វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 14 / 204
-
សង្សារព័ន្ធន៍ នាម
ចំណងគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ដែលទុកដូចជាចំណង។
-
សង្សារភព នាម
ភពសម្រាប់អន្ទោលកើតស្លាប់។
-
សង្សារភ័យ នាម
ភ័យអំពីដំណើរអន្ទោលកើតស្លាប់។
-
សង្សារមោក្ខ នាម
ការរួចចាកដំណើរអន្ទោលកើតស្លាប់ ( ការបានសម្រេចអរហត្តផល )។
-
សង្សារលោក នាម
លោកគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ទុកថាជាលោក ( មួយយ៉ាង )។
-
សង្សារវដ្ដ នាម
ដំណើរវិលកើតវិលស្លាប់។
-
សង្សារវិមោក្ខ នាម
( ម . ព . សង្សារមោក្ខ )។
-
សង្សារសមុទ្ទ នាម
ដំណើរអន្ទោលកើតស្លាប់ឆ្ងាយទូលាយធំធេងដូចសមុទ្ទ។
-
សង្សារសាគរ នាម
( ម . ព . សង្សារសមុទ្ទ )។
-
សង្ស័យ នាម
សេចក្ដីឆ្ងល់, ដំណើរងឿងឆ្ងល់, ដំណើរមិនអស់មិនហើយក្នុងចិត្ត
-
សង្ស័យនិយម នាម
លទ្ធិមួយដែលបដិសេធលទ្ធភាពរបស់មនុស្សក្នុងការទទួលពុទ្ធិអំពីតថភាពបរានុម័តិ
-
សង្ហរ កិរិយាសព្ទ
នាំ, ដឹកនាំ; បណ្ដាល, បណ្ដាលឱ្យឃើញឬឱ្យយល់, បញ្ចូលចិត្ត, នាំចិត្ត
-
សង្ហរណ៍ នាម
ការនាំ, ការដឹកនាំ; ដំណើរបណ្ដាលឱ្យឃើញឬឱ្យយល់, ដំណើរបញ្ចូលចិត្ត, នាំចិត្ត
-
សង្ហា គុណនាម
ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់
-
សង្ហារ នាម
ការនាំយក; ការបំប្រួញ, សង្ខេប; ការរូបរួម; ការទម្លាយបង់; ការបំផ្លាញ, ការបំបាត់បង់, ការផ្ដាច់ផ្ដិល។
-
សង្ហារាសី នាម
រាសីរុងរឿង
-
សង្ហារិម គុណនាម
ដែលនាំយកឬដែលលើកយកទៅមកបាន, ដែលអាចធ្វើឱ្យកក្រើកឬឱ្យឃ្លាតចាកទីបាន
-
សង្ហារិមភណ្ឌ នាម
របស់ឬវត្ថុជាសង្ហារិម។
-
សង្ហារិមវត្ថុ នាម
( ម . ព . សង្ហារិមភណ្ឌ )។
-
សង្អន់ គុណនាម
ដែលអន់ក្ដៅដែលនៅក្ដៅបន្តិចៗ
-
សង្អារ នាម
សុខុមសត្វពួកស្រមោច, សម្បុរខ្មៅមានទ្រនិចនៅត្រង់គូទ, ទិចឈឺក្ដៅពើត, ចេះរូងដីធ្វើជារន្ធនៅដោយពួកៗ។
-
សចិត្តកកម្ម នាម
អំពើក្លែង, ការក្លែងធ្វើ។
-
សចិត្តកទោស នាម
ទោសក្លែង។
-
សចិត្តកាបត្តិ នាម
អាបត្តិដែលភិក្ខុត្រូវព្រោះក្លែងធ្វើ។
-
សចិត្តកៈ គុណនាម
ដែលប្រកបដោយចិត្ត, ដែលក្លែងធ្វើ។
-
សច្ច គុណនាម
ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន។
-
សច្ចការ នាម
ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា
-
សច្ចការិនី នាម
( ម . ព . សច្ចការី )។
-
សច្ចការី នាម
អ្នកធ្វើសច្ចៈ។
-
សច្ចកាល នាម
កាលពិតគឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។