម
ដែលនិយាយរៀបរាប់រាក់ទាក់តាមរឿងតាមដំណើរ
-
សំណែន នាម
របស់ដែលសែន, ភោជនដែលសែន
-
សំណែព នាម
អំពើដែលសេព, ការសេពគប់, ការប្រព្រឹត្ត, ការកាន់
-
សំណែស នាម
អ្វីៗដែលសេស, ដែលសល់
-
សំណោក នាម
សេចក្ដីសោក, សូរសព្ទយំសោក
-
សំណៅ នាម
ការដែលចម្លងពីសេចក្ដីដើម, ពីសំបុត្រដើម, ពីច្បាប់ដើមទុកជាសម្គាល់
-
សំណំ គុណនាម
ដែលធំហំ, ដែលហំសមរម្យ; ដែលសម ( ល្មម ) នឹង, ទំនងនឹង
-
សំណំសំនួន គុណនាម
សំណំសមសួន, មាំមួន
-
សំតត គុណនាមនាម
( ម . ព . សម្ដត )។
-
សំតុល គុណនាមនាម
( ម . ព . សម្ដុល )។
-
សំតេត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំតតថាសំតេតសំតតគឺដែលស្តតខ្លាំង, ដែលយារស្តតខ្លាំង។
-
សំតែក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំតោកថាសំតែកសំតោកគឺស្តែកស្តោក, ស្តោករយីករយាក។
-
សំតោក កិរិយាសព្ទ
( ម . ព . សម្ដោក )។
-
សំទក់ គុណនាមនាម
( ម . ព . សម្ទក់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។